ខារាអូខេ KARAOKE ត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុន ជាអ្នកវាយស្គរម្នាក់ឈ្មោះ លោកដាយស៊ុកិ អ៊ីណូអ៊ឹ (DAISUKE INOUE) កាលពីឆ្នាំ១៩៧១ នៅទីក្រុងកូបេ។ ពាក្យថាខារ៉ា ឬការ៉ា មកពីភាសាជប៉ុន មានន័យថា ទទេ ឬគ្មាន ឯពាក្យថា អូខេ ឬអូកេ មកពីភាសាបារំាង ពាក្យពេញ គឺអ៊័គកេស។ ដូច្នេះ ពាក្យថា ការ៉ាអូកេ ឬខារ៉ាអូខេ មានន័យថា អ៊័គកេស ឬតន្រី ដែលមាននតែភ្លេងទទេ គ្មានសំឡេងអ្នកច្រៀង។
មូលហេតុដែលនាំឲ្យលោកអ៊ីណូអ៊ឹ បង្កើតខារ៉ាអូខេនេះឡើង គឺដោយសារមានសំណូមពរពី អតិថិជនជួលអ័គកេសរបស់លោកម្នាក់ ជាប្រធានក្រុមដែកថែប ស្នើឲ្យលោកធ្វើយ៉ាងណា លេងភ្លេងសម្រាប់គាត់ច្រៀងកម្សាន្តលេង ក្នុងដំនើរកម្សាន្តមួយនៅរដូវក្តៅ។
ដើម្បីបំពេញបំណងនេះ លោកអ៊ីណូអ៊ឹ ដែលមានតួនាទីត្រឹមតែជាអ្នកវាយស្គរក្នុងក្រុមតន្រ្តីនោះ បានសាកល្បផលិតកាស្សែតចម្រៀង ដែលមានតែភ្លេងឲ្យអតិថិជននោះ ដើម្បីច្រៀង តាម បន្ទាប់មកលោកនិងក្រុមការងារ ក៏បន្តបង្កើតសាច់ភ្លេង គ្មានចម្រៀងនេះដាក់ជាថាស សម្រាប់លក់ និងបង្កើតជាបន្ទប់សម្រាប់ច្រៀងកម្សាន្តប្រមាណ១១បន្ទប់ផងដែរ។ ភ្លាមៗនោះ ភាពល្បីល្បាញ នៃការបង្កើតថ្មីនេះ ក៏បានខ្ចខ្ចាយទៅដល់ទីក្រុងអូសាកា និងតូក្យូ។ ទីបំផុត ពិភពលោកក៏ទទួលស្គាល់ការបង្កើតសិល្បៈបែបថ្មីមួយនេះ។ មានអ្នកវិនិយៅកខ្លះ បានប្រកប របររកស៊ីលើអាជីវកម្មនេះ រហូតមានបាន ក្រុមផលិតថាសចម្រៀង ក៏បានបង្កើតឌីសចម្រៀង កាយវិការនេះលក់គ្រប់ទិសទី ខណៈក្រុមហ៊ុនរបស់លោកអ៊ីណូអ៊ឹ ដែលប្រគល់ឲ្យប្អូនប្រុសកាន់កាប់នោះ កំពុងឈានទៅរកកាដួលរលំ និងលោកណូអ៊ឹផ្ទាល់ ក៏សឹងតែគ្មានប្រាក់ចំណូលផ្ទាល់ខ្លួនសោះ។ កត្តានេះ ប្រហែលមកពីការចុះបញ្ជីកម្មសិទ្ធិបញ្ញា មានការយឺតយ៉ាវ ឬអសកម្ម។
សព្វថ្ងៃ ទំាងនៅស្រុកខ្មែរ ទំាងនៅលើពិភពលោក បានយកពាក្យថា ខារ៉ាអូខេនេះ ធ្វើជាកន្លែងច្រៀងរាំងកម្សាន្តសប្បាយ ដោយមានស្រីក្មេងកំដរផង។
(ដកស្រង់ពីសៀវភៅ ជនមានឥទ្ធិពលនៅអាស៊ី សតវត្សរ៍ទី២០)
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ