ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Tuesday, December 13, 2016

ប្រវត្តិនំក្រឡានខ្មែរ

·   0





ក្រឡានជាអាហារម៉្យាងដែលប្រជាជនខ្មែរទូទៅបានស្គាល់ និងនិយមចូលចិត្ត ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ វាគឺជាអាហារមួយប្រភេទដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅត្រង់ទំព័រ ១០៤ បានធ្វើការពន្យល់ថា ក្រឡានជាបាយដំណើបចម្អិនដោយបំពង់ឫស្សីស្រស់មានលាយអំបិល និងខ្ទិះដូងជាដើម។

ចំណីប្រភេទនេះកើតមានឡើងគឺនៅពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរនាសម័យកាលមុន មិនទាន់មានចានឆ្នាំងប្រើប្រាស់ ពួកគាត់ក៏បានប្រើបំពង់ឫស្សីសម្រាប់ដាំបាយ ដោយដាក់នៅក្នុងភ្នក់ភ្លើងមួយ ហើយនិយមហៅថា ក្រឡានចង្រ្កឹង ប៉ុន្តែនៅពេលនេះ នៅសល់ត្រឹមតែពាក្យថា ក្រឡាន ប៉ុណ្ណោះ។ 
ដោយសារតែក្រឡាន មានប្រវត្តិយូរលង់ដូច្នេះហើយ ទើបអ្នកស្រុកនៃជនជាតិខ្មែរតែងតែរក្សាទុកវាតាមរយៈការចេះចាំតៗគ្នា រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយសម្រាប់អ្នកភូមិថ្មគ្រែ ឃុំថ្មគ្រែស្រុកក្រចេះ ខេត្តក្រចេះ ក៏បានរក្សាទំនៀមទំលាប់នៃការធ្លាប់ធ្វើក្រឡាននេះរហូតមកដែរ។
យោងតាមការស្ទាបស្ទង់មតិរបស់អតិថិជន គេបាននិយាយថា «មានតែក្រឡាននៅភូមិថ្មគ្រែទេដែលគេពេញនិយមចូលចិត្តជាងគេ។ បើសិនជាឮថា ក្រឡានហ្នឹងផ្សេងពីភូមិថ្មគ្រែ គេអត់ទិញទេ ទាល់តែឮថា ក្រឡានហ្នឹងមកពីថ្មគ្រែ បានគេទិញព្រោះគេល្បីថាឆ្ងាញ់»។

អ្នកភូមិនៃឃុំថ្មគ្រែ ក្នុងទឹកដីខែត្រក្រចេះ យល់ថា កេរដំណែលរបស់ដូនតាដែលបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិមានជីវភាពធូរធារមួយកម្រិត វាជារបរមួយដែលទទួលបានចំណូលប្រចាំថ្ងៃ ទាំងអ្នកធ្វើក្រឡាន ទាំងអ្នកកាប់ឫស្សី កាប់អុស និងអ្នកលក់ស្ករ អំបិល សណ្តែក ព្រមទាំងអ្នកលក់ដូងផងដែរ។

ដូច្នេះដើម្បីគ្រាំទ្ររ ជួយពង្រឹង នឹងរក្សារកេរដំណែលដូនតាដែលបានបន្សល់ទុក សូមបងប្អូនជួយជាវនៅក្រឡាន ថ្មគ្រែ ឈ្ងុយឆ្ងាញ់ពិសារ ជាពិសេសគឺជួយដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់នោះអោយមានការងារធ្វើផងដែរ៕

ប្រភពៈ ហ្វេសប៊ុក

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :