ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Wednesday, December 14, 2016

ប្រវត្តិរមណីដ្ឋានស្ទឹងភេ

·   0


ស្ទឹងភេ គឺជាឈ្មោះនៃទំនប់ទឹកមួយកន្លែង ស្ថិតនៅភូមិថ្មី ឃុំស្នាយអន្ទិត ស្រុកជុំគិរី ខេត្តកំពត ចម្ងាយ ៥គីឡូម៉ែត្រ​ ពីផ្សារជុំគិរី តាមបណ្ដោយផ្លូវជាតិលេខ៤១ បត់ចូលតាមខ្លោងទ្វាវត្ត អង្គមេត្រីស្ថារាមន៍ ប្រហែល ៣គីឡូម៉ែត្រ។

ស្ទឹងនេះមានទេសភាពស្រស់បំព្រងដោយមាន វាលស្រែខៀវខ្ចីគ្រប់រដូវ ជ្រលងភ្នំ​ ក្រំថ្ម ទ្វាទឹកហូររឹមៗ ផ្ទៃទឹកលាតសន្ធឹងល្វឹងល្វើយ មានទឹកគ្រប់រដូវ ដែលជាការងាយស្រួលដល់ការបង្កបង្កើនផលរបស់កសិករ និងជាប្រភពផលនៃការនេសាទផងដែរ។

មានរឿងនិទានមួយដែលខ្ញុំក៏មិនច្បាស់ដែរដោយគ្រាន់តែលឺចាស់ៗគាត់និយាយតៗមកថា «ក្នុងសម័យមុនមានការដឹកជញ្ជូនមាសចេញពីរាជធានីទៅកំពង់ផែសមុទ្រដើម្បីដោះដូរយកអាវុធ។ ដោយមានកូនចៅក្បត់មេបញ្ជាការ បានតាមសម្លាប់មេដើម្បីយកមាស ដោយមេបញ្ជាការគិតថាបើឈប់ឡានអោយគេក៏ស្លាប់ គាត់ក៏បើកឡានទំលាក់ចូលទៅក្នុងស្ទឹងនេះដែលមានជំរៅជ្រៅ ទោះចុះរាវរុករកក៏មិនឃើញឡើយ រហូតមកដល់បច្ចុប្បន្ននេះទោះយកម៉ាស៊ីនបូមទឹករាប់រយគ្រឿងមកបូមក៏មិនរីងដែរ។ ស្ទឹងភេនេះក៏ជាកន្លែងបន់ស្រន់ដ៏សាកសិទ្ធ ប្រាថ្នាអ្វីបានដូចបំណង តែបើនិយាយខុសមាត់នោះនឹងមានគ្រោះថ្នាក់»។



ប្រភពៈ ហ្វេសប៊ុក

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :