ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Wednesday, December 14, 2016

ប្រវត្តិស្រុកស្រែអំបិល

·   0




កាលពីដើមឡើយ ស្រុកស្រែអំបិល មាន ភូមិសាស្ត្រ គឺវាល ភ្នំនិង សមុទ្រ ។ វាល លាតសន្ធឹង ពីជើងភ្នំដល់ទល់ សមុទ្រ ប្រហែល៣គីឡូម៉ែត្រ អ្នកស្រុកអ្នកស្រែអំបិល ភាគច្រើន ប្រកបរបរ ធ្វើស្រែ តាមជើងភ្នំ និងខ្លះទៀត ចុះនេសាទតាម ឆ្នេរសមុទ្រ ។
តែ មានគ្រួសារលោកតា មួយ គឺតា សាន និងចៅៗពីរនាក់ ឈ្មោះ ចៅ ពេជ្រ នឹងចៅពន័្ន ដែលគាត់តែងតែនាំចៅៗទាំងពីរនាក់ ចុុះទៅនេសាទរៀងរាល់ថ្ងៃ តាំងពីព្រលឹម រហូតដល់ថ្ងៃរសៀល ទេីបត្រឡប់មកផ្ទះវិញ ។

នៅថ្ងៃមួយ ខណៈពេលដែលគាត់ កំពុងតែ សា សន្ទូចរនង ស្របថ្ងៃបាក់រសៀលហេីយ ទឹកសមុទ្រស្រាប់តែរំជួលយ៉ាងខ្លាំង ។ គាត់ភ្ញាក់ផ្អើលនិង ក្រលេក មេីលទៅទិសខាងលិចបាន ឃើញ រលកយា៉ងធំ កំពុង បកបោកមកពី ចម្ងាយ ។ គាត់បានស្រែកឲ្យចៅរត់ឡើងពីទឹក និងនាំគ្នា រត់សំដៅមកភូមិ ដោយ ចោលឧបករណ៍នេសាទ ។

ពេលមកដល់ភូមិភ្លាម គាត់បានស្រែកឲ្យអ្នកភូមិទាំងអស់ រត់ឡើងលើភ្នំ ដោយប្រាប់ថា រលកសមុទ្រកំពុងតែ បកបោកមកសំដៅភូមិយេីងហើយ តែអ្នកស្រុក មិនជឿ គាត់ ពួកគេថាទឹកសមុទ្រមិនដែលឡើងមកដល់ជេីងភ្នំទេ ។ ទោះបីជាគាត់ ខំស្រែកប្រគោកប្រកាសយ៉ាងណា ក៏ដោយប៉ុន្តែ គាត់ បាន នឹកឃើញវិធីមួយ ដោយនាំចៅទាំងពីរទៅ សែងស្គរពីសាលាឆទាន ។
គាត់ និង ចៅ បានសែងស្គរឡើងទៅលើភ្នំ ហើយ វាយស្គរយា៉ងខ្លាំង ។ ពេលដែលអ្នកស្រុកអ្នកភូមិ បានឮសូរសំឡេងស្គរ ក៏នឹកស្មានថា មាន ចោរចូលស្រុក ឬមាន សត្រូវ ចូលឈ្លានពាន ព្រោះសំឡេងស្គរ ជាសញ្ញា នៃភាពគ្រោះអាសន្ន នាសមយ័នោះ ។

អ្នកស្រុកក៏នាំគ្នារត់សំដៅ មកលេីភ្នំ ។ នៅកន្លែងលោកតា គាត់បានចង្អុលទៅទិសខាងលិច ឲ្យអ្នកស្រុកមេីល ពេលនោះអ្នកភូមិ មានការភយ័យ៉ាងខ្លាំង នាំគ្នាស្រែកតគ្នា នាំគ្នាបញ្ជូនឥវ៉ាន់និង សត្វពាហនៈឡើយលើភ្នំ ពេល ជញ្ជូន របស់ អស់ហើយ ស្រាប់តែរលកសមុទ្របាន បោក មកខ្ទបជេីងភ្នំ លិចផ្ទះសម្បែងនិងស្រែ ចម្ការអ្នកភូមិអស់ ។

ទឹកសមុទ្របានលិចអស់ចំនួន៧ថ្ងៃ ។ ពេលទឹកសមុទ្រ ស្រក់អស់ទៅវិញ អ្នកស្រុកអ្នកភូមិអស់សង្ឃឹមជាខ្លាំង ព្រោះ ស្រូវ ដែលទើបតែ ចេញផ្កា ត្រូវខូចខាតអស់ដោយទឹកប្រៃ និង មិនមាន ស្បៀងអាហារ បន្តសម្រាប់ឆ្នាំក្រោយឡើយ ។ តែ ភាព សោកសៅ និងអស់សង្ឃឹម ប្រែជា ភាពរីករាយ ព្រោះស្រែ ដែលស្រូវ ងាប់ ប្រែជា ដុុះអំបិល អ្នកស្រុកអ្នកភូមិ នាំគ្នា កេីបអំបិល យកទៅ ដូរអង្ករ ជាមួយ អ្នក ខេត្ត ផ្សេង ដោយរទេះគោនិងសេះ ហើយ ពួក ឈ្មួញ បាននាំគ្នា មក ទិញ អំបិល ពីស្រុកនេះហេីយ ហៅ ស្រុកនេះថា ស្រុកស្រែអំបិល រហូត មក ៕

អត្ថបទរឿងពាក្យរាយ  ​ដោយៈ ណា ពេជ្រពន្នរាយវិចិត្រខ្មែរ

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ


Subscribe to this Blog via Email :