គ្រុឌ ជាស្តេចបក្សី តំណាងធាតុឈ្មោល ធាតុភ្លើង នាគ ជាស្តេចល្មូន តំណាងធាតុញី ធាតុទឹក
គ្រុឌស្អប់នាគ ចូលចិត្តជាន់នាគ ចាប់នាគ និង ស៊ីនាគជាអាហារ ដែលជាតិសាសន៍ជាច្រើនបានយកមកធ្វើជាសិល្បៈ ស្ថាបត្យកម្ម សាងរូបទាំងនោះឡើង។
កម្ពុជាយកនិមិត្តរូបនាគ តំណាងនគរមាតាធិបតេយ្យនាងនាគ។
រីឯប្រទេសថៃ ជ្រើសរើសគ្រុឌក្រហម គ្រុឌភ្លើងសំរាប់សំគាល់ប្រទេសគេ ដោយសារអានុភាពរបស់គ្រុឌបើទោះបីគ្មានទឹកអម្រឹត ក៏គ្រុឌមានជីវិត អមតៈតាមពរព្រះវិស្ណុ និងរឿងអរិះប្រវត្តិសាស្រ្តរវាងខ្មែរ សៀម។ប្រទេសឥណ្ឌូនេស៊ី និងម៉ុងហ្គោលី ក៏បានយកគ្រុឌជានិមិត្តរូបប្រទេស ខ្លួនផងដែរ។
+ប្រវត្តិសត្វគ្រុឌ
សត្វគ្រុឌមានប្រវត្តិតាំងពីយូរលង់មកហើយ ដែលសត្វនេះមានពាក់ព័ន្ធ នៅក្នុងទេវកថានៃព្រហ្មញ្ញសាសនា។ សត្វគ្រុឌនេះដែរ ក៏ត្រូវបានគេចាត់ ទុកដូចជាសត្វអច្ឆរិយៈផ្សេងៗទៀត ដែលខ្មែរបុរាណបានឲ្យតម្លៃ តាំងពី ប្រមាណជាង ២ ០០០ឆ្នាំមកហើយ។ នៅក្នុងទេវកថាឥណ្ឌា មានសត្វជា ច្រើនត្រូវបានចាត់ទុកថាជាទេព ឬក៏ជាពាក់កណ្តាលទេព ឧទាហរណ៍ដូច ពស់ ឬនាគ អណ្តើក ខ្លាឃ្មុំ ស្វា គោ ដំរី ក្ងោក ខ្លាជាដើម។ ដូចគ្នានេះដែរ សត្វគ្រុឌ ក៏មានតួនាទីសំខាន់ក្នុងទេវកថាឥណ្ឌា ហើយត្រូវបានគេ ចាត់ ទុកថា បក្សីរាជា។ សត្វគ្រុឌ គឺជាយានជំនិះរបស់ព្រះវិស្ណុ ហើយសត្រូវ សួរពូជរបស់គ្រុឌគឺសត្វនាគ។ នៅឥណ្ឌាមានពិធីបុណ្យគោរពបូជា ដល់ គ្រុឌដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៥ កើត ខែស្រាពណ៍រៀងរាល់ឆ្នាំ។
+រឿងនិទានទាក់ទងនឹងគ្រុឌ
មហាឥស្សី កស្សបៈ មានភរិយាពីររូបគឺនាងកាឌ្រុ និងនាងវីនីតា។ នាងកាឌ្រុបានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ។ ចំណែក ឯនាងវីនីតាបានផ្តល់កំណើតឲ្យសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាព។ ថ្ងៃមួយនាងកាឌ្រុ និងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយ ពណ៌កន្ទុយសេះក្បាល៧អាចហោះបានដែលកើតចេញពីការកូរសមុទ្រ ទឹកដោះ។ នាងកាឌ្រុបានទាយថាកន្ទុយសេះមានពណ៌ខ្មៅ រីឯនាងវីនីតា ថាពណ៌ស។ ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់ គឺត្រូវតែ បម្រើអ្នកឈ្នះ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើ ឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។ ដូច្នេះហើយ នាងវីនីតាត្រូវបម្រើនាងកាឌ្រុ និងកូន។ នាងកាឌ្រុ បានធ្វើបាបនាង វីនីតាយ៉ាងខ្លាំងក្លា។
ប៉ុន្តែក្រោយមកពពួកនាគថានឹងយល់ព្រមដោះលែងគ្រុឌ និងម្តាយ ប្រសិនជាគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទបាន។ គ្រុឌបាន ប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតទទួលបានទឹកអម្រឹត ហើយបានរំ ដោះខ្លួន និងម្តាយពីទាសភាពរបស់នាគ និងនាងកាឌ្រុ។ ក្រោយមកគ្រុឌ និងម្តាយបានដឹងពីល្បិចនេះ ហើយបានដាក់បណ្តាសាដល់នាង កាឌ្ រុថារាល់កូនរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូន ខ្លួន។
និយាយកាលដែលគ្រុឌទៅលួចយកទឹកអម្រឹតពីព្រះឥន្ទ គ្រុឌបាន សំដែងឬទ្ធីចេស្តារយ៉ាងអស្ចារ្យ និងមានភាពស្មោះត្រង់ រហូតបាន ដឹង ដល់ព្រះវិស្ណុ ហើយព្រះវិស្ណុបានផ្តល់ពរជ័យ ព្រមទាំងយកគ្រុឌធ្វើ ជាយានជំនិះរបស់ព្រះអង្គ។ អនុភាពហោះហើររបស់គ្រុឌគឺលឿនជារន្ទះ ហើយកំលាំងខ្យល់ពីស្លាបរបស់គ្រុឌគឺខ្លាំងលើព្យុះសង្ឃរានានា។ ព្រះឥន្ទបានមកស្កាត់ផ្លូវគ្រុឌ ប៉ុន្តែអ្នកទាំងពីរមិនប្រយុទ្ធគ្នានោះទេ ដោយ គ្រុឌសន្យាថានឹងប្រគល់ទឹកអម្រឹតដល់ព្រះឥន្ទវិញ ក្រោយពេល ប្រគល់ឲ្យនាគហើយនោះ ហើយព្រះឥន្ទសន្យាថានឹងធ្វើឲ្យបណ្តាសា របស់គ្រុឌ និងម្តាយក្លាយជាការពិត។ នៅពេលយកទឹកអម្រឹតមកដល់ មុខនាគហើយនោះ គ្រុឌបានប្រើល្បិចប្រាប់ដល់នាគថាចាំបាច់ ត្រូវធ្វើពិធី សិនមុនពេលផឹកទឹកអម្រឹតនេះ ហើយនៅពេលដែលពួកនាគកំពុងធ្វើ ពិធីនោះព្រះឥន្ទបានមកយកទឹកអម្រឹតទៅវិញតែកំពប់ទឹកខ្លះនៅលើស្មៅ។ នៅពេលដែលឃើញទឹកកំពប់នៅលើស្មៅហើយ ពួកនាគទាំងឡាយខំ ប្រឹងលិទ្ធទឹកអម្រិតទាំងនោះរហូតដល់អណ្តាតប្រេះជាពីរដោយសារស្មៅ រហូតដល់សព្វថ្ងៃនេះ ព្រះវិស្ណុបានផ្តល់វេហារទាំងមូលជាទីលំនៅរបស់គ្រុឌ ហើយរៀបការគ្រុឌ ជាមួយនាងឧណាតី។ គ្រុឌនិងនាងឧណាតីមានកូនពីរនាក់គឺសម្ប៉ាទិ និងជតាយុ ដែលកូនទាំងពីរនេះមានតួនាទីផងដែរនៅ ក្នុងរឿង រាមាយាណៈ។ ក្រៅពីយានជំនិះរបស់ព្រះវិស្ណុ គ្រុឌគឺជាបរិវារដ៏ស្មោះត្រង់ ដែលត្រូវបានគេឲ្យឈ្មោះថា បរិវារជាន់ខ្ពស់ រីឯហនុមានគឺជាបរិវារ ជាន់ទាប។
+គ្រុឌក្នុងសង្គមខ្មែរ
វត្ដមានរបស់សត្វគ្រុឌ នាសម័យហ្វូណន ត្រូវបានគូសបញ្ជាក់ តាមរយៈ បដិមាកម្ម ។
លោកបណ្ឌិត មីសែល ត្រាណេបានបញ្ជាក់ថាការរកឃើញសត្វគ្រុឌ ដែលគេ ឆ្លាក់ជាក្បាច់នៅលើក្រឡ ឬកុលាលភាជន៍បានបញ្ជាក់ឲ្យដឹងថា ប្រភពបុរេអង្គសត្វគ្រុឌមានកំណើតមកមានអាយុប្រមាណ ២ ០០០ឆ្នាំ មកហើយ។ ចំណែកសត្វគ្រុឌនៅប្រទេសថៃ និងឡាវ គឺជាគ្រុឌបាន ប្រសូតចេញពីខឿនវប្បធម៌ខ្មែរ នាសម័យអង្គរតែប៉ុណ្ណោះ។
ក្នុងជំនឿខ្មែរបុរាណ ដែលបានទទួលនូវមរតកវប្បធម៌ឥណ្ឌា សត្វគ្រុឌ គឺជាស្តេចបក្សីប្រកបដោយមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យ ព្រោះថា សត្វនេះ តំណាងនូវអវកាស ឬភាពលំហ ឬធាតុភ្លើង ផ្ទុយពីគូរបដិបក្សរបស់ខ្លួន គឺសត្វនាគដែលតំណាងឲ្យធាតុដី ឬទឹក ប្រភពនៃភាពផូរផង់ភាព ត្រជាក់ ត្រជុំ។ ការគោរពបូជាសត្វគ្រុឌកើតមានតាំងតែពីសម័យនគរភ្នំម្ល៉េះ ដូចវត្តមានរបស់ចម្លាក់នៃស្តេចបក្សីនេះនៅលើសន្លឹកមាសមួយចំនួន ដែលគេបាន ជួបប្រទះនៅគោកប្រាសាទ នៅក្នុងខេត្តដុងថាប ទឹកដី កម្ពុជាក្រោមជាភស្តុតាងស្រាប់ ។
ការលេចធ្លោរជាក្បាច់លើសន្លឹកមាសបែបនេះបង្ហាញថា ចាប់តាំងពី សតវត្សទី២ ដល់ទី៥ គ្រុឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យ ជំនឿសាសនា ។ មនុស្សខ្មែរ ចាប់តាំងពីពេលនោះមក បានបន្ត ស្ថានភាព នេះរហូតដល់សព្វថ្ងៃ ដោយបានយកសត្វគ្រុឌនេះ ដើម្បីធ្វើជាគ្រឿងលំអតុបតែងសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ ក៏ដូចជាវត្តអារាមដែរ ។
ថ្មីៗនេះ យោងលើរបកគំហើញខាងបុរាណវិទ្យា របស់លោកស្រី ឡេ ធីលៀង នៅម្តុំដែនដីសណ្ត ផ្នែកខាងក្រោម ខាងទន្លេមេគង្គ និងការ ស្រាវជ្រាវរបស់យើងនៅអង្គរបុរី យើងបានដឹងថា សត្វគ្រុឌ បានដើរ តួនាទីយ៉ាងសំខាន់ក្នុងវិស័យជំនឿសាសនា នាសម័យហ្វូ-ណន ឬនគរភ្នំ។ ក្រៅពីការតំណាងសត្វគ្រុឌ ជាក្បាច់ក្រឡោត អណ្តែត ខ្មែរបុរាណក៏បានឆ្លាក់សត្វ នេះលើសន្លឹក មាសស្តើងៗ ដែលគេប្រើ ជាយ័ន្តសម្រាប់ការពារសំណង់ស្ថាបត្យកម្ម ឬក៏មនុស្ស។
បើនិយាយម្យ៉ាងទៀត ការដែលគេជឿថា សត្វគ្រុឌ គឺជាសត្វដែល មាន ឫទ្ធានុភាពខ្លាំងក្លានោះ បានក្លាយជាទំនៀមទំលាប់មួយដែលប្រជាជន ខ្មែរបានប្រកាន់យ៉ាង ខ្ជាប់ខ្ជួនរហូតដល់សព្វថ្ងៃ ។ ឧទាហរណ៍ជាក់ស្តែង នៅលើកាក់សំណមួយនៅទីនេះ គេឃើញសត្វគ្រុឌស្ថិតក្នុងឥរិយាបទ មួយគួរឲ្យចាប់អារម្មណ៍ ព្រោះវាហាក់់បីដូចជាកំពុងសម្តែងឫទ្ធី (ម្ខាងតំណាងសត្វគ្រុឌ ម្ខាងទៀតសត្វពស់) ។ក្រៅអំពីជំនឿបែបព្រហ្មណ៍និយមខាងលើ សត្វគ្រុឌនៅតែបំពេញ តួនាទីតុបតែងលំអសំណង់ស្ថាបត្យកម្មខ្មែរហូតដល់ សតវត្សទី២១នេះ ។
ឆ្លងកាត់ការសិក្សាវិភាគលើវិស័យបដិមាកម្ម នៅអង្គរបុរី យើងក៏បាន ជួបប្រទះចម្លាក់សត្វគ្រុឌមួយចំនួនដែលឆ្លាក់លើកុលាលភាជន៍ ព្រមទាំងជាចម្លាក់លោតផងដែរ ។ យ៉ាងណាក៏ដោយ ចម្លាក់ ទាំងនោះ មានអាយុតិចជាងបុរាណវត្ថុដែលគេបានជួបនៅក្នុងដែនដីសណ្ត ឬនៅជ្រលងនៃដងទន្លេចៅប្រះយ៉ា ជាពិសេសនៅទីក្រុងសុផាន់បុរីដែរ ដែលជាទីក្រុងចាស់របស់បុព្វបុរសខ្មែរនាសម័យហ្វូ-ណន ឬនគរភ្នំ ។
សូមរំលឹកថា ពាក្យគ្រុឌក៏ដូចជា នាគដែរ គឺជាពាក្យសំស្ក្រឹត ដែលសព្វថ្ងៃបានក្លាយទៅជាពាក្យខ្មែរទៅហើយ ។ គ្រុឌខ្មែរនាសម័យវប្បធម៌បុរេអង្គរនៃចក្រភពភ្នំបានឲ្យកំណើតទៅគ្រុឌថៃ នាសម័យវប្បធម៌សុខោទ័យ អយុធ្យា និង រតនៈគូសិន្ទ្រ។
ប្រភព៖ វេបសាយកំណត់ត្រាខ្មែរ (kamnottrakhmer.com.kh/archives/819)
តើអ្នកជឿថាមាននាគវឺទេ? សូមទស្សនាវីដេអូខាងក្រោម:

https://youtu.be/Fg843CRxRTw?sub_confirmation=1