ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Wednesday, December 14, 2016

រមណីដ្ឋានទេសចរណ៍ ប្រវត្តិសាស្រ្ត ភ្នំជីសូរ

·   0





ភ្នំជីសូរមានកំពស់ ១៣០ម ស្ថិតនៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ចំងាយប្រមាណ២៧គ.ម ពីទីរួមខេត្តតាកែវ។ 
នៅលើកំពូលភ្នំជីសូរ មានប្រាសាទបុរាណមួយ បានក្លាយជារមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ល្បីល្បាញនៅក្នុងខេត្តតាកែវ។ ប្រាសាទបុរាណនោះ គេហៅថាប្រាសាទភ្នំជីសូរ។ ថ្វីត្បិតតែប្រាសាទភ្នំជីសូរ មានសភាពបាក់បែកភាគច្រើន ប៉ុន្តែនៅមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានានៅក្នុងតំបន់នេះ។ 

ប្រាសាទភ្នំជីសូរនេះ បានស្ថាបនានៅលើកំពូលភ្នំ នាដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ក្នុងរជ្ជកាលរបស់ ព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ ប្រាសាទបុរាណ ដែលមានរំលេចទៅដោយចម្លាក់ក្បូរក្បាច់រចនាលាតត្រដាងអត្ថន័យពីអតីតភាពបន្សល់ទុកនៅលើជញ្ជាំងមួយនេះ គឺបានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានថែវ២ជាន់ព័ទ្ធជុំវិញ មានបណ្ដោយ៦០ ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ។ 

នៅលើកំពូលភ្នំនៃរមណីយដ្ឋានដែលជាកេរ្តិ៍ដំណែលវប្បធម៌និងអរិយធម៌ខ្មែរ គេអាចគយគន់ទេសភាពដ៏ល្អប្រណិត ភូមិស្រុក និងវាលស្រែបឹងបួរដ៏ធំល្វឹងល្វើយនៃខេត្តតាកែវ។
ប្រាសាទដែលដេកសន្ធឹងលើកំពូលភ្នំនេះមានច្រកចូលចំនួនពីរ។ ដើម្បីឡើងទៅដល់ទីតាំងប្រាសាទដែលសាងសង់ឡើងនាសម័យអាណាចក្រខ្មែរក្នុងសតវត្សទី១១ គេនិយមថ្មើរជើង តាមជណ្ដើរខាងលិចដែលមាន៣៩០កាំ និងចុះមកវិញនៅជណ្ដើរប៉ែកខាងត្បូងដែលមាន៤០៨កាំ។

ប្រភពៈ ហ្វេសប៊ុក

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :