ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Friday, December 16, 2016

ប្រវត្តិបទ កណ្តាលដួងចិត្ត

·   1


បទភ្លេង និងទំនុកច្រៀង៖ លោក មែរ ប៊ុន
សម្រួសទំនុកច្រៀង៖ លោក ម៉ា ឡៅពី និងលោក ស៊ីន ស៊ីសាមុត
សម្រួលតន្រ្តី៖ លោក ពៅ ស៊ីផូ និងលោក សុះ ម៉ាត់
ច្រៀងដោយ៖ អ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត
ប្រវត្តិ៖ បទនេះជាកម្រងស្នេហាមួយរបស់លោក មែរ ប៊ុន ដែលពាក្យ «កណ្តាល» គឺជាឈ្មោះនារីដែលលោកស្រឡាញ់ ទើបលោកដាក់ចំណងជើងបទនេះថា «កណ្តាលដួងចិត្ត»។
ក្នុងសៀវភៅ ថ្ងៃលិចឯនាយសមុទ្ទ ភាគ៤ របស់លោក សេង តារា បានពន្យល់ថា តាមការសន្និដ្ឋានរបស់លោក មូលហេតុដែលបទនេះមានអ្នកនិពន្ធច្រើនចូលរួម ហើយសុទ្ធតែជាអ្នកល្បីទៀតផងនោះ ព្រោះថា លោក មែរ ប៊ុន ជាម្ចាស់នៃទំនុកច្រៀង និងជាម្ចាស់រឿងពិតនៃបទនេះ ហើយលោកជាកំពូលសាស្ត្រាចារ្យបទភ្លេង ដែលអ្នកណាក៏គោរព ដូច្នេះបទដែលលោកនិពន្ធទំនុកច្រៀងដោយផ្ទាល់ គឺមិនជាមានច្រើននោះទេ លោកនិពន្ធតែទំនុកភ្លេង និងសម្រួលតន្រ្តីប៉ុណ្នោះ ពិសេសបទនេះជារាយរ៉ាប់ពីស្នេហាពិតរបស់លោកទៀតផង ទើបលោកចង់ឲ្យបទនេះមានគុណភាពល្អ ក៏ហៅអ្នកនិពន្ធល្បីៗដ៏ទៃទៀតមកជួយ។ អ្នកដែលមិនដឹងពីប្រវត្តិពិតនៃបទនេះ តែងហៅចំណងជើងខុសថា «កណ្តាលថ្នាលជីវិត» ទៅវិញ។
===========
ទំនុកច្រៀង
ខ្ញុំរួចទោសផុតជ្រោះស្នេហា ឋានវិមានសោកាជារឿងទុក្ខារីងរៃ សូមលាហើយព្រោះអស់និស្ស័យ អស់និស្ស័យ ដើម្បីកុំឲ្យតណ្ហាផ្តន្ទាថា ខ្ញុំជាជនសំណល់។
ជីវិតថ្លៃចៃដន្យវាសនា ស្តាយលោហិតមាតា ដែលអស់សង្ខារខានយល់ យើងទាំងពីរឆ្លងផុតឋានអំពល់ ឋានអំពល់ រួមវាសនាសាងឬសគល់ ផុតផលពីអម្រែកកម្ម។
សូមប្រកាសដល់អស់ទេវតា ជួយចាំរឿងស្នេហា កណ្តាលដួងចិត្តនៃខ្ញុំ សូមឲ្យចិន្តានៃបុប្ផាក្រពុំ មករួមរស់មនោរម្យ ព្រមជាគូវាសនា។
ឱ! កណ្តាលថ្នាលជីវិតចុងក្រោយ អូនកុំបណ្តោយ ឲ្យមានចិត្តប្រេះឆា ជួយអាណិតដល់ជីវិតកំព្រា កំព្រា ជួយបងផងណាពុំងា រួមរស់ជាគ្នាលុះគ្រាអវសាន្ត។

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :

1 comments:

Write comments
March 3, 2022 at 12:00 PM delete

The Best Casinos in San Diego, CA from $4000 to $4,000
The 경상남도 출장마사지 best casinos in San 서산 출장마사지 Diego, CA from $4000 to 군포 출장마사지 $4,000. Best Casino in San Diego, CA. 출장마사지 Best Resort 태백 출장샵 in Downtown San Diego, CA.

Reply
avatar