នៅវ័យត្រឹម១៨ឆ្នាំ លោក Nick Vujicic បានបង្កើតអង្គការមិនរកចំណូលមួយមានឈ្មោះថា « Life without Limb » ហើយបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ Griffith University ក្នុងវ័យ ២១ ឆ្នាំ ។ ដោយធ្លាប់ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈជាច្រើនសារលោកក៏បានក្លាយគ្រូបណ្តុះបណ្តាលផ្នែកចិត្តសាស្ត្រដ៏ល្បីមួយរូប ដោយមានអ្នកចូលរួមស្តាប់ច្រើនជាង៣លាននាក់ នៅក្នុងប្រទេសជិត៦០ ។ មិនតែប៉ុណ្ណោះលោក Nick ក៏ជានិពន្ធសៀវភៅផ្នែកលើកទឹកចិត្តដ៏ល្បីផងដែរ ។
ដើម្បីជាការបណ្តុះស្មារតី និងចេះលើកទឹកចិត្តដល់ខ្លួនឯង ដូចខាងក្រោមនេះ ៖
រាងកាយរបស់ខ្ញុំពិការមែន តែផ្នត់គំនិតរបស់ខ្ញុំមិនពិការទេ ៖ មិនថាលោកអ្នកជានរណារនោះទេលោកអ្នកនៅតែជាមនុស្សដែលអាចសម្រេចមហិច្ឆតា និងផ្តល់ភាពជោគជ័យដល់ខ្លួនឯងបាន បើទោះជាលោកអ្នកស្ថិតនៅក្នុងពិការភាព ឬជីវភាពក្រីក្រលំបាកយ៉ាងណាក៏ដោយ ។ ព្រោះពិការភាព គ្រាន់ជាឧបសគ្គនៃផ្នែករាងកាយ ណាមួរបស់លោកអ្នកតែប៉ុណ្ណោះវាមិនមានន័យថា ផ្នត់គំនិត និងឆន្ទៈរបស់លោកអ្នកពិការនោះទេ ។
តស៊ូកាន់តែខ្លាំង ជោគជ័យកាន់តែធំទទឹមនិងមានការតស៊ូលោកអ្នកក៏ត្រូវតែមានគោលដៅច្បាស់លាស់ថា និងធ្វើអ្វីដែរ ដោយហេតុថា គោលដៅនិងការតស៊ូ គឺត្រូវតែដើរទៅជាមួយគ្នា ហើយចំណុចទាំងពីរនេះ ជាកក្តាលីករដ៏ធំបំផុត ក្នុងការសម្រេចនូវក្តីសុបិនរបស់លោកអ្នក ។ បើឧបសគ្គកើតមានចំពោះលោកអ្នកកាន់តែច្រើន ហើយចិត្តរបស់លោកអ្នកកាន់តែចង់យកឈ្នះនូវ ឧបសគ្គទាំងនោះ ជាលទ្ធផលជោគជ័យនិងការរត់មករកលោកអ្នក ហើយវាមិនមែនជាវាសនា ឬសំណាង នោះឡើយ ។
បើបរាជ័យមានតែព្យាយាមម្តងទៀត ហើយម្តងទៀត ព្យាយាមគ្មានទីបញ្ចប់
នៅពេលដែលលោកអ្នកធ្លាប់បានជួបនូវរឿងរ៉ាង ដែលធ្វើអ្វីមួយមិនបានសម្រេច ឬបរាជ័យ ពេលខ្លះលោកអ្នកហាក់ដូចជាមានអារម្មណ៍ថា មិនចង់ធ្វើវាបន្តទៀតទេ ដោយសារការបាត់បង់ការជឿទុកចិត្តលើខ្លួនឯង ប៉ុន្តេការមានអរម្មណ៍យ៉ាងដូច្នេះកាន់តែធ្វើឲ្យលោកអ្នកបាក់ទឹកចិត្តបន្ថែមមួយកម្រិតទៀត ។ ក្នុងការទទួលភាពបរាជ័យមកធ្វើជាមេរៀន ព្រោះថាបរាជ័យកាន់តែច្រើនចេះក៏កាន់តែច្រើនដែរ។
បំពេញក្តីសុបិនដោយប្រើអំណាច ថាមពលផ្លូវចិត្ត ទើបអាចផ្លាស់ប្តូរជីវិតបាន
ជោគជ័យត្រូវបានវាស់វែងដោយការសម្រេចគោលដៅ ក្តីសុបិន និងការរំពឹងទុកហើយជោគជ័យរបស់លោកអ្នក ត្រូវកំណត់ដោយការខិតខំប្រឹងប្រែងធ្វើការងារ ការតស៊ូ ព្យាយាម និងការប្តេជ្ញាចិត្ត ជាពិសេសការធ្វើដំណើរទៅកាន់ភាពជោគជ័យក្នុងជីវិត គឺអាស្រ័យទៅលើអ្នកផ្ទាល់ ដែលជាអ្នកសម្រេច និងការអ្នកទទួលយកលទ្ធិផលផងដែរ ៕
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ