ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Tuesday, December 27, 2016

ប្រវត្តិបទខ្យងក្តក់

·   0



កវី ស្វាយ សំអឿភាគច្រើនស្នាដៃរបស់លោកច្រើនរៀបរាប់ពាក់ព័ន្ធនឹងធម្មជាតិ បែបស្រុក ស្រែចម្ការ តួយ៉ាងដូចជាបទខ្យងក្តក់ជាដើម ។ ធាតុពិតនៃបទចម្រៀងនេះ រៀបរាប់តែពីទឹកព្រែក សត្វខ្យង កង្កែប ត្រី ជុច និងរុក្ខជាតិ ដូចជាគុម្ពឫស្សី ទំពាំង ពីស្រាំងទិច...៘ ដែលសុទ្ធសឹងតែសម្បត្តិធម្មជាតិនៃទឹកដីជនបទ របស់មាតុភូមិ យើង កាយកាន់តែឃ្លាត ចិត្តកាន់តែនឹករលឹក ហើយរឹតតែឱ្យចិត្តស្រឡាញ់ស្រុកទេស គ្មានថ្ងៃបំភ្លេចបាន ។ ជាងនេះទៅទៀត បទនេះក៏ជាអនុស្សាវរីយ៍ខ្លោចផ្សាមួយរបស់ លោក ស៊ីន ស៊ីសាមុត ផងដែរ នាក្រោយថ្ងៃ ១៧មេសា១៩៧៥ ។ គឺនៅម្តុំវត្តចំប៉ា ឃុំព្រែកឯង កន្លែងដែលលោកទៅស្នាក់នៅផ្ទះមួយពេលគេជម្លៀសទៅនោះ រៀងរាល់ ល្ងាច គឺជាពេលដែលអារម្មណ៍របស់លោកសែនតប់ប្រមល់មែនទែននោះ លោកតែង តែគេចខ្លួ តែម្នាក់ឯង ចូលទៅក្នុងរថយន្តរបស់គាត់ ហើយចាក់កាស្សែតបទខ្យងក្តក់ នេះជារៀងរាល់ពេល រហូតដល់ពេលគាត់ត្រូវអង្គការ អាវខ្មៅចាប់បញ្ជូនយកទៅដាក់ នៅមន្ទីរឃុំឃាំងឯកោះធំ ហើយក្រោយមកជីវិតលោកបានបាត់រលត់ពីលើលោកនេះ ទៅ រហូតមកដល់សព្វថ្ងៃ មិនខុសពីម្ចាស់បទកវី ស្វាយ សំអឿប៉ុន្មានឡើយ ។ (តាមឯកសាររបស់សមាគមស៊ីន ស៊ីសាមុត)

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 



Subscribe to this Blog via Email :