កំណាព្យបទកាកគតិ
កំណាព្យខ្មែរ បទពាក្យ៨
កំណាព្យ មកពីពាក្យថា កាព្យ(កាព្យឃ្លោង) គឺជាកម្រងពាក្យពេចន៍ ដែលកវី និពន្ធ លើកមកបរិយាយ អធិប្បាយ រៀបរាប់នូវរឿងអ្វីមួយ ដោយមានចំណាប់ចួន ក្នុងន័យបញ្ឆិតបញ្ឆៀង បត់បែន មិននិយាយដោយត្រង់ ដូចពាក្យរាយទេ តែមានកំណាត់ព្យាង្គច្បាស់លាស់។ កំណាព្យ គឺជាកម្រងពាក្យសម្តី ដែលមានរូបារម្មណ៍ មានសោភណ្ឌ និងសម្ផស្សរបស់ពាក្យ ធ្វើឲ្យអ្នកអាន អ្នកស្តាប់ ជក់ចិត្តផងដែរ។ កំណាព្យ មិនមែនជាកម្រងកែវ ឬពាក្យរៀលទេ។
កំណាព្យ ឬកាព្យខ្មែរ មិនត្រូវបានគេរកឃើញថា ករកើតនៅឆ្នាំណានោះទេ ប៉ុន្តែ ឯកសារមួយចំនួន និង ភស្តុតាងជាក់ស្តែង ដែលចាស់បុរាណបានចងក្រង និងចារនៅលើជញ្ជាំងប្រាសាទ បង្ហាញថា កំណាព្យខ្មែរ មានកំណើតតាំងពីមុនសម័យអង្គរ។ អាចនិយាយបានថា តាំងពីកំណរកំណើតទឹកដីគោកធ្លកម៉្លេះ។ កំណាព្យខ្មែរ ក៏ជាមធ្យោបាយ ក្នុងការចងក្រងប្រវត្តិសាស្រ្ត ក្បួនច្បាប់ទូន្មាន អប់រំនានា របស់ចាស់បុរាណយើងដែរ ដែលគេអាចមើលឃើញនៅលើសាស្រ្តា ស្លឹករឹត ឬក្រាំងដទៃទៀតជាដើម។ ការចួនរណ្តំ របស់កំណាព្យ ចែកជាពីរបន្ថែមទៀត គឺចួនរណ្តំព្យាង្គ និង ចួនរណ្តំស្រៈ។
កំណាព្យ ឬកាព្យខ្មែរ ត្រូវបានគេសិក្សារកឃើញថា មាន៥៤បទផ្សេងគ្នា ក្នុងនោះមាន ១.បទ មេបួន ២.បថ្យាវត្ត ៣.កាកគតិ ៤.ព្រហ្មគិតិ ៥.ពុំនោល ៦.បន្ទោលកាក.៧ភុជង្គលីលា ៨.ពាក្យ៦ ៩.ពាក្យ៧ ១០.ពាក្យ៨ ១១.ពាក្យ៩ ១២.ពាក្យ១០ ១៣.ពាក្យ១១ ១៤. ក.ខ ១៥.បទនមោ. ១៦.បទអក្សរលូន ១៧.បទអក្សរសង្វាស់ ១៨. កង្កែបលោតកណ្តាលស្រះ ១៩. កង្កែបលោតលើគោក ២០.កង្កែបលោតស្លាកពេជ្រ ២១. កង្កែបលោតផ្ទាត់ខ្ចៅ ២២.នាគបរិព័ទ្ធ ២៣.នាគគៀវក្រវាត់ ២៤.នាគបំប្លែងឫទ្ធ ២៥.គោព័ទ្ធស្នឹង ២៦.សឹង្ហតោលេងកន្ទុយ ២៧. រមំាងដើរព្រៃ ២៨.ផ្កាឈូករីក ២៩.ក្របចក្រវាឡ ៣០.ម្ករខ្ជាក់កែវ ៣១.ឆ័ត្របីជាន់ ៣២.រលកយោលយាវ ៣៣.រលកខ្ទប់ជ្រាំង ៣៤.សហរា ៣៥.វិវិធមាលី ៣៦. ពស់លេបកន្ទុយ ៣៧. សត្វ កាងស្លាប ៣៨.ថយក្រោយចូលព្រែក ៣៩.រមាំងបើកបាស់ ៤០. ទន្សាយទីសទាស ៤១.មាន់ ទឹកបណ្តើរកូន ៤២.សារថីទាញរថ ៤៣. អើយរ៉ា ៤៤.សុក្រទិនវិសាល ៤៥.សោទិនវិសាល ៤៦.ត្រឡាចឡើងទ្រើង ៤៧.យត្តិភ័ង្គ ៤៨. ជាប់ទង ៤៩.សបាត់សប៉ឹង ៥០.ត្រីពិធព័ន្ធ ៥១. សឡាបលួន ៥២.វង្សវិចិត្រ ៥៣.ព្រះច័ន្ទបាំឆ័ត្រ ៥៤. ឥន្រ្ទជិត។
ប្រភពៈ ហ្វេសប៊ុក
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ