ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Wednesday, December 14, 2016

ប្រាសាទសំបូរព្រៃគុក

·   0






ប្រាសាទសំបូរព្រៃគុក គឺជារមណីដ្ឋានសំបូរព្រៃគុក ជាប្រភេទរមណីដ្ឋានវប្បធម៍ និងប្រវត្តិសាស្រ្តដែល មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរស្រុកប្រាសាទសំបូរ ដែលមានចំងាយ ៣៧គម ពីទីរួម ខេត្តកំពង់ធំដែលសង់លើដី រាបស្មើមានទំហំ3,000ហិកតា តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃ សាសនា ឧទ្តិសថ្វាយ សវះនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅ ដោយចំលាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់។


ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ស្តេចឥសានវរ្មន័ ទី១នៅក្នុង សត ទី៧ (គ,ស 616-635) នាសម័យចេនឡាក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោល តាំងពីឆ្នាំ១៩៧១មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន១៤០ប្រាសាទ ហើយនៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ។

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :