ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Tuesday, December 27, 2016

ប្រវត្តិបទខ្យងក្តក់



កវី ស្វាយ សំអឿភាគច្រើនស្នាដៃរបស់លោកច្រើនរៀបរាប់ពាក់ព័ន្ធនឹងធម្មជាតិ បែបស្រុក ស្រែចម្ការ តួយ៉ាងដូចជាបទខ្យងក្តក់ជាដើម ។ ធាតុពិតនៃបទចម្រៀងនេះ រៀបរាប់តែពីទឹកព្រែក សត្វខ្យង កង្កែប ត្រី ជុច និងរុក្ខជាតិ ដូចជាគុម្ពឫស្សី ទំពាំង ពីស្រាំងទិច...៘ ដែលសុទ្ធសឹងតែសម្បត្តិធម្មជាតិនៃទឹកដីជនបទ របស់មាតុភូមិ យើង កាយកាន់តែឃ្លាត ចិត្តកាន់តែនឹករលឹក ហើយរឹតតែឱ្យចិត្តស្រឡាញ់ស្រុកទេស គ្មានថ្ងៃបំភ្លេចបាន ។ ជាងនេះទៅទៀត បទនេះក៏ជាអនុស្សាវរីយ៍ខ្លោចផ្សាមួយរបស់ លោក ស៊ីន ស៊ីសាមុត ផងដែរ នាក្រោយថ្ងៃ ១៧មេសា១៩៧៥ ។ គឺនៅម្តុំវត្តចំប៉ា ឃុំព្រែកឯង កន្លែងដែលលោកទៅស្នាក់នៅផ្ទះមួយពេលគេជម្លៀសទៅនោះ រៀងរាល់ ល្ងាច គឺជាពេលដែលអារម្មណ៍របស់លោកសែនតប់ប្រមល់មែនទែននោះ លោកតែង តែគេចខ្លួ តែម្នាក់ឯង ចូលទៅក្នុងរថយន្តរបស់គាត់ ហើយចាក់កាស្សែតបទខ្យងក្តក់ នេះជារៀងរាល់ពេល រហូតដល់ពេលគាត់ត្រូវអង្គការ អាវខ្មៅចាប់បញ្ជូនយកទៅដាក់ នៅមន្ទីរឃុំឃាំងឯកោះធំ ហើយក្រោយមកជីវិតលោកបានបាត់រលត់ពីលើលោកនេះ ទៅ រហូតមកដល់សព្វថ្ងៃ មិនខុសពីម្ចាស់បទកវី ស្វាយ សំអឿប៉ុន្មានឡើយ ។ (តាមឯកសាររបស់សមាគមស៊ីន ស៊ីសាមុត)

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 



·   0

Monday, December 26, 2016

ការស្វែងយល់ទូទៅពី ជម្ងឺរលាកស្រោមខួរ


ដូចម្តេចទៅដែលហៅថាជម្ងឺរលាកស្រោមខួរ(Meningitis)?
ជម្ងឺរលាកស្រោមខួរ គឺជាការរលាកនូវស្រទាប់ដ៏ពិសេស គេនិយមហៅថាស្រោមខួរ” ដែលគ្របដណ្តប់ ខួរក្បាលនិងប្រព័ន្ធសសៃប្រសាទ។ ជម្ងឺរលាកស្រោមខួរជាទូទៅ បណ្តាលមកពីការករោគ ដោយពពួកViruses និងBacteria។ រីឯការរលាកស្រោមខួរក៏ ចែកចេញជាបីដែរគឺBacterial Meningitis, Viral Meningitis និង Fungal Meningitis
ការរលាកស្រោមខួរប្រភេទBacterial Meningitis អាចមានលក្ខណៈធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់បាន។ ការរលាកស្រោមខួរប្រភេទ Viral Meningitis ទំនងជាមានលក្ខណៈ ធ្ងន់ធ្ងរតិចជាងBacterial Meningitis ហើយពលរដ្ឋភាគច្រើនបំផុតតែងតែ ប្រឈមនឹងជម្ងឺនេះស្ទើរតែគ្រប់ៗគ្នាទាំងអស់។ ការរលាកស្រោមខួរប្រភេទFungal Meningitis វាជាទំរង់ដែលកម្រកើតមាននិងជាទូទៅគេច្រើន ឃើញវាកើតមានចំពោះមនុស្សដែលមាន ប្រព័ន្ធភាពស៊ាំរាងកាយ មានការចុះខ្សោយ។ ជម្ងឺរលាកស្រោមខួរអាចបណ្តាលមកពី ហេតុផលផ្សេងៗផងដែរដូចជាជម្ងឺមហារីកឬការ ប្រើប្រាស់ឱសថជាដើម តែមិនមែនមានលក្ខណៈឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតទេ។
តើកត្តាអ្វីខ្លះបណ្តាលឲ្យកើតជាជម្ងឺរលាកស្រោមខួរ?
ជម្ងឺរលាកស្រោមខួរភាគច្រើនតែងតែ បណ្តាលមកពីការករោគដោយពពួកBacteria ឬបណ្តាលមកពីការករោគដោយពពួកViruses ផ្សេងៗទៀត ដែលបានចាប់ផ្តើមនៅសរីរាង្គ ផ្សេងៗទៀតក្នុងរាងកាយ ដូចជាក្នុងត្រចៀក ឆ្អឹងខ្នង ឬផ្លូវដង្ហើមប៉ែកខាងលើ។ ហេតុផលបន្តិចបន្តួច ដែលបង្កឲ្យកើតមាន ជម្ងឺរលាកស្រោមខួរនេះ គឺរួមមានដូចជាការក រោគដោយមេរោគផ្សិត វិបត្តិនៃការបាត់បង់នូវប្រព័ន្ធភាពស៊ាំ ដោយស្វ័យប្រវត្តិនិង ការប្រើប្រាស់ឱសថជាដើម។
ជម្ងឺរលាកស្រោមខួរប្រភេទ Bacterial Meningitis
ជម្ងឺរលាកស្រោមខួរដែលបណ្តាល មកពីមេរោគប្រភេទBacteria គឺជាជម្ងឺមានលក្ខណៈ យ៉ាងធ្ងន់ធ្ងរបំផុត ដែលតម្រូវឲ្យមានការ ទទួលនូវសេវាថែទាំ និងគាំពារផ្នែកវេជ្ជសាស្ត្រ ជាបន្ទាន់និងដិតដល់ជាទីបំផុត។ ប្រសិនបើមិនបានទទួលនូវការ ព្យាបាលតាមបែបវេជ្ជសាស្ត្រឲ្យ បានទាន់ពេលវេលាទេ វាអាចបណ្តាលឲ្យអ្នកជម្ងឺស្លាប់ បានក្នុងរយៈតែ ប៉ុន្មានម៉ោងតែប៉ុណ្តោះ ឬអាចនាំទៅរកការខូចខាត រ៉ាំរ៉ៃចំពោះអវយវៈណាមួយជា ប្រចាំដូចជាខួរក្បាល ឬអវយវៈផ្សេងៗទៀតនៃរាងកាយ។
ជម្ងឺរលាកស្រោមខួរបង្កឡើង ដោយមេរោគBacteriaមួយប្រភេទ ក្នុងចំណោមBacteriaផ្សេងៗ។ ពពួកBacteriaដែលបង្កឲ្យមានកើត ជម្ងឺរលាកស្រោមខួរ មានដូចជា Neisseria menintidis ឬ Meningococcus គឺច្រើនកើតមានចំពោះ ក្មេងៗនិងមនុស្សវ័យកណ្តាល ចំណែកឯពពួក Bacteria ផ្សេងៗទៀត ដូចជាSteptococcuspneumoniae ឬ “Pneumococcus” គឺជាហេតុផលមួយផ្សេង ទៀតដែលច្រើនតែកើតមានចំពោះកុមារ និងមនុស្សចាស់ផងដែរ។ ពពួក Haemophilus influenzae type b (Hib) ធ្លាប់ជាហេតុផល ដែលបង្កជា ជម្ងឺរលាកស្រោមខួរចំពោះទារក និងកុមារវ័យក្មេង រហូតដល់តម្រូវ ឲ្យមានការចាក់វ៉ាក់សាំងបង្ការដូចជា Hib Vaccine គឺត្រូវបានផ្តល់ប្រឹក្សា សំរាប់ប្រើប្រាស់ដើម្បីជួយកុមារ។ ពពួកមេរោគ Bacteria ដូចជា Neisseria meningitides និង Streptocccus pneumoniaតាមការស្រាវជ្រាវថាបាន បង្កឲ្យមានការប្រឈមនឹងជម្ងឺរលាកស្រោមខួរ ដែលបណ្តាលមកពីមេរោគ ទាំងនេះច្រើនជាងគេបំផុតក្នុងសហរដ្ឋអាមេរិច។ គេបានរកឃើញនូវថ្នាំ Vaccinesដើម្បីចាក់បង្ការ ក្នុងការទប់ស្កាត់ពពួក Bacteriaទាំងពីរប្រភេទគឺ Neisseria meningitides និង Streptococcus pneumoniae
ពពួក Bacteris អាចធ្វើឲ្យមានការរីករាលដាល ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការក្អកនិងកណ្តាស់។ ប្រសិនបើអ្នកនៅជុំវិញ នរណាម្នាក់ដែលមានកើតជម្ងឺរលាកស្រោមខួរ ដោយសារមេរោគBacteriaនេះ ចូរធ្វើការទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បី សុំសេវាផ្តល់ប្រឹក្សាស្តីអំពី តំណាក់កាលដែលអ្នកត្រូវដោះស្រាយនូវជម្ងឺនេះ ដូច្នេះអ្នកមិនអាចកើតជម្ងឺនេះបានទេ។
នៅក្នុងស្ថានភាពជាច្រើន ជម្ងឺរលាកស្រោមខួរ ដោយសារមេរោគBacteriaមានការរីករាលដាល នៅពេលវាចូលទៅក្នុងចរន្តឈាមដែលចេញ ពីឆ្អឹងខ្នងទៅកាន់ខួរក្បាលតែម្តង។
ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitis
ជម្ងឺរលាកស្រោមខួរប្រភេទ Viral Meningitis ច្រើនតែកើតមានចំពោះ មនុស្សទូទៅមាន លក្ខណៈច្រើនជាង Bacterial Meningitis ប៉ុន្តែមិនកើតមានគ្រប់ពេលវេលាទេ គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះ។ វាអាចបង្កដោយមេរោគជាច្រើន រួមមានមានមេរោគសាហាវៗ ដែលបង្កឲ្យក្លាយទៅជាមានជម្ងឺរាគរូសជាដើម។
មនុស្សទូទៅដែលកើតមាន ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitisនេះ ទំនងជាមានតិចតួចណាស់ ដែលមិនបណ្តាលឲ្យមានខូចខាត ដល់ខួរក្បាល រ៉ាំរ៉ៃបន្ទាប់ពីជម្ងឺនេះត្រូវបានព្យាបាល ឲ្យជាសះស្បើយ។ លើសពីនេះទៀត ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitis នេះអាចមានឱកាសជា សះស្បើយដោយពុំមានការរើឡើងវិញឡើយ។
ជម្ងឺរលាកស្រោមខួរប្រភេទFungal Meningitis
ជម្ងឺរលាកស្រោមខួរប្រភេទ Fungal Meningitis តាមការស្រាវជ្រាវ មិនសូវជាកើតច្រើន ដូចជាប្រភេទទំរង់ករោគ ទាំងពីរដែលបានបរិយាយ ខាងលើរួចមកហើយនោះទេ។ ជម្ងឺរលាកស្រោមខួរប្រភេទFungal Meningitis ដែលច្រើនតែបង្ករោគ បណ្តាលមកពីមេរោគផ្សិត គឺកម្រកើតមាន ចំពោះមនុស្សដែលមានសុខភាពរឹងមាំណាស់។ តែទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយដែលមាន ប្រព័ន្ធភាពស៊ាំខ្សោយ ទំនងជាងាយរង នូវប្រភេទនៃជម្ងឺFungal Meningitisនេះណាស់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 

·   0

ជំងឺលើសឈាម


សម្ពាធឈាមគឺជារង្វាស់នៃកម្លាំងដែលបុកប៉ះនឹងសរសៃឈាមអាកទែរនៅ ពេលដែលបេះដូងច្របាច់ឈាមចេញមក។ខាងក្រោមនេះគឺជាតួលេខសម្ពាធឈាមដែលអ្នកត្រូវយល់ដឹងៈ1.   សម្ពាធឈាមធ្មតា គឺក្រោម១២០លើ៨០2.   សម្ពាធឈាមត្រៀមកើត ជំងឺលើសឈាមគឺ១២០ទៅ១៣៩សំរាប់ សម្ពាធឈាមស៊ីសស្តូលិកហើយ ៨០ទៅ៨៩សម្រាប់សម្ពាធឈាម ដ្យ៉ាស្តូលិក3.   អ្នកមានជំងឺលើសឈាម បើសម្ពាធឈាមខ្ពស់ ជាង១៤០លើ៩០ ដើម្បីធ្វើអោយការ ព្យាបាល មានប្រសិទ្ឋភាពនោះគេចំណាត់ថ្នាក់ជំងឺ លើសឈាមជាពីរដំណាក់កាលទៀតគឺ:1.   ជំងឺលើសឈាម ដំណាក់កាលទីមួយកាលបើ សម្ពាធឈាមស៊ីស ស្តូលិកនៅចន្លោះពី១៤០ទៅ១៥៩ចំណែក សម្ពាធឈាម ដ្យ៉ាស្តូលិក មានពី៩០ទៅ៩៩2.   ជំងឺលើសឈាមដំណាក់កាលទីពីរ កាលបើសម្ពាធឈាមស៊ីសស្តូលិក ខ្ពស់ជាង១៦០ ហើយដ្យ៉ាស្តូលិក ខ្ពស់ជាង១០កត្ដាដែលអាចធ្វើអោយសម្ពាធឈាមកើនឡើងរួមមានៈ1.   ការបរិភោគ អាហារប្រៃពេក2.   ការសេប សុរាច្រើនពេក3.   ការទទួល ទានជាតិប៉ូតាស្យ៉ូម ពីអាហារមិន បានគ្រប់គ្រាន់4.   ការមិននហាត់ប្រាណ ឬការធ្វើសកម្មភាព រាងកាយមិនបានគ្រប់គ្រាន់5.   ប្រើប្រាស់ថ្នាំដែល អាចធ្វើអោយសម្ពាធឈាម កើនឡើង6.   មានស្ដ្រេស (ភាពតានតឹងអារម្មណ៍)យូរ7.   ជក់បារីមូលហេតុនៃ ជំងឺលើសឈាម   ជំងឺលើសឈាមភាគ ច្រើនគេមិនដឹងអំពីមូលហេតុទេ។ជំងឺលើសឈាមដែល គេមិនស្គាល់មូលហេតុ គេហៅថា ជំងឺលើសឈាម បឋម ឬសារវ័ន្ត (primary or essential hypertension)។អ្នកលើសឈាមពី   ៨៥ ទៅ ៩០%   គឺជាអ្នកលើស ឈាមបឋម។ចំពោះអ្នកទាំងអស់នោះការលើសឈាមប្រហែលជាបណ្ដាលមកពីមាន ការរួមផ្សំគ្នានៃ ការប្រែប្រួល នៅក្នុង បេះដូង   និងនៅក្នុងប្រព័ន្ធឈាមរត់ ។ ជាក់ស្ដែងដូចជាបរិមាណឈាមដែលបាញ់ចេញក្នុងមួយនាទី(ដែលគេហៅថា cardiac output) អាចកើនឡើង ហើយមានការរារាំងចរន្តឈាម រត់ដោយសារសរសៃ ឈាមរួមតូច ។ មាឌឈាម ក៏អាចកើនឡើង ផងដែរ ។ គេមិនបានដឹងច្បាស់អំពីមូលហេតុដែលធ្វើឱ្យមានការផ្លាស់ប្ដូរទាំងអស់នេះ ឡើងនោះទេ ប៉ុន្ដែវាអាចមាន ការកើតតពូជគ្នា ចំពោះការរួមតូចនៃអាកតេរីយ៉ូល ដែល ជួយធ្វើការត្រួតត្រាលើការ លើសឈាមបាន ។2.  សម្ពាធឈាមខ្ពស់ ដែលគេស្គាល់មូលហេតុ ច្បាស់ គេហៅថាជំងឺលើស ឈាមថ្នាក់ទីពីរ (secondary hypertension) ។ មានអ្នកលើស ឈាមពី១០ទៅ ១៥%ដែលមាន ជំងឺលើសឈាមថ្នាក់ទីពីរនេះ ។ ដំណើរការមិន ប្រក្រតី របស់តម្រង នោមអាចធ្វើឱ្យ មានការលើសឈាម បាន ព្រោះតម្រងនោម មានតួនាទីសំខាន់ណាស់ នៅក្នុង ការត្រួតពិនិត្យ សម្ពាធឈាម ។ ឧទាហរណ៍ ដូចជាការខូចតម្រង នោមអាចធ្វើឱ្យសមត្ថភាព ទាញយក ជាតិអំបិល និងទឹកពីក្នុងរូបរាងកាយថយចុះ ម្ល៉ោះហើយមាឌ ឈាមត្រូវកើន ឡើង ហើយធ្វើឱ្យ សម្ពាធឈាម កើនឡើងផងដែរ ។ មានអ្នកលើស ឈាមពី៥ទៅ១០%ដែលមានមូល ហេតុមកពីដំណើរ ការ មិនប្រក្រតី របស់តម្រងនោម ។ ដំណើរការមិន ប្រក្រតីនោះរួមមាន ទាំងការរួមតូចសរសៃឈាម តម្រងនោម ( renal artery stenosis ) រលាកតម្រងនោម និងរបួសតម្រងនោម ផងដែរ ។3.  ការលើសឈាម ថ្នាក់ទីពីរចំនួន១ទៅ២% បណ្ដាលមកពីមូលហេតុមួយ ផ្សេងទៀត ដូចជាដំណើរការបញ្ចេញ អ័រម៉ូនមិនប្រ ក្រតី ឬដោយមក ពីប្រើប្រាស់ឱសថ មួយចំនួន ដូចជាគ្រាប់ថ្នាំពន្យារ កំណើតជាដើម ។4.  ដំណើរការបញ្ចេញ អ័រម៉ូនមិនប្រក្រតីដែល ធ្វើឱ្យមានការលើសឈាម រួមមានប្រជុំរោគសញ្ញាគូស្ស៊ីងCushing’s syndrome (ភាពខុស ប្រក្រតីដោយ មានកម្រិតគ័រទីសុលខ្ពស់), hyperthyroidism (ក្រពេញទីរ៉ូអ៊ីត សកម្មខ្លាំងពេក), hyperaldosteronism (ការផលិត ច្រើនខ្លាំងពេកនៃអ័រម៉ូនអាល់ដូស្ដេរ៉ូន ភាគច្រើនដោយមក ពីមានដុះ សាច់នៅក្នុងក្រពេញ អាដ្រេណាល់ណាមួយ) ។ ហើយក៏មានផងដែរប៉ុន្ដែ មិនសូវច្រើនទេ នូវ pheochromocytoma (ការដុះសាច់នៅ ក្នុងក្រពេញអាដ្រេណាល់មួយ និងដែលផលិតអ័រម៉ូន epinephrine និង norepinephrine) ។ជំងឺក្រិនសរសៃឈាមអាកទែរ ធ្វើឱ្យមានការប៉ះពាល់ដល់ ការត្រួតពិនិត្យ សម្ពាធឈាមក្នុងរាងកាយ ហើយធ្វើឱ្យ ហានិភ័យនៃការ លើស ឈាមកើនឡើង ។ ជំងឺនេះធ្វើឱ្យសរសៃឈាមក្រហមក្លាយទៅជាក្រិន មិនអាចរីកធំបានដើម្បីជួយ ធ្វើឱ្យសម្ពាធឈាម ប្រែមកដូចធម្មតាវិញបាន ។5.   ភាពធាត់ជ្រុល របៀបរស់នៅមិនសូវ ធ្វើចលនា ស្ដ្រេស (ភាពតានតឹងអារម្មណ៍) ការជក់បារី និងការសេព សុរាច្រើន ពេក ឬការហូបចុកប្រៃពេក ក៏មានតួនាទីមួយនៅក្នុង ការធ្វើឱ្យកើតមានការលើសឈាមផងដែរ ចំពោះអ្នកណា ដែល មានពូជលើសឈាម ។ ស្ដ្រេស តែងតែធ្វើឱ្យសម្ពាធឈាម កើនឡើងមួយរយៈ ក៏ប៉ុន្ដែវានឹងថយចុះមកធម្មតាវិញ កាលណាបាត់ស្ដ្រេសទៅវិញ។ ចំពោះមនុស្សមួយចំនួន ការកើន សម្ពាធឈាម របៀបនេះអាចនឹង ធ្វើឱ្យទៅជាមាន ការលើសឈាម រហូតបាន ទោះជាគ្មានស្ដ្រេសក៏ដោយ ។ជំងឺលើសឈាមមាន រោគសញ្ញាអ្វីខ្លះ?ចំពោះមនុស្សភាគច្រើនការលើសឈាមមិនមានធ្វើឱ្យមានរោគសញ្ញាអ្វីទេ ថ្វីបើថាមានការជួនគ្នានៃរោគសញ្ញាមួយចំនួនដែលគេគិតដោយមិនត្រឹមត្រូវទេថាទាក់ទងគ្នាជាមួយនឹងជំងឺលើសឈាមដូចជាឈឺក្បាលហូរឈាមតាមច្រមុះ ខ្យល់ចាប់ មុខឡើងក្រហម និងអស់កម្លាំង ជាដើម ។ អ្នកមានជំងឺលើសឈាម អាចមានបណ្ដារោគសញ្ញាទាំងអស់នេះ ក៏ ប៉ុន្ដែអ្នកដែលមាន សម្ពាធឈាមធម្មតាក៏មានដូចគ្នាដែរ ។ជំងឺលើសឈាមធ្ងន់ធ្ងរនិងយូរយារដែលមិនមានការព្យាបាល(ជាពិសេសគឺmalignanthy pertension)អាចធ្វើឱ្យលេចចេញនូវរោគសញ្ញាមួយ ចំនួន ព្រោះវាអាចធ្វើឱ្យខូចខួរ ក្បាល ភ្នែក បេះដូង និងតម្រងនោម ។          រោគសញ្ញារួមមានការឈឺក្បាលអស់កម្លាំងក្អួតចង្អោរដង្ហើមដង្ហក់រសាប់ រសល់និងស្រវាំងភ្នែក។ម្ដងម្កាលការលើសឈាមធ្ងន់ធ្ងរអាចធ្វើឱ្យខួរក្បាលរីកធំឡើងហើយធ្វើឱ្យទៅជាមានការក្អួតចង្អោរឈឺក្បាលខ្លាំងដេករលីវៗវង្វេងវង្វាន់,ប្រកាច់ងងុយដេកនិងសន្លប់បាន។ករណីបែបនេះដែលគេហៅថា hypertensive encephalopathyទាមទារ ឱ្យមានការព្យាបាល ជាបន្ទាន់ ។បើសិនជាជំងឺលើស ឈាមបណ្ដាលមកពី pheochromocytoma (មានដុះសាច់នៅ ក្នុងក្រពេញ អាដ្រេណាល់) រោគ សញ្ញាអាចរួមមាន ឈឺក្បាលខ្លាំង ព្រួយបារម្ភការដឹងខ្លួនថាបេះដូងដើរញាប់និងមិនទៀងទាត់ បែកញើសច្រើនញ័រដៃជើងស្លេកស្លាំង។រោគសញ្ញាទាំងអស់នេះលេចចេញមកពីការបញ្ចេញអ័រម៉ូនអេពីនេហ្វ្រ៉ីន និងណូរេពីនេហ្វ្រីនក្នុង កម្រិតច្រើន ។កាលណាសម្ពាធ ឈាមក្នុងអាកទែរមានលើសពី១៤០/៩០ បេះដូងរីក ហើយជញ្ជាំងបេះដូងឡើងក្រាស់ ព្រោះ បេះដូងត្រូវប្រឹង កន្ដ្រាក់ច្របាច់ឈាមចេញ ។ ជញ្ជាំងដែលឡើងក្រាស់ទៅជាស្ពឹក មិនដូចនៅក្នុងករណីធម្មតាទេ ។ ជាលទ្ធផលគឺបន្ទប់បេះដូង មិនអាចរីកដូចធម្មតាបានទេ ហើយមានការលំបាកក្នុង ការធ្វើឱ្យមានឈាមពេញ ម្ល៉ោះហើយរឹត តែធ្វើឱ្យបេះដូងប្រឹងធ្វើការឡើងថែមទៀត ។ កាផ្លាស់ប្ដូរនេះអាចធ្វើឱ្យចង្វាក់ កន្ដ្រាក់របស់បេះដូងខុសធម្មតា រួចធ្វើឱ្យ មានការខ្សោយបេះដូង។    

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 

·   0

រោគ​សញ្ញា​និង​ផលវិបាក​នៃជំងឺ​ពុក​ឆ្អឹង​


ជំងឺ​ពុក​ឆ្អឹង​ (osteoporosis)​ កើតឡើង​នៅ​ពេល​ដែល​កំហាប់​ និង​ កម្លាំង​របស់​ឆ្អឹង​ចុះ​អន់​ខ្សោយ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ឆ្អឹង​លែង​រឹង​មាំ​ ឬ​ ពុក​ផុយ​ ។​ ជំងឺ​នេះ​ធ្វើ​អោយ​ឆ្អឹង​ឡើង​ស្ពោត​ខុស​ ធម្មតា​ ។​ ភាព​ខុសធម្មតា​នេះ​ធ្វើ​អោយ​ឆ្អឹង​មាន​ សភាព​ខ្សោយ​ និង​ ងាយស្រួល​បាក់​នៅ​ពេល​ទទួល​រង​ការ​ប៉ះទង្គិច​ណាមួយ​ ។​ ជំងឺ​ឆ្អឹង​ស្តើង​ (osteopenia)​ គឺជា​លក្ខណៈ​របស់​ឆ្អឹង​ដែល​មាន​កំហាប់​តិច​ជាង​ធម្មតា​ ប៉ុន្តែ​ វា​មិន​ឈាន​ដល់​កំរិត​មួយ​ដូច​នៅ​ក្នុង​ជំងឺ​ពុក​ឆ្អឹង​នោះ​ទេ​ ។​

ឆ្អឹង​ធម្មតា​ ផ្សំ​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន​ កូ​ឡា​សែន​ និង​ កាល់ស្យូម​ដែល​ជា​កត្តា​ធ្វើ​អោយ​ ឆ្អឹង​រឹង​មាំ​ ។​ ឆ្អឹង​ដែល​ពុក​ផុយ​ងាយស្រួល​នឹង​បាក់បែក​ ទោះបីជា​ទទួល​រង​ការ​ប៉ះទង្គិច​បន្តិច​ បន្តួច​ក៏​ដោយ​ (​ឆ្អឹង​ធម្មតា​មិន​បណ្តាល​អោយ​បាក់​នោះ​ទេ​)​ ។​ ការ​បាក់​អាច​ស្ថិត​ក្នុង​ទម្រង់​ជា​ បំណែកៗ​ (​ដូច​ជា​ការ​បាក់​ត្រគាក​)​ ឬ​ ការ​បាក់​រលំ​ (​ដូច​ជា​ការ​បាក់​សង្កត់​ទៅ​លើ​ឆ្អឹងខ្នង​)​ ។​ ឆ្អឹងខ្នង​ ត្រគាក​ ឆ្អឹងជំនី​ និង​ កដៃ​ជា​កន្លែង​ដែល​ងាយស្រួល​បាក់​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ ។

រោគ​សញ្ញា​ និង​សញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​ក្នុង​ករណី​ជា​ច្រើន​ជំងឺ​ពុក​ឆ្អឹង​មិន​មាន​លេច​ចេញ​ជា​ រោគ​សញ្ញា​អ្វី​គួរ​អោយ​កត់សំគាល់​ទេ​ ដរាបណា​ឆ្អឹង​នោះ​មិន​ទាន់​បាក់​ ។​ បន្ថែម​ពីលើ​នេះ​ ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​នេះ​អាច​នឹង​ មិន​ត្រូវ​បាន​គេ​ដឹង​ជា​ច្រើន​ឆ្នាំ​នៅ​ពេល​ដែល​ វា​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ ។​ ដូច្នេះ​ហើយ​ទើប​បានជា​មនុស្ស​ភាគច្រើន​មិន​បាន​ ដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​ពុក​ឆ្អឹង​ រហូត​ដល់​ពួក​គេ​ចាប់ផ្តើម​ឈឺ​ ចាប់​ដោយសារ​ការ​បាក់ឆ្អឹង​ ។​ រោគ​សញ្ញា​ដែល​ទាក់ទង​ទៅ​នឹង​ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​ ពុក​ឆ្អឹង​ ជា​ធម្មតា​គឺ​ ការ​ឈឺចាប់​ (​តំបន់​ដែល​ឈឺ​ គឺ​នៅ​កន្លែង​បាក់​)​ ។​
យ៉ាងណាមិញ​រោគ​សញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​ចំពោះ​បុរស​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ស្ត្រី​ដែរ​ ។

ការ​បាក់ឆ្អឹង​កង​ខ្នង​ (vertebra)​ អាច​បណ្តាល​អោយ​ឈឺចាប់​ដូច​ការ​កាច់​បត់​អ្វីមួយ​  និង​ អាច​រាល​ ដាល​ពី​ខ្នង​ទៅ​ផ្នែក​សងខាង​នៃ​ដងខ្លួន​ ។​ កន្លង​ទៅ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ប្រសិនបើ​មាន​ ការ​បាក់​ឆ្អឹងខ្នង​ម្តងទៀត​កើតឡើង​នោះ​វា​នឹង​អាច​បណ្តាល​អោយ​អ្នកជំងឺ​ មានការ​ឈឺ​ខ្នង​ផ្នែក​ ខាងក្រោម​រ៉ាំរ៉ៃ​ (chronic​ lower​ back​ pain)​ព្រមទាំង​ ធ្លាក់​កំពស់​ ឬ​ ឡើង​កោង​ខ្នង​ដោយសារ​ តែ​ការ​បាក់​ស្រុត​ឆ្អឹងខ្នង​នោះ​ ។​
ការ​បាក់​ស្រុត​នេះ​អាច​បណ្តាល​អោយ​អ្នកជំងឺ​ឡើង​គម​ខ្នង​ ឬ​ កោង​ខ្នង​ដែល​ច្រើន​លេច​ ឡើង​នៅ​ខ្នង​ផ្នែក​ខាងលើ​ (​គេ​និយម​ហៅ​ថា​ "​ជំងឺ​ស្ត្រី​គម​ខ្នង​ ឬ​ Dowager​ Hump"​ ដោយសារ​តែ​គេ​សង្កេត​ឃើញ​ច្រើន​កើត​លើ​មនុស្ស​ស្រី​មាន​វ័យ​ចំណាស់​ បន្តិច​)​ ។

ការ​បាក់​ឆ្អឹងត្រគាក​ភាគច្រើន​បណ្តាល​មក​ពី​ការ​ធ្លាក់​មក​ពី​កន្លែង​ខ្ពស់​ណាមួយ​ ។​ ប៉ុន្តែ​ ជាមួយ​ នឹង​ជំងឺ​ពុក​ឆ្អឹង​ គ្រាន់តែ​គ្រោះថ្នាក់​បន្តិចបន្តួច​ក៏​អាច​ធ្វើ​អោយ​មានការ​បាក់ឆ្អឹង​ត្រគាក​បាន​ ផង​ដែរ​ ។​ បន្ទាប់​ពី​ការ​វះកាត់​ព្យាបាល​ ការ​បាក់​ឆ្អឹងត្រគាក​ទាមទារ​ពេលវេលា​យូរ​ដើម្បី​ជា​ធូរ​ ស្រាល​វិញ​ ពីព្រោះ​តែ​ការ​ដុះ​ និង​ ការ​ជា​ស្បើយ​របស់​ឆ្អឹង​មាន​ភាព​យឹត​យ៉ាវ​ ឬ​ មិនសូវ​ល្អ​ ។​
គុណវិបត្តិ​ ឬ​ ផលវិបាក​របស់​ជំងឺ​ពុក​ឆ្អឹង​
ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​អាច​បណ្តាល​អោយ​ ៖
•​    ​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​-​យូរអង្វែង​
•​    ​ឆាកជីវិត​ចាប់ផ្តើម​មាន​បញ្ហា​
•​    ​បាត់បង់​ពេលវេលា​ធ្វើ​ការងារ​
•​    ​និង​ អាច​ឈាន​ទៅ​ដល់​ពិការ​ភាព​ថែម​ទៀត​ផង​ ។

អ្នកជំងឺ​ដែល​បាក់​ឆ្អឹងត្រគាក​ប្រហែលជា​ ៣០​ ភាគរយ​ ទាមទារ​ការ​ថែទាំ​នៅផ្ទះ​ក្នុង​រយៈពេល​ យូរអង្វែង​ ។​ អ្នកជំងឺ​ដែល​មាន​វ័យ​ចំណាស់​អាច​វិ​វ​ត្តិ​ទៅ​រក​ជំងឺ​រលាក​សួត​ (pneumonia)​ និង​ មាន​កំណក​ឈាម​នៅ​សរសៃឈាម​ជើង​ (leg​ veins)​ ដែល​វា​អាច​ធ្វើ​ដំណើរ​រត់​ទៅ​កាន់​សួត​,​ ហើយ​នាំ​អោយ​មាន​ pulmonary​ embolism​ (​កំណក​ឈាម​ស្ទះ​សរសៃឈាម​សួត​)​។​ បញ្ហា​ខាងលើ​នេះ​អាច​កើតឡើង​នៅ​ពេល​ដែល​ អ្នកជំងឺ​សំរាក​នៅ​នឹង​គ្រែ​យូរ​ខ្លាំង​ពេល​ បន្ទាប់​ពី​ការ​បាក់​ត្រគាក​ ។​ ជំងឺ​ពុក​ឆ្អឹង​អាច​បង្កើន​ការ​ ប្រឈម​មុខ​ទៅ​នឹង​ការ​ស្លាប់​ ។​ ស្ត្រី​ប្រហែលជា​ ២០​ ភាគរយ​ ដែល​បាក់​ឆ្អឹងត្រគាក​នឹង​អាច​ ស្លាប់​នៅ​ឆ្នាំ​បន្ទាប់​ដោយ​ផលវិបាក​ប្រយោល​នៃ​ការ​បាក់​នោះ​ ។​ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​ នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ធ្លាប់​បាក់ឆ្អឹង​ខ្នង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ រូបគេ​ម្នាក់​នោះ​នឹង​ ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​រងគ្រោះថ្នាក់​ដោយសារ​ការ​បាក់ឆ្អឹង​ដទៃ​ផ្សេង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ (​ពីរ​បី​ឆ្នាំ​)​ ។​ ស្ត្រី​អស់​រដូវ​ប្រហែលជា​ ២០​ ភាគរយ​ ដែល​បាន​បាក់​ ឆ្អឹងខ្នង​អាច​នឹង​បាក់ឆ្អឹង​នោះ​ម្តងទៀត​នៅ​ឆ្នាំ​បន្ទាប់​ ។

អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន ថ្ងៃទី07 ខែ កុម្ភះ ឆ្នាំ2012

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 
·   0

បរិភោគអាហារដើម្បីសុខភាពឆ្អឹង


កាល់ស្យូម​ និង​ផូស្វាត​ជា​សារធាតុ​រ៉ែ​ដែល​សំខាន់​ក្នុង​ការ​ផ្តល់​អោយ​ឆ្អឹង​មានការ​ លូតលាស់​ល្អ ​។​ ឆ្អឹង​របស់​អ្នក​ប្រើប្រាស់​សារធាតុ​ទាំងនេះ​ក្នុង​ការ​បង្កើត​ឆ្អឹង​របស់​ អ្នក​នៅ​ពេល​ដែល​អ្នក​កំពុង​រីក​លូតលាស់​។​​ ប្រសិនបើ​អ្នក​មិន​ទទួល​បាន​ គ្រប់គ្រាន់​នៃ​កាល់ស្យូម​ពី​ចំនីអាហារ​របស់​អ្នក​ ឬ​ប្រសិនបើ​ខ្លួន​របស់​អ្នក​មិន​បាន​ស្រូប​គ្រប់គ្រាន់​នូវ​កាល់ស្យូម​ដែល​ បាន​ពី​ចំណីរ​អាហារ​នោះ​ទេ​,​ជាលិកា​ឆ្អឹង​របស់​អ្នក​អាច​នឹង​ប៉ះពាល់​។


ដង់ស៊ីតេ​ឆ្អឹង​សំដៅ​ទៅរ​កថា​តើ​មាន​កាល់ស្យូម​ និង​ប្រភេទ​នៃ​សារធាតុ​រ៉ែ​ផ្សេង​ទៀត​ប៉ុន្មាន​ដែល​មាន​វត្ត​មាននៅ​ក្នុង​ ឆ្អឹង​របស់​អ្នក​ ។​ វា​មាន​កំរិត​ខ្ពស់​បំផុត​នៅ​ចន្លោះ​អាយុ​ពី​ 25​ទៅ​ 35​ឆ្នាំ​,​ ហើយ​វា​នឹង​ថយ​ចុះ​ទៅ​វិញ​នៅ​ពេល​អ្នក​ចាស់​ជាង​នេះ​។​ ទាំងនេះ​អោយ​លទ្ធផល​ទៅ​ជា​ឆ្អឹង​ស្រួយ​,​ ឆ្អឹង​ផុយ​ដែល​នាំ​អោយ​ងាយស្រួល​នឹង​បាក់​ ទោះបីជា​គ្មាន​គ្រោះថ្នាក់​អ្វី​ក៏​ដោយ​។​ ទោះ​អ្នកមាន​វ័យ​ណា​ក៏​ដោយ​,​ ខ្លួន​របស់​អ្នក​នៅ​តែ​ត្រូវការ​កាល់ស្យូម​ដើម្បី​រក្សា​កំហាប់​នៃ​ឆ្អឹង​របស់​អ្នក​ និង​ដើម្បី​អោយ​មាន​ភាពរឹងមាំ​។


ចូរ​អ្នក​ទទួល​កាល់ស្យូម​យ៉ាងតិច​ 1200​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ និង​ 80​ទៅ​1000 ​ខ្នាត​អន្តរជាតិ​នៃ​វីតាមីន​ d​។​ វីតាមីន​ d​ជួយ​ឆ្អឹង​របស់​អ្នក​អោយ​ស្រូប​កាល់ស្យូម ​។​ គ្រូពេទ្យ​អាច​ណែនាំ​អោយ​អ្នក​បន្ថែម​នូវ​កាល់ស្យូម​ និង​វីតាមីន​ d​ដែល​អ្នក​ត្រូវការ​។ចូរ​បរិភោគ​អាហារ​ដែល​ផ្តល់​កាល់ស្យូម​,​ វីតាមីន​ d​ និង​ប្រូតេអ៊ីន​គ្រប់គ្រាន់​។​ ទោះបីជា​ចំណីរ​អាហារ​ទាំងនេះ​មិន​បញ្ឈប់​ការ​ថយ​ចុះ​នៃ​ឆ្អឹង​ទាំងស្រុង​ ក្តី​,​ វា​នឹង​ធានា​ថា​ មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៃ​សារធាតុ​មួយ​ចំនួន​ដែល​ចាំបាច់​សម្រាប់​ ឆ្អឹង​។ចំនីអាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​រួម​មាន​ ប្រហុក​ឈី​ស​,​ កា​រ៉េ​ម​,​បន្លែ​បៃតង​ ដូច​ជា​ស្ពី​ណា​ច​ជាដើម​,​ ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​,​ ត្រី​សាល​ម៉ុង​,​ ត្រី​សា​ឌី​ន​,​ តៅហ៊ូ​,​និង​ទឹកដោះគោ​ជូរ​ ៕


ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 


·   0

Sunday, December 25, 2016

ប្រវត្តិបទអនុស្សាវរីយ៍បាត់ដំបង

វត្តដំរីស,ខេត្តបាត់ដំបង
បទភ្លេង និងទំនុកច្រៀង៖ លោក ស៊ីន ស៊ីសាមុត
សម្រួលតន្រ្តី៖ លោក មែរ ប៊ុន
ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត
ប្រវត្តិបទនេះគឺរៀបរាប់អំពីអនុស្សាវរីយ៍ពីក្មេងរបស់លោក ។ ការពិតលោក ស៊ីន ស៊ីសាមុត គឺជាអ្នកស្រុកស្ទឹងត្រែងឯណោះទេ តែលោកបានតាមមករស់នៅជាមួយឪពុករបស់លោកនៅបាត់ដំបង តាំងពីក្មេងម្ល៉េះ ទើបអនុស្សាវរីយ៍ជាច្រើនរបស់លោក បានចងក្រងនៅទីនេះ ហើយស្នេហារបៀបក្មេងរបស់លោកក៏កើតឡើងនៅបាត់ដំបងផងដែរ ដូចលោករៀបរាប់ថា «អនុស្សាវរីយ៍ វត្តដំរីស យើងបានគូសថ្មចំណាំ ថាអូននិងបងដល់ពេញវ័យធំ សុំពុកម៉ែផ្សំផ្គុំជាគូគ្រង» ជាដើម ហើយឃ្លានេះហើយ ដែលគេយល់ចំណងជើងបទនេះខុសថា «អនុស្សាវរីយ៍វត្តដំរីស» ទៅវិញ។
ទំនុកច្រៀង
តាំងតែពីតូចខ្ញុំធ្លាប់បានស្គាល់ ខ្ញុំធ្លាប់បានយល់ក្រុងបាត់ដំបង រស់នៅសុខសាន្តគ្មានក្តីសៅហ្មង ឱបាត់ដំបង ឥឡូវសែនឆ្ងាយ។
ខ្ញុំតែងស្រម៉ៃ យប់ថ្ងៃជានិច្ច មិនភ្លេចអនុស្សាវរីយ៍ទាំងឡយ កន្លែងធ្លាប់លេងប្រលែងពីរកាយ ជាងដប់ឆ្នាំប្លាយ អូនពេញក្រមុំ។
អនុស្សាវរីយ៍វត្តដំរីស យើងបានគូសថ្មចំណាំ ថាអូននិងបងដល់ពេញវ័យធំ សុំពុកម៉ែផ្សំផ្គុំជាគូគ្រង។
ឥឡូវពៅអើយ បងចាំតែឈ្មោះ ឯរូបសម្រស់ព្រលឹងមាសបង តើស្រស់យ៉ាងណាដែរទៅនួនល្អង ឱ!បាត់ដំបង គូគ្រងខ្ញុំនៅឯណា?



ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 
·   0

ប្រវត្តិបទភ្នំធំទ្រនំស្នេហ៍ចាស់


បទភ្លេង និងទំនុកច្រៀង៖ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តី៖ លោក ម៊ែរ ប៊ុន
ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា
ប្រវត្តិបទ៖ ក្នុងសៀវភៅ «កំណាព្យស្នេហ៍មាស» របស់លោក គង្គ ប៊ុនឈឿន បានបង្ហាញថា នៅក្នុង​សាច់រឿង​ប្រលោមលោក «ទឹកភ្នែកកុលាបបាត់ដំបង» ភូមិភ្នំធំ ជាទីតាំងប្រតិស្ឋាននូវជីវិត​ស្នេហា​រវាង​កម្លោះ ប្រាថ្នា និងនាង កុលាប ក្រមុំជនបទ។
តែអនិច្ចា ពេលដែល​គេជួបគ្នា ស្រឡាញ់គ្នា កម្លោះប្រាថ្នា មិន​អាច​មើលស្គាល់នាងឡើយ ព្រោះ​គេពិការភ្នែកដោយ​ត្រូវកំទេច និង​ផ្សែង​គ្រាប់​បែកខ្ទាតត្រូវ គឺបាន​ត្រឹម​តែ​វេញ​ចង​ចំណង​ស្នេហាភក្តី ដោយពាក្យ​សម្តី និង​បេះដូងដ៏​សែនពុះកញ្ជ្រោល​ប៉ុណ្នោះ។
ក្រោយមក​កម្លោះនេះ បាន​បែកពីនាង​ត្រឡប់ទៅភ្នំពេញ​ដើម្បីព្យាបាល​របួស។ មុនឡើង​អេលីកូ ប្រាថ្នាបាន​ឲ្យខ្សែកមួយខ្សែ​ដល់នាង​កុលាប ដោយ​សន្យានៅចំពោះមុខ​ឪពុកនាង​កុលាបទៀតថា កាលណា​គេព្យាបាល​ភ្នែកជា និងវិល​មក​រកនាង​វិញ។
បន្ទាប់ពីបាត់​ដំណឹង​យូរ ដោយនាង​កុលាប​មិនអាច​ទ្រាំនៅជនបទទៀត ព្រោះពួកឧទ្ទាម​ចេះតែធ្វើបាបគ្រួសារនាង រហូត​សម្លាប់ឪពុក​នាង​ដោយទារុណកម្មទៀត នាង​ក៏សម្រេចចិត្ត​មក​កាន់​ ភ្នំពេញ ដើម្បីសុំជ្រកកោន​ជាមួយ​ម្តាយធំតាម​បណ្តាំខ្មោចឪពុក។
បងជីដូនមួយរបស់នាង ឈ្មោះមាលតី ដែលជាគូដណ្តឹងរបស់ប្រាថ្នា។ មុនដំបូងនាងកុលាបមិនដឹងឡើយ។ ថ្ងៃមួយពេលនាងតីរវល់ ក៏ប្រើកុលាប​ឲ្យ​យក​ផ្លែឈើ​ទៅឲ្យគូដណ្តឹង​នាងដែលកំពុងសម្រាក​ព្យាបាល។
ក្រោយមក​នាង​កុលាប​ផ្តើមមាន​វិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ដោយគោរព​តាម​សម្តីដែលស្បថស្បែរជាមួយបងស្រីថា «នាងស្មោះនឹងបងស្រី ដោយមិនជ្រៀតជ្រែករឿងស្នេហាជាមួយបងស្រីឡើយ» ទើបនៅថ្ងៃដែល​ប្រាថ្នាត្រូវបើកភ្នែកជា​ដូចដើម កុលាប​ក៏ភៀសខ្លួនទៅបាត់ដំបងវិញ បន្សល់ទុកខ្សែកដែលប្រាថ្នាឲ្យ កន្សែងចងភ្នែកដែលប្រាថ្នានៅឈឺ និងកាស្សែតថតសម្លេងមួយ។
ទំនុកច្រៀង
·   0

Sunday, December 18, 2016

Nick Vujicic ៖ ពិការភាព​ជីវិត​ក៏​អាច​ជោគជ័យ​បានដែរ​


នៅ​វ័យ​ត្រឹម​១៨​ឆ្នាំ លោក Nick Vujicic  បាន​បង្កើត​អង្គការ​មិន​រក​ចំណូល​មួយ​មាន​ឈ្មោះថា « Life without Limb » ហើយ​បានបញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ Griffith University ក្នុង​វ័យ ២១ ឆ្នាំ ។ ដោយ​ធ្លាប់​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​និយាយ​ជា​សាធារណៈ​ជាច្រើន​សារ​លោក​ក៏បាន​ក្លាយ​គ្រូ​បណ្តុះបណ្តាល​ផ្នែក​ចិត្តសាស្ត្រ​ដ៏​ល្បី​មួយរូប ដោយមាន​អ្នកចូលរួម​ស្តាប់​ច្រើនជាង​៣​លាន​នាក់ នៅក្នុង​ប្រទេស​ជិត​៦០ ។ មិនតែប៉ុណ្ណោះ​លោក Nick ក៏​ជា​និពន្ធ​សៀវភៅ​ផ្នែក​លើកទឹកចិត្ត​ដ៏​ល្បី​ផងដែរ ។​
ដើម្បី​ជាការ​បណ្តុះ​ស្មារតី និង​ចេះ​លើកទឹកចិត្ត​ដល់​ខ្លួនឯង ដូចខាងក្រោម​នេះ ៖
រាងកាយ​របស់ខ្ញុំ​ពិការ​មែន តែ​ផ្នត់គំនិត​របស់ខ្ញុំ​មិន​ពិការ​ទេ ៖ មិន​ថា​លោក​អ្នកជា​នរណារ​នោះទេ​លោកអ្នក​នៅតែ​ជា​មនុស្ស​ដែល​អាច​សម្រេច​មហិច្ឆតា និង​ផ្តល់​ភាពជោគជ័យ​ដល់​ខ្លួនឯងបាន បើទោះជា​លោកអ្នក​ស្ថិតនៅក្នុង​ពិការភាព ឬ​ជីវភាព​ក្រីក្រ​លំបាក​យ៉ាងណាក៏ដោយ ។ ព្រោះ​ពិការភាព គ្រាន់​ជា​ឧបសគ្គ​នៃ​ផ្នែក​រាងកាយ ណា​មួ​របស់​លោកអ្នក​តែប៉ុណ្ណោះ​វា​មិន​មានន័យថា ផ្នត់គំនិត និង​ឆន្ទៈ​របស់​លោកអ្នក​ពិការ​នោះទេ ។
តស៊ូ​កាន់តែខ្លាំង ជោគជ័យ​កាន់តែ​ធំទទឹម​និង​មាន​ការតស៊ូ​លោកអ្នក​ក៏ត្រូវ​តែមាន​គោលដៅ​ច្បាស់លាស់​ថា និង​ធ្វើ​អ្វី​ដែរ ដោយហេតុថា គោលដៅ​និង​ការតស៊ូ គឺ​ត្រូវតែ​ដើរទៅ​ជាមួយគ្នា ហើយ​ចំណុច​ទាំងពីរ​នេះ ជា​កក្តា​លី​ករ​ដ៏​ធំ​បំផុត ក្នុងការ​សម្រេច​នូវ​ក្តី​សុបិន​របស់​លោកអ្នក ។ បើ​ឧបសគ្គ​កើតមាន​ចំពោះ​លោកអ្នក​កាន់តែច្រើន ហើយ​ចិត្ត​របស់​លោកអ្នក​កាន់តែ​ចង់យក​ឈ្នះ​នូវ ឧបសគ្គ​ទាំងនោះ ជា​លទ្ធផល​ជោគជ័យ​និង​ការរត់​មករក​លោកអ្នក ហើយ​វា​មិនមែនជា​វាសនា ឬ​សំណាង នោះឡើយ ។​

បើ​បរាជ័យ​មានតែ​ព្យាយាម​ម្តងទៀត ហើយ​ម្តងទៀត ព្យាយាម​គ្មាន​ទីបញ្ចប់​
នៅពេលដែល​លោកអ្នក​ធ្លាប់បាន​ជួប​នូវ​រឿង​រ៉ាង ដែល​ធ្វើ​អ្វីមួយ​មិនបាន​សម្រេច ឬ​បរាជ័យ ពេលខ្លះ​លោកអ្នក​ហាក់ដូច​ជាមាន​អារម្មណ៍​ថា មិន​ចង់​ធ្វើ​វា​បន្តទៀត​ទេ ដោយសារ​ការបាត់បង់​ការជឿទុកចិត្ត​លើ​ខ្លួនឯង ប៉ុ​ន្តេ​ការ​មាន​អរ​ម្មណ៍​យ៉ាង​ដូច្នេះ​កាន់តែ​ធ្វើ​ឲ្យ​លោកអ្នក​បាក់​ទឹកចិត្ត​បន្ថែម​មួយកម្រិត​ទៀត ។ ក្នុង​ការទទួល​ភាពបរាជ័យ​មក​ធ្វើជា​មេរៀន ព្រោះថា​បរាជ័យ​កាន់តែច្រើន​ចេះ​ក៏​កាន់តែច្រើន​ដែរ។
បំពេញ​ក្តី​សុបិន​ដោយ​ប្រើ​អំណាច ថាមពល​ផ្លូវចិត្ត ទើប​អាច​ផ្លាស់​ប្តូរជីវិត​បាន​
ជោគជ័យ​ត្រូវបាន​វាស់វែង​ដោយ​ការសម្រេច​គោលដៅ ក្តី​សុបិន និង​ការរំពឹងទុក​ហើយ​ជោគជ័យ​របស់លោក​អ្នក ត្រូវ​កំណត់ដោយ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ការតស៊ូ ព្យាយាម និង​ការប្តេជ្ញាចិត្ត ជាពិសេស​ការធ្វើដំណើរ​ទៅកាន់​ភាពជោគជ័យ​ក្នុង​ជីវិត គឺ​អាស្រ័យទៅលើ​អ្នក​ផ្ទាល់ ដែលជា​អ្នកសម្រេច និង​ការ​អ្នកទទួលយក​លទ្ធិ​ផល​ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ
·   0

ពិធីបុណ្យភ្ជុំបិណ្ឌ



ភ្ជុំបិណ្ឌ ជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថា ធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ។ពិធីបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃ១រោជ រហូតដល់ថ្ងៃ១៥ រោជខែភទ្របទនៃចន្ទគតិ។ ពីថ្ងៃមួយរោជ ដល់ថ្ងៃ១៤រោជ គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ឯថ្ងៃ១៥រោជ គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។

បិណ្ឌ មានន័យថា ដុំបាយ ឬពំនូតបាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយម ហើយគេពូតជាដុំតូចសម្រាប់បោះនៅតាម​កៀនព្រះ​វិហារ​នីមួយៗនៅពេលយប់ ដែលគេជឿថា ប្រែតនឹងមកទទួលនៅទីនោះ។
ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវរដ្ឋាភិបាល នៃរបបកម្ពុជា ប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រារព្ធធ្វើទេ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ក្រោយពីរបបនេះ ដួលរលំទៅវិញ ទើបរដ្ឋាភិបាលថ្មី អនុញ្ញាតឲ្យប្រារព្ធធ្វើ តាមទំនៀមទម្លាប់ ប្រពៃណីឡើងវិញ។
ឯកសារកត់ត្រា​ពីប្រវត្តិ​​បុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ។

ក្បួនច្បាប់នៃពិធីបុណ្យ បញ្ជាក់ថា ប្រែតចែកចេញជា៤ពួក គឺប្រែត ដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រែត ដែលស្រែកឃ្លាន ជានិច្ច ប្រែតដែលភ្លើងឆេះជានិច្ច និង ប្រែតដែលរស់ដោយសារ អ្នកដទៃឧទ្ទិសកុសលឲ្យ។ប្រជាពលរដ្ឋមានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាប កាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅ មិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រែតនោះ នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេ នៅពពួកប្រែតទាំងនេះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។


រយៈពេល១៥ថ្ងៃនេះ ពពួកប្រែតទាំងអស់ បានស្វែងរកការឧទ្ទិសមគ្គផលឲ្យពីសាច់ញាតិ នៅគ្រប់វត្តទាំងអស់។ ប្រសិនបើអំឡុងពេល៧ថ្ងៃ ប្រែតដើររកគម្រប់៧វត្ត ហើយនៅតែមិនឃើញសាច់ញាតិ ឬកូនចៅណាធ្វើបាយសម្លទៅប្រគេនលោកនៅវត្ត ដើម្បីឧទ្ទិសកុសលដល់ពួកគេទេ ប្រែតទាំងនោះនឹងដាក់បណ្តាសារនូវទំនាយផ្សេងៗ។គេជឿទៀតថា ពពួកប្រែតទាំងអស់ សុទ្ធតែខ្លាចពន្លឺថ្ងៃ និង ប្រែតក្រីក្រខ្លះ គ្មានសម្លៀកបំពាក់ នឹងមិនហ៊ានចេញមកទទួលមគ្គផលពីកូនចៅដោយចំហរឡើយ ដូច្នេះហើយ ទើបដូនតាតម្រូវឲ្យកូនចៅទាំងអស់ ត្រូវទៅបោះបាយបិណ្ឌនៅរៀងរាល់វេលាយប់ ចាប់ពីម៉ោង២ រំលងអាធ្រាត្រ រហូតដល់ម៉ោង៥ទាបភ្លឺ។ ក្រៅពីនេះ ប្រជាពលរដ្ឋកម្ពុជា ដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ត្រូវតែធ្វើម្ហូបអាហារ នំចំណី យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំត្រីមាសក្នុងវត្តដើម្បីជូនមគ្គផលដល់អ្នកស្លាប់ផងដែរ។


ពាក្យក្រើនរំលឹកក្នុងពិធីបុណ្យនេះ ដើម្បីបានពរជ័យពីអ្នកស្លាប់ទៅ ដូចជាឮពុកម្តាយ ឬអ្នកមានគុណទាំងឡាយដទៃទៀត កូនចៅទាំងអស់ នៃបុព្វការីជន យ៉ាងហោចណាស់ រយៈពេលមួយឆ្នាំនៃពិធីបុពណ្យនេះ ត្រូវទៅវត្តឲ្យបានមួយដង ឬទៅបោះបាយបិណ្ឌឲ្យបានមួយវត្តជាកំហិត ។
ទោះបីជាប្រជាពលរដ្ឋខ្មែរ ត្រូវបានគេរកឃើញថា មានជាង៨០ភាគរយ កាន់ព្រះពុទ្ធសាសនា ក្តី តែក្នុងចំណោមពលរដ្ឋទាំងនេះ មានមួយចំនួនតូច នៅមិនទាន់យល់ឲ្យស៊ីជម្រៅពីពិធីបុណ្យប្រពៃណី និងសាសនា ដ៏ធំមួយនេះនៅឡើយទេ។


កាលពីបុរមកាល(ពុទ្ធកាល) មក គេនិយមប្រារព្ធពិធីនេះ រយៈពេលបីខ្មែរ គឺចាប់ពីថ្ងៃចូលព្រះវស្សាទៅ តែក្រោយមក ចាស់ទុំបុរាណខ្មែរ បានកាត់បន្ថយមកត្រឹម ១៥ថ្ងៃវិញ ព្រោះយល់ឃើញថា ការរកចង្ហាន់ ទៅប្រគេនលោក របស់ប្រជាពលរដ្ឋពុំសូវបានល្អ។

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ
·   0

Saturday, December 17, 2016

នរណាជាស្ថាបនឹក ខារ៉ាអូខេ (KARAOKE)?



ខារាអូខេ KARAOKE ត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុន ជាអ្នកវាយស្គរម្នាក់ឈ្មោះ លោកដាយស៊ុកិ អ៊ីណូអ៊ឹ (DAISUKE INOUE) កាលពីឆ្នាំ១៩៧១ នៅទីក្រុងកូបេ។ ពាក្យថាខារ៉ា ឬការ៉ា មកពីភាសាជប៉ុន មានន័យថា ទទេ ឬគ្មាន ឯពាក្យថា អូខេ ឬអូកេ មកពីភាសាបារំាង ពាក្យពេញ គឺអ៊័គកេស។ ដូច្នេះ ពាក្យថា ការ៉ាអូកេ ឬខារ៉ាអូខេ មានន័យថា អ៊័គកេស ឬតន្រី ដែលមាននតែភ្លេងទទេ គ្មានសំឡេងអ្នកច្រៀង។
មូលហេតុដែលនាំឲ្យលោកអ៊ីណូអ៊ឹ បង្កើតខារ៉ាអូខេនេះឡើង គឺដោយសារមានសំណូមពរពី អតិថិជនជួលអ័គកេសរបស់លោកម្នាក់ ជាប្រធានក្រុមដែកថែប ស្នើឲ្យលោកធ្វើយ៉ាងណា លេងភ្លេងសម្រាប់គាត់ច្រៀងកម្សាន្តលេង ក្នុងដំនើរកម្សាន្តមួយនៅរដូវក្តៅ។
ដើម្បីបំពេញបំណងនេះ លោកអ៊ីណូអ៊ឹ ដែលមានតួនាទីត្រឹមតែជាអ្នកវាយស្គរក្នុងក្រុមតន្រ្តីនោះ បានសាកល្បផលិតកាស្សែតចម្រៀង ដែលមានតែភ្លេងឲ្យអតិថិជននោះ ដើម្បីច្រៀង តាម បន្ទាប់មកលោកនិងក្រុមការងារ ក៏បន្តបង្កើតសាច់ភ្លេង គ្មានចម្រៀងនេះដាក់ជាថាស សម្រាប់លក់ និងបង្កើតជាបន្ទប់សម្រាប់ច្រៀងកម្សាន្តប្រមាណ១១បន្ទប់ផងដែរ។ ភ្លាមៗនោះ ភាពល្បីល្បាញ នៃការបង្កើតថ្មីនេះ ក៏បានខ្ចខ្ចាយទៅដល់ទីក្រុងអូសាកា និងតូក្យូ។ ទីបំផុត ពិភពលោកក៏ទទួលស្គាល់ការបង្កើតសិល្បៈបែបថ្មីមួយនេះ។ មានអ្នកវិនិយៅកខ្លះ បានប្រកប របររកស៊ីលើអាជីវកម្មនេះ រហូតមានបាន ក្រុមផលិតថាសចម្រៀង ក៏បានបង្កើតឌីសចម្រៀង កាយវិការនេះលក់គ្រប់ទិសទី ខណៈក្រុមហ៊ុនរបស់លោកអ៊ីណូអ៊ឹ ដែលប្រគល់ឲ្យប្អូនប្រុសកាន់កាប់នោះ កំពុងឈានទៅរកកាដួលរលំ និងលោកណូអ៊ឹផ្ទាល់ ក៏សឹងតែគ្មានប្រាក់ចំណូលផ្ទាល់ខ្លួនសោះ។ កត្តានេះ ប្រហែលមកពីការចុះបញ្ជីកម្មសិទ្ធិបញ្ញា មានការយឺតយ៉ាវ ឬអសកម្ម។
សព្វថ្ងៃ ទំាងនៅស្រុកខ្មែរ ទំាងនៅលើពិភពលោក បានយកពាក្យថា ខារ៉ាអូខេនេះ ធ្វើជាកន្លែងច្រៀងរាំងកម្សាន្តសប្បាយ ដោយមានស្រីក្មេងកំដរផង។
(ដកស្រង់ពីសៀវភៅ ជនមានឥទ្ធិពលនៅអាស៊ី សតវត្សរ៍ទី២០)
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ
·   0

កំណាព្យខ្មែរ

 កំណាព្យបទកាកគតិ
កំណាព្យខ្មែរ បទពាក្យ៨

កំណាព្យ មកពីពាក្យថា កាព្យ(កាព្យឃ្លោង) គឺជាកម្រងពាក្យពេចន៍ ដែលកវី និពន្ធ លើកមកបរិយាយ អធិប្បាយ រៀបរាប់នូវរឿងអ្វីមួយ ដោយមានចំណាប់ចួន ក្នុងន័យបញ្ឆិតបញ្ឆៀង បត់បែន មិននិយាយដោយត្រង់ ដូចពាក្យរាយទេ តែមានកំណាត់ព្យាង្គច្បាស់លាស់។ កំណាព្យ គឺជាកម្រងពាក្យសម្តី ដែលមានរូបារម្មណ៍ មានសោភណ្ឌ និងសម្ផស្សរបស់ពាក្យ ធ្វើឲ្យអ្នកអាន អ្នកស្តាប់ ជក់ចិត្តផងដែរ។ កំណាព្យ មិនមែនជាកម្រងកែវ ឬពាក្យរៀលទេ។

កំណាព្យ ឬកាព្យខ្មែរ មិនត្រូវបានគេរកឃើញថា ករកើតនៅឆ្នាំណានោះទេ ប៉ុន្តែ ឯកសារមួយចំនួន និង ភស្តុតាងជាក់ស្តែង ដែលចាស់បុរាណបានចងក្រង និងចារនៅលើជញ្ជាំងប្រាសាទ បង្ហាញថា កំណាព្យខ្មែរ មានកំណើតតាំងពីមុនសម័យអង្គរ។ អាចនិយាយបានថា តាំងពីកំណរកំណើតទឹកដីគោកធ្លកម៉្លេះ។ កំណាព្យខ្មែរ ក៏ជាមធ្យោបាយ ក្នុងការចងក្រងប្រវត្តិសាស្រ្ត ក្បួនច្បាប់ទូន្មាន អប់រំនានា របស់ចាស់បុរាណយើងដែរ ដែលគេអាចមើលឃើញនៅលើសាស្រ្តា ស្លឹករឹត ឬក្រាំងដទៃទៀតជាដើម។ ការចួនរណ្តំ របស់កំណាព្យ ចែកជាពីរបន្ថែមទៀត គឺចួនរណ្តំព្យាង្គ និង ចួនរណ្តំស្រៈ។

កំណាព្យ ឬកាព្យខ្មែរ ត្រូវបានគេសិក្សារកឃើញថា មាន៥៤បទផ្សេងគ្នា ក្នុងនោះមាន ១.បទ មេបួន ២.បថ្យាវត្ត ៣.កាកគតិ ៤.ព្រហ្មគិតិ ៥.ពុំនោល ៦.បន្ទោលកាក.៧ភុជង្គលីលា ៨.ពាក្យ៦ ៩.ពាក្យ៧ ១០.ពាក្យ៨ ១១.ពាក្យ៩ ១២.ពាក្យ១០ ១៣.ពាក្យ១១ ១៤. ក.ខ ១៥.បទនមោ. ១៦.បទអក្សរលូន ១៧.បទអក្សរសង្វាស់ ១៨. កង្កែបលោតកណ្តាលស្រះ ១៩. កង្កែបលោតលើគោក ២០.កង្កែបលោតស្លាកពេជ្រ ២១. កង្កែបលោតផ្ទាត់ខ្ចៅ ២២.នាគបរិព័ទ្ធ ២៣.នាគគៀវក្រវាត់ ២៤.នាគបំប្លែងឫទ្ធ ២៥.គោព័ទ្ធស្នឹង ២៦.សឹង្ហតោលេងកន្ទុយ ២៧. រមំាងដើរព្រៃ ២៨.ផ្កាឈូករីក ២៩.ក្របចក្រវាឡ ៣០.ម្ករខ្ជាក់កែវ ៣១.ឆ័ត្របីជាន់ ៣២.រលកយោលយាវ ៣៣.រលកខ្ទប់ជ្រាំង ៣៤.សហរា ៣៥.វិវិធមាលី ៣៦. ពស់លេបកន្ទុយ ៣៧. សត្វ កាងស្លាប ៣៨.ថយក្រោយចូលព្រែក ៣៩.រមាំងបើកបាស់ ៤០. ទន្សាយទីសទាស ៤១.មាន់ ទឹកបណ្តើរកូន ៤២.សារថីទាញរថ ៤៣. អើយរ៉ា ៤៤.សុក្រទិនវិសាល ៤៥.សោទិនវិសាល ៤៦.ត្រឡាចឡើងទ្រើង ៤៧.យត្តិភ័ង្គ ៤៨. ជាប់ទង ៤៩.សបាត់សប៉ឹង ៥០.ត្រីពិធព័ន្ធ ៥១. សឡាបលួន ៥២.វង្សវិចិត្រ ៥៣.ព្រះច័ន្ទបាំឆ័ត្រ ៥៤. ឥន្រ្ទជិត។

ប្រភពៈ ហ្វេសប៊ុក

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ


·   0