ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Sunday, December 25, 2016

ប្រវត្តិបទអនុស្សាវរីយ៍បាត់ដំបង

·   0

វត្តដំរីស,ខេត្តបាត់ដំបង
បទភ្លេង និងទំនុកច្រៀង៖ លោក ស៊ីន ស៊ីសាមុត
សម្រួលតន្រ្តី៖ លោក មែរ ប៊ុន
ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត
ប្រវត្តិបទនេះគឺរៀបរាប់អំពីអនុស្សាវរីយ៍ពីក្មេងរបស់លោក ។ ការពិតលោក ស៊ីន ស៊ីសាមុត គឺជាអ្នកស្រុកស្ទឹងត្រែងឯណោះទេ តែលោកបានតាមមករស់នៅជាមួយឪពុករបស់លោកនៅបាត់ដំបង តាំងពីក្មេងម្ល៉េះ ទើបអនុស្សាវរីយ៍ជាច្រើនរបស់លោក បានចងក្រងនៅទីនេះ ហើយស្នេហារបៀបក្មេងរបស់លោកក៏កើតឡើងនៅបាត់ដំបងផងដែរ ដូចលោករៀបរាប់ថា «អនុស្សាវរីយ៍ វត្តដំរីស យើងបានគូសថ្មចំណាំ ថាអូននិងបងដល់ពេញវ័យធំ សុំពុកម៉ែផ្សំផ្គុំជាគូគ្រង» ជាដើម ហើយឃ្លានេះហើយ ដែលគេយល់ចំណងជើងបទនេះខុសថា «អនុស្សាវរីយ៍វត្តដំរីស» ទៅវិញ។
ទំនុកច្រៀង
តាំងតែពីតូចខ្ញុំធ្លាប់បានស្គាល់ ខ្ញុំធ្លាប់បានយល់ក្រុងបាត់ដំបង រស់នៅសុខសាន្តគ្មានក្តីសៅហ្មង ឱបាត់ដំបង ឥឡូវសែនឆ្ងាយ។
ខ្ញុំតែងស្រម៉ៃ យប់ថ្ងៃជានិច្ច មិនភ្លេចអនុស្សាវរីយ៍ទាំងឡយ កន្លែងធ្លាប់លេងប្រលែងពីរកាយ ជាងដប់ឆ្នាំប្លាយ អូនពេញក្រមុំ។
អនុស្សាវរីយ៍វត្តដំរីស យើងបានគូសថ្មចំណាំ ថាអូននិងបងដល់ពេញវ័យធំ សុំពុកម៉ែផ្សំផ្គុំជាគូគ្រង។
ឥឡូវពៅអើយ បងចាំតែឈ្មោះ ឯរូបសម្រស់ព្រលឹងមាសបង តើស្រស់យ៉ាងណាដែរទៅនួនល្អង ឱ!បាត់ដំបង គូគ្រងខ្ញុំនៅឯណា?



ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 

Subscribe to this Blog via Email :