ដូចម្តេចទៅដែលហៅថាជម្ងឺរលាកស្រោមខួរ(Meningitis)?
ជម្ងឺរលាកស្រោមខួរ គឺជាការរលាកនូវស្រទាប់ដ៏ពិសេស គេនិយមហៅថា”ស្រោមខួរ” ដែលគ្របដណ្តប់ ខួរក្បាលនិងប្រព័ន្ធសសៃប្រសាទ។ ជម្ងឺរលាកស្រោមខួរជាទូទៅ បណ្តាលមកពីការករោគ ដោយពពួកViruses និងBacteria។ រីឯការរលាកស្រោមខួរក៏ ចែកចេញជាបីដែរគឺBacterial Meningitis, Viral Meningitis និង Fungal Meningitis។
ការរលាកស្រោមខួរប្រភេទBacterial Meningitis អាចមានលក្ខណៈធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់បាន។ ការរលាកស្រោមខួរប្រភេទ Viral Meningitis ទំនងជាមានលក្ខណៈ ធ្ងន់ធ្ងរតិចជាងBacterial Meningitis ហើយពលរដ្ឋភាគច្រើនបំផុតតែងតែ ប្រឈមនឹងជម្ងឺនេះស្ទើរតែគ្រប់ៗគ្នាទាំងអស់។ ការរលាកស្រោមខួរប្រភេទFungal Meningitis វាជាទំរង់ដែលកម្រកើតមាននិងជាទូទៅគេច្រើន ឃើញវាកើតមានចំពោះមនុស្សដែលមាន ប្រព័ន្ធភាពស៊ាំរាងកាយ មានការចុះខ្សោយ។ ជម្ងឺរលាកស្រោមខួរអាចបណ្តាលមកពី ហេតុផលផ្សេងៗផងដែរដូចជាជម្ងឺមហារីកឬការ ប្រើប្រាស់ឱសថជាដើម តែមិនមែនមានលក្ខណៈឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតទេ។
តើកត្តាអ្វីខ្លះបណ្តាលឲ្យកើតជាជម្ងឺរលាកស្រោមខួរ?
ជម្ងឺរលាកស្រោមខួរភាគច្រើនតែងតែ បណ្តាលមកពីការករោគដោយពពួកBacteria ឬបណ្តាលមកពីការករោគដោយពពួកViruses ផ្សេងៗទៀត ដែលបានចាប់ផ្តើមនៅសរីរាង្គ ផ្សេងៗទៀតក្នុងរាងកាយ ដូចជាក្នុងត្រចៀក ឆ្អឹងខ្នង ឬផ្លូវដង្ហើមប៉ែកខាងលើ។ ហេតុផលបន្តិចបន្តួច ដែលបង្កឲ្យកើតមាន ជម្ងឺរលាកស្រោមខួរនេះ គឺរួមមានដូចជាការក រោគដោយមេរោគផ្សិត វិបត្តិនៃការបាត់បង់នូវប្រព័ន្ធភាពស៊ាំ ដោយស្វ័យប្រវត្តិនិង ការប្រើប្រាស់ឱសថជាដើម។
ជម្ងឺរលាកស្រោមខួរប្រភេទ Bacterial Meningitis
ជម្ងឺរលាកស្រោមខួរដែលបណ្តាល មកពីមេរោគប្រភេទBacteria គឺជាជម្ងឺមានលក្ខណៈ យ៉ាងធ្ងន់ធ្ងរបំផុត ដែលតម្រូវឲ្យមានការ ទទួលនូវសេវាថែទាំ និងគាំពារផ្នែកវេជ្ជសាស្ត្រ ជាបន្ទាន់និងដិតដល់ជាទីបំផុត។ ប្រសិនបើមិនបានទទួលនូវការ ព្យាបាលតាមបែបវេជ្ជសាស្ត្រឲ្យ បានទាន់ពេលវេលាទេ វាអាចបណ្តាលឲ្យអ្នកជម្ងឺស្លាប់ បានក្នុងរយៈតែ ប៉ុន្មានម៉ោងតែប៉ុណ្តោះ ឬអាចនាំទៅរកការខូចខាត រ៉ាំរ៉ៃចំពោះអវយវៈណាមួយជា ប្រចាំដូចជាខួរក្បាល ឬអវយវៈផ្សេងៗទៀតនៃរាងកាយ។
ជម្ងឺរលាកស្រោមខួរបង្កឡើង ដោយមេរោគBacteriaមួយប្រភេទ ក្នុងចំណោមBacteriaផ្សេងៗ។ ពពួកBacteriaដែលបង្កឲ្យមានកើត ជម្ងឺរលាកស្រោមខួរ មានដូចជា Neisseria menintidis ឬ Meningococcus គឺច្រើនកើតមានចំពោះ ក្មេងៗនិងមនុស្សវ័យកណ្តាល ចំណែកឯពពួក Bacteria ផ្សេងៗទៀត ដូចជាSteptococcuspneumoniae ឬ “Pneumococcus” គឺជាហេតុផលមួយផ្សេង ទៀតដែលច្រើនតែកើតមានចំពោះកុមារ និងមនុស្សចាស់ផងដែរ។ ពពួក Haemophilus influenzae type b (Hib) ធ្លាប់ជាហេតុផល ដែលបង្កជា ជម្ងឺរលាកស្រោមខួរចំពោះទារក និងកុមារវ័យក្មេង រហូតដល់តម្រូវ ឲ្យមានការចាក់វ៉ាក់សាំងបង្ការដូចជា Hib Vaccine គឺត្រូវបានផ្តល់ប្រឹក្សា សំរាប់ប្រើប្រាស់ដើម្បីជួយកុមារ។ ពពួកមេរោគ Bacteria ដូចជា Neisseria meningitides និង Streptocccus pneumoniaតាមការស្រាវជ្រាវថាបាន បង្កឲ្យមានការប្រឈមនឹងជម្ងឺរលាកស្រោមខួរ ដែលបណ្តាលមកពីមេរោគ ទាំងនេះច្រើនជាងគេបំផុតក្នុងសហរដ្ឋអាមេរិច។ គេបានរកឃើញនូវថ្នាំ Vaccinesដើម្បីចាក់បង្ការ ក្នុងការទប់ស្កាត់ពពួក Bacteriaទាំងពីរប្រភេទគឺ Neisseria meningitides និង Streptococcus pneumoniae។
ពពួក Bacteris អាចធ្វើឲ្យមានការរីករាលដាល ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការក្អកនិងកណ្តាស់។ ប្រសិនបើអ្នកនៅជុំវិញ នរណាម្នាក់ដែលមានកើតជម្ងឺរលាកស្រោមខួរ ដោយសារមេរោគBacteriaនេះ ចូរធ្វើការទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បី សុំសេវាផ្តល់ប្រឹក្សាស្តីអំពី តំណាក់កាលដែលអ្នកត្រូវដោះស្រាយនូវជម្ងឺនេះ ដូច្នេះអ្នកមិនអាចកើតជម្ងឺនេះបានទេ។
នៅក្នុងស្ថានភាពជាច្រើន ជម្ងឺរលាកស្រោមខួរ ដោយសារមេរោគBacteriaមានការរីករាលដាល នៅពេលវាចូលទៅក្នុងចរន្តឈាមដែលចេញ ពីឆ្អឹងខ្នងទៅកាន់ខួរក្បាលតែម្តង។
ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitis
ជម្ងឺរលាកស្រោមខួរប្រភេទ Viral Meningitis ច្រើនតែកើតមានចំពោះ មនុស្សទូទៅមាន លក្ខណៈច្រើនជាង Bacterial Meningitis ប៉ុន្តែមិនកើតមានគ្រប់ពេលវេលាទេ គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះ។ វាអាចបង្កដោយមេរោគជាច្រើន រួមមានមានមេរោគសាហាវៗ ដែលបង្កឲ្យក្លាយទៅជាមានជម្ងឺរាគរូសជាដើម។
មនុស្សទូទៅដែលកើតមាន ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitisនេះ ទំនងជាមានតិចតួចណាស់ ដែលមិនបណ្តាលឲ្យមានខូចខាត ដល់ខួរក្បាល រ៉ាំរ៉ៃបន្ទាប់ពីជម្ងឺនេះត្រូវបានព្យាបាល ឲ្យជាសះស្បើយ។ លើសពីនេះទៀត ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitis នេះអាចមានឱកាសជា សះស្បើយដោយពុំមានការរើឡើងវិញឡើយ។
ជម្ងឺរលាកស្រោមខួរប្រភេទFungal Meningitis
ជម្ងឺរលាកស្រោមខួរប្រភេទ Fungal Meningitis តាមការស្រាវជ្រាវ មិនសូវជាកើតច្រើន ដូចជាប្រភេទទំរង់ករោគ ទាំងពីរដែលបានបរិយាយ ខាងលើរួចមកហើយនោះទេ។ ជម្ងឺរលាកស្រោមខួរប្រភេទFungal Meningitis ដែលច្រើនតែបង្ករោគ បណ្តាលមកពីមេរោគផ្សិត គឺកម្រកើតមាន ចំពោះមនុស្សដែលមានសុខភាពរឹងមាំណាស់។ តែទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយដែលមាន ប្រព័ន្ធភាពស៊ាំខ្សោយ ទំនងជាងាយរង នូវប្រភេទនៃជម្ងឺFungal Meningitisនេះណាស់៕
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ