ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Wednesday, December 14, 2016

ប្រវត្តិវីរបុរសលោកតាឃ្លាំង មឿង

·   0


~ លោកតាឃ្លាំងមឿងគឺជាមនុស្ស
~ ប្រពន្ធឈ្មោះ ខាន់ ខៀវ
~ មានកូន ៤នាក់
~ ចៅពញា វិបុល រាជ ទេព ,ចៅពញា តេជះ សុខ , ចៅពញា វង្សាអគ្គរាជ កែវ , ពញា បរទេស រាជ
~ លោកតា ឃ្លាំងមឿង មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់
~ ផ្នូរ លោកតា ឃ្លាំងមឿង និងលោកស្រីខាន់ ខៀវ សព្វថ្ងៃ ស្ថិត នៅ ក្នុងភូមិ កំពែង ស្វាយ ឃុំ ស្នាម ព្រះ ស្រុក បាកាន ចម្ងាយ ប្រមាណ៦ គីឡូ ម៉ែត្រពីទីរួមខេត្ត ពោធិ៍សាត់ 


ក្នុង អតីតកាល កន្លងទៅ ក្នុង រាជ ព្រះ ចន្ទ រាជា ស្តេច គង់ នៅ បន្ទាយលង្វែក គ . ស ១៥០០ កាល នោះ ស្រុក ខ្មែរ ជា ចំណុះ សៀម នៅឡើយ នាំ សួយ ឡើង ទៅ ស្រុក សៀម ព្រះ ចៅ ស្រុក សៀម ចាត់ ព្រះរាជបុត្រ មួយ ព្រះអង្គ មាន នាម មិន ប្រាកដ ឲ្យមក នៅ ស្រុក ខ្មែរ ដើម្បី មើល ការខុសត្រូវ ធ្វើ ការត្រួតត្រា ខាង ពន្ធ អាករ គ្រប់ យ៉ាង ក្រែង ស្តេច ស្រុក ខ្មែរ មាន ចិត្ត មិន ត្រង់ បំបាត់ សួយ នាំ ទៅ មិន អស់ ឬ ក្រែង ស្តេច ស្រុក ខ្មែរ មាន គំនិត ក្បត់ មាន ចិត្ត មិន ត្រង់ ដោយ ការ រាជការ ឬ ដោយ ឧបាយ ណាមួយ បានជា ទ្រង់ ចាត់ ព្រះរាជបុត្រ ពេញ ព្រះទ័យ មក នៅ ដើម្បី ជំនួស ព្រះអង្គ ចំណែក ព្រះរាជបុត្រ មាន ចិញ្ចឹមសត្វ ត្មាត មួយ សត្វ នោះ មាន មាយា ទ ចេះដឹង ប្រហែល គ្នា នឹង មនុស្ស ជា សត្វ ខុស អំពី សត្វ ឯទៀត ចេះ ស្រឡាញ់ ម្ចាស់ ប្រើ នាំ សារ ទៅ មក ពី ស្រុក ខ្មែរ ទៅ ស្រុក សៀម បាន ដោយ ការសម្ងាត់ ។ 


ថ្ងៃមួយ ព្រះបាទ ចន្ទរា ជា ដេក តូច ព្រះ ហឫទ័យ ទៅដល់ ព្រះ ចៅ ហេតុអ្វី បានជា លោក មិន ទុក ព្រះ ហឫទ័យ នឹង យើង ហើយ ចាត់ ព្រះរាជបុត្រ ឲ្យមក មើល ការ ណាមួយ ព្រះរាជបុត្រ ក៏ មាន សេចក្ដី រំលោភ បៀតបៀន មិន មាន សេចក្ដី កោតក្រែង បង្គាប់ ឲ្យ នាំ សួយ ឡើង ទៅ ស្រុក ហួសហេតុ ។ នឹក តូច ព្រះ ហឫទ័យ ខ្លាំង អត់ទ្រាំ ពុំបាន ក៏ បង្គាប់ ពេជ្ឈឃាត ឲ្យ ចាប់ ព្រះរាជបុត្រ យក ទៅ សម្លាប់ ក្នុង ពេល យប់ ក្នុង ព្រៃ ។ ឯ សត្វ ត្មាត លុះ ព្រឹក ឡើង មិន ឃើញ ព្រះរាជបុត្រ ជា ម្ចាស់ របស់ វា វា ហើរ រក ហើរ ចុះ ហើរ ឡើង ឃើញ ខ្មោច នៅក្នុង ព្រៃ ត្មាត ឃើញ ព្រះ ទម្រង់ វា ស្គាល់ ច្បាស់ ជា ម្ចាស់ វា ក៏ ចឹក ពាំ យក ព្រះ ទម្រង់ ទៅ ស្រុក សៀម ថ្វាយ ព្រះវរបិតា ព្រះ ចៅ ទ្រង់ ឃើញ ព្រះ ទម្រង់ ដែល ត្មាត ពាំ ទៅ ថ្វាយ ទ្រង់ យល់ ថា ព្រះរាជបុត្រ របស់ លោក ចូល ទីវង្គត់ រឿង នេះ ពិតជា ស្តេច ស្រុក ខ្មែរ សម្លាប់ ទ្រង់ ក្រោធ ខ្លាំង ប្រជុំ ពួក សេនាបតី មាន ព្រះបន្ទូល តាម រឿង ដែល យល់ បង្គាប់ ឲ្យ លើក កងទ័ព មក សងសឹក ស្តេច ស្រុក ខ្មែរ វិញ ។ 


ទ្រង់ មាន ព្រះបន្ទូល ថា ត្រូវតែ សម្លាប់ ព្រះ ចន្ទ រាជា ព្រះ ទាំង ញាតិ សាច់ សារ លោហិត និង សេនាបតី ហើយរឹ បយក ព្រះ រាជទ្រព្យ និង ពួក បណ្តារាស្ត្រ យក មក ស្រុក សៀម ទាំងអស់ ។ លុះ មាន ព្រះបន្ទូល សព្វគ្រប់ ពួកកងទ័ព ចេញ មក ដល់ បន្ទាយលង្វែក ចូល ឡោម ព័ទ្ធ ចាប់ ព្រះ ចន្ទ រាជា សម្លាប់ ព្រមទាំង ព្រះ ញាតិ ចំណែក ឯ នាង អគ្គមហេសី ប៉ែន ទ្រង់ ក៏ ភៀសខ្លួន គេច រួច អំពី សេចក្តី គ្រោះថ្នាក់ ជាមួយ សេនាបតី មឿង ព្រមទាំង ភរិយា និង បុត្រ ៤ នាក់ ។ ពួកកងទ័ព សៀម កៀរ យក មនុស្ស អំពី ស្រុក ខ្មែរ ដោយ ទាំង នាង មហេសី ប៉ែន ទៅ ជាមួយ ផង ទាំង ព្រះ រាជទ្រព្យ មាន វិញ្ញាណ ឥត វិញ្ញាណ ។ ចំណែក មេ ដំរី ស មួយ មាន កូន នៅ ក្នុង ពោះ ឈ្មោះ ជំទាវ ប៉ាល ប៉ៃ ជា ព្រះទីនាំង ដ៏ ប្រសើរ ក៏ ត្រូវ កងទ័ព សៀម យកទៅ ពួក សៀម ជាន់ នោះ មាន សេចក្តី ព្យាបាទ ធ្វើបាប ខ្មែរ អាស្ចារ្យ ណាស់ ចាប់ ដោត ស្លឹកត្រចៀក ដឹកយក ទៅ ដូច ជា សត្វ ។ ស្រី ណា មាន កូនខ្ចី ចាប់ ច្រក កា រ៉ុង ឲ្យ ដំរី ជាន់ វា លែង តែ មាន កូន នៅ ក្នុង ពោះ ។ លុះ ទៅដល់ ស្រុក សៀម នាំ សេចក្តី ទៅ ថ្វាយ ព្រះ ចៅ ដោយ សព្វគ្រប់ ដោយ សេចក្តី សងសឹក បាន សម្រេច ដូច ប្រាថ្នា ព្រះ ចៅ បង្គាប់ ឲ្យ អូស យក ពួក ខ្មែរ ទាំងអស់ឲ្យ នៅ មួយក្រុម នៅ ជិត ក្រុង ដែរ សន្មត ឲ្យឈ្មោះ ជា ខ្មែរ អ្នកគ្រួរ ។ 


អគ្គមហេសី ប៉ែន ជា ស្ត្រី មាន បុណ្យ ទុក ណា ជា នាង ទទួល គ្រោះថ្នាក់ ដោយ សៀម កៀរ យក ទៅ យ៉ាងណឹងក៏ដោយ នាង ជា ស្ត្រី ប្លែក ពី ស្ត្រី ឯទៀតៗ ។ ដោយ អំណាច កូន ដែល នៅក្នុង គ័ភ ជា កូន មាន ឥទ្ធិ រិទ្ធ មាន អនុភាព មានបុណ្យ បណ្តា ឲ្យ អ្នកជិតខាង ផង មាន ចិត្ត ទៅ ចង់ រាប់អាន ស្រឡាញ់ ជួយ អនុគ្រោះ ដោយ ការ ចិញ្ចឹមជីវិត ជួយ យក អាសារ មើលថែទាំ រក្សា គ្រប់យ៉ាង លុះ នាង មានគ័ភ គ្រប់ ១០ ខែ ក៏ ប្រសូត កូន មក ដោយ សុខ សប្បាយ អ្នកជិតខាង ទាំងប្រុស ទាំងស្រី ជួយ ថែទាំ ទឹក ក្តៅ ទឹកត្រជាក់ អ្នកណា ក៏ មក មិន មាន ខាន ដោយ អំណាច នៃ គុណបុណ្យ តេជៈ បារ មីនៃ ទារក ជា អ្នក មាន បុណ្យ ដល់ ថ្ងៃ ជា គំរប់ ពួកក្រុម ញាតិ ឲ្យឈ្មោះ ឧទេន ។
ចំណែក មេ ដំរី ស ដែល ជា ព្រះទីនាំង ក៏ កើត កូន ក្នុង ថ្ងៃ ដំណាលគ្នា ដែរ តែ មេ ដំរី នោះ ដោះ ខ្សែ ត្រ លឹងទៅ កើត កូន នៅ ក្នុង ព្រៃ មិន ឲ្យ អ្នកណា មួយ ដឹង បាន ឡើយ ដរាប ដល់ ៣ ថ្ងៃ ទើប នាំ កូន មក កាន់ ទី កន្លែង ដើម កូនដំរី នោះ មាន ពណ៌ សំបុរ ស ដែរ មាន ទាំង រូបរាង ល្អ ប្លែក អំពី ដំរី ធម្មតា អ្នករក្សា ដំរី នាំ រឿងរ៉ាវ ទៅ ថ្វាយ ព្រះ ចៅ ដោយ សេចក្តី សព្វគ្រប់ ព្រះ ចៅ ទ្រង់ ពេញ ព្រះ ហឫទ័យ ។


ដំណាល អំពី កុមារ ឧទេន អាយុ បាន ៥ ឆ្នាំ ដឹង សេចក្តី ខុសត្រូវ នឹកភ្នក ដល់ បិតា សួរ ម្តាយ ថា អាពុក ខ្ញុំ ទៅ ណា ពុំ ដែល ឃើញ ក្មេង គេ ឯទៀត មាន ម្តាយ មាន ឪពុក ខ្ញុំ មិន ឃើញ មាន ដូច គេ ម្តាយ បើកាលណា ឮ កូន សួរ ដូច្នេះ នាង ណែន ទ្រូង នឹក ឆ្អែត ចិត្ត នឹក ខ្មោច និយាយប្រាប់ កូន មិន រួច និយាយ បន្លប់ រៀង វៀល ទៅ ឯណា កុំឲ្យ កូនសួ រទៀត ពី ព្រោះ ខ្លាច រឿង នោះ មិន ជិត ដឹង ទូទៅ នឹង ដល់ ទៅ សេចក្តី អន្តរាយ ដល់ ជីវិត ។ កូន ចេះ សួរ ញយៗ នាង ក៏ និយាយ បង្វះ បង្វែ មិន ឲ្យ កូន សួរបាន ដរាប កូន នោះ អាយុ ១២ឆ្នាំ ម្តាយ អត់ទ្រាំ ពុំបាន ថ្ងៃមួយ ម្តាយ នឹក ថា កូន នេះ ខាន ប្រាប់ ពុំបាន ក៏ ហៅ កូន ទៅ កាន់ ទី ស្ងាត់ ដំណាល រឿងរ៉ាវ សារ ស័ព្ទ តាំង អំពី ដើម រហូត ដល់ ចុង កូន ស្តាប់ បាន យល់ សេចក្តី សព្វគ្រប់ ប្រាប់ ម្តាយ ថា លោក ម្តាយ អត់ទ្រាំ សិន ចុះ កូន គង់ មាន នយោបាយ ណាមួយ មិន ខាន ។ ចំណែក កុមារ ឧទេន ចាប់ ដើម តាំងពី ថ្ងៃ ដែល ស្តាប់ ពាក្យ ម្តាយ ប្រាប់ ដូច្នេះ ក៏ ខំ ស្វែងរក វិជ្ជា គ្រប់ យ៉ាង មាន អក្សរ ជាដើម ស្ទាត់ ជំនាញ ជា កុមារ ឆ្លាត វៀងវៃ អង់អាច ប្លែក ពី កុមារ ធម្មតា ។ 

ថ្ងៃមួយ កុមា ឧទេន ចូល ទៅ សេពគប់ ពួក ហ្មដំរី សុំ ខ្លួន ជា អ្នកបំរើ បោសច្រាស រោងដំរី ដើម្បី រៀន វិជ្ជា ខាង ហ្មដំរី ចេះ ស្ទាត់ ថ្ងៃមួយ ព្រះ ចៅ សៀម យាង មក ទត រោងដំរី ទ្រង់ រកឃើញ កូន នេះ ជួយ ធ្វើ នេះ ធ្វើ នោះ ដោយ យកចិត្តទុកដាក់ រហ័ស រ ហួន វៀងវៃ មាន ព្រះបន្ទូល ថា ក្មេង នេះ មកពីណា ហ្មដំរី ក្រាបទូល តាម ដំណើរ ដោយ សព្វគ្រប់ ។ ទ្រង់ ពេញ ព្រះទ័យ មាន ព្រះបន្ទូល ប្រាប់ថា មើល ក្មេង នេះ ផង ។ កុមារ ចាប់ ដើម តាំងពី ថ្ងៃ នោះ យកចិត្តទុកដាក់ ធ្វើការ ដោយ ហ្មត់ចត់ បោស ប្រមូល អាចម៌ ដំរី បំបាត់ ឲ្យទៅ ជា ជី ដើម្បី យក ទៅ ដាំ ស្ពៃ ស្ពៃ នោះ ក៏ មាន ដើម គុម្ព ធំ បែក ចំឡែក អំពី ស្ពៃ អ្នកស្រុក ធម្មតា លុះ ស្ពៃ នោះ ល្មម ដក កុមារ ឧទេន ដក យក ទៅ លាង ឲ្យ ស្អាត រែក ទៅ ថ្វាយ ព្រះ ចៅ ទ្រង់ ទត ឃើញ មាន ព្រះ បន្ទូល ថា នែ កុមារ ឯង បាន ស្ពៃ នេះ មកពីណា ចំឡែក ប្លែក ពី ធម្មតា កុមារ ក្រាបទូល តាម ដំណើរ សព្វគ្រប់ ព្រះ ចៅ ទ្រង់ មាន រង្វាន់ ឲ្យ នឹង ងារ ការ ជា អ្នកត្រួតត្រា ភ្នាក់ងារ ខាង ដំរី ។ 

ដំរី ព្រះទីនាំង ដែល ជា កូន មេ ដំរី ជំទាវ ប៉ាល ប៉ៃ ជា ទីនាំង ដ៏ ប្រសើរ ព្រះ ចៅ រាជា ពេល ដែល ចុះ ព្រេង មាន ភរិយា មារយាទ ខុស ប្រក្រតី កាច សាហាវ ព្រិច ហ្ម ស្លាប់ លែង ស្តាប់បង្គាប់ មិន មាន អ្នក ឯណា ទៅ ជិត បាន ថែមទាំង ធ្វើ បាប អ្នកស្រុក បោចរោច ផ្ទះ ផ្អើល ជ្រួលច្របល់ រត់ ខ្ចាត់ខ្ចាយ ចោល ទីលំនៅ រៀងខ្លួន ។ ពួក អ្នក គង្វាល ដំរី នាំ សេចក្តី ទៅ ក្រាបទូល ព្រះ ចៅ ទ្រង់ ចាត់ការ ឲ្យ ស៊ើបសួ ររក អ្នកណា ដែល អង់អាច ក្លាហាន ហ៊ាន ទៅ ចាប់បាន មានតែ កុមារ ឧទេន ទទួល ថា ខ្ញុំ ហ៊ាន ទទួល ការចាប់ ដំរី នោះបាន ទើប ប្រគល់ ការ ទៅ កុមារ ឧទេន តាម សេចក្តីត្រូវការ ចាត់ការ យ៉ាងណាឲ្យ តែ ចាប់ បាន ព្រះទីនាំង នោះ ឧទេន បង្គាប់ ឲ្យ ប្រមូល ដំរី ៥០០ មក ដើម្បី រើស យក ដំរី ណាមួយ យក ធ្វើធ្នាក់ បាន ទើប រើស យក ត្រូវ មេ ដំរី ស ឈ្មោះ ជំទាវ ប៉ាល ប៉ៃ ។ ពេល ចេញ ទៅ ចាប់ កុមារ ឧទេន បង្គាប់ ឲ្យ រៀបចំ ពិធី បួងសួង សែនព្រេន អ៊ឹកធឹក អ្នកស្រុក ផ្អើល មក មើល អឺងកង ពាសពេញ មី ដេរដាស លុះ សែនព្រេន រួច កុមា ឧទេន បង្គាប់ ឲ្យ សែន ចេក ៣ ស្និត អំពៅ ៣ បាច់ ។ ពេលទៅដល់ ព្រះទីនាំង ហាក់ដូចជា ចង់ ព្រិច បែរ ទៅ ក្រាបថ្វាយបង្គំ វិញ ដោយ អំណាច នៃ តេជៈ បារ មីនៃ ឧទេន ។ ឧទេន និយាយ ទូន្មាន ប្រដៅ ថា ទីនាំង ឯង តាំងពី ថ្ងៃ នេះ ប្រែ មារយាទ អាក្រក់ លះបង់ ចេញ ត្រូវធ្វើ ស្លូត ល្អ ដូច អំពើ ដើម រួច ឲ្យ ចេក និង អំពៅ ស៊ី ។ ឯង ទៅ តាម យើង តែ ប៉ុណ្ណោះ ស្រាប់តែ ដើរ តាម ដោយ ស្រួល ឥត មាន ចាប់ចង អ្វី ឡើយ ហាក់ដូចជា ហ្ម ចាស់ យូរ មក ។ 

ឧទេន ចាប់ ដើម តាំងពី ថ្ងៃ ទៅ យក ព្រះទីនាំង មក ព្រះ ចៅ ទ្រង់ ប្រទាន រង្វាន់ ឲ្យ និង ប្រទាន ងារ ឈ្មោះថា ជ័យ អស្ចារ្យ ជា សេនា ខាង ទ័ព ដំរី ឬ ខាង ទាក់ ដំរីព្រៃ រាជការ ទទួលស្គាល់ ខ្លាច អំណាច ថា ជា អ្នកចេះ មោះមុត ស្ទាត់ជំនាញ ខាង ហ្ម ដំរី សូម្បី តែ ដំរីព្រៃ ពេលចេញ ទាក់ ម្តងៗ មិន ចាំ មាន គ្នា ច្រើន ប៉ុន្មាន ក៏ ទៅ ទាក់ បានដែរ ហាក់ដូចជា ហៅ មក បាន ព្រះ ចៅ ទ្រង់ ពេញ ព្រះ ហឫទ័យ នឹង ទុក ព្រះ ហឫទ័យ ចំពោះ ជ័យ អស្ចារ្យ ប្រហែល គ្នា នឹង ព្រះរាជបុត្រ របស់ ព្រះអង្គ ។
លុះ អាយុ ១៦ ឆ្នាំ ជ័យ អស្ចារ្យ ភ្នកនឹក សេចក្តី បំណង កាលដែល ម្តាយ និយាយ ប្រាប់ អំពី រឿង កំសត់ គ្រោះថ្នាក់ គ្រប់យ៉ាង រំពឹងគិត រក ឧបាយ ណាមួយ ដោះខ្លួន ចេញ អំពី កណ្តាប់ដៃ សៀម ហើយ ទៅ ស្រុក ខ្មែរ សោយរាជ្យ ស្នង ព្រះបិតា ។ យក មនុស្ស អំពី ស្រុក សៀម ទៅ ស្រុក ខ្មែរ វិញ និង ទ្រព្យសម្បត្តិ មាន វិញ្ញាណ ឥត វិញ្ញាណ ទៅឲ្យ អស់ អំពី ស្រុក សៀម ទៅ នៅ ស្រុក ខ្មែរ ឲ្យបាន ដូច សេចក្តីបំណង ។ 

នយោបាយ ( របស់ ឧទេន ) ចាត់ទុក មនុស្ស ១៥ នាក់ ដែល ជា មនុស្ស ទុកចិត្ត ស្និត ស្នាល ដូច បងប្អូន បង្កើត ចាត់ការ ធ្វើ ជាល នឹង ឈើ ជើងដំរី ។ ជាល សំរាប់ ច្រក ញាត់ អាចម៌ដំរី ឲ្យ ណែន ទុក ឲ្យ ស្ងួត ចាក់ រាយ តាម ស្ទឹង ឬ ផ្លូវ ឈើ ជើងដំរី ដើរ សង្កត់ ឲ្យ ស្នាម ដាន ដូចជា ដំរី មែនៗ ដើម្បី ឲ្យ អ្នកស្រុក ឃើញ នឹង នាំ ហេតុ នោះ ក្រាបទូល ព្រះ ចៅៗ នឹង ទ្រង់ ចាត់ ឲ្យ សេនាជ័យ អស្ចារ្យ ទៅតា មទាក់ មិន ខាន និង ពល ដែល ទៅ ជាមួយ ជឿជាក់ ក្នុង ចិត្ត ថា ជា ដំរី ពិតមែន ដើម្បី ដោះខ្លួន ព្រមទាំង ពល និង ព្រះ រាជទ្រព្យ ទៅ ស្រុក ខ្មែរ ។ 

ចំណែក អ្នកស្រុក លុះ ឃើញ ដាន ជើងដំរី និង អាចម៌ ធំៗ ដូច្នេះ ក៏ នាំ ហេតុ នោះ ទៅ ក្រាបទូល ព្រះ ចៅៗ ទ្រង់ ចាត់ ជំរើស ឲ្យ ហៅ ជ័យ អស្ចារ្យ ទៅតាម ទាក់ ដំរីព្រៃ ដែល ធំ នោះ ជ័យ អស្ចារ្យ ក្រាបទូល សូម មេត្តាប្រោស បើ ទ្រង់ សព្វព្រះទ័យ ចង់បាន ដំរី ធំ នោះ លុះតែ គ្នាច្រើន និង ដំរី ធ្នាក់ ច្រើន ទាំង ស្បៀងអាហារ ក៏ ច្រើន មនុស្ស ដែល ទៅ តាម ទាំង ប៉ុន្មាន ត្រូវ ស្តាប់បង្គាប់ ទូលបង្គំ ទើប ធ្វើការ នោះ បាន ហើយ ពេល ចេញ ទៅ សូម មេត្តា អនុញ្ញាត ធ្វើ ពិធី បួងសួង ទើប ចេញ ។
ព្រះ ចៅ ទ្រង់ អនុញ្ញាត គ្រប់កន្លែង ប្រគល់ ការ នោះ ឲ្យ ជ័យ អស្ចារ្យ តាមចិត្ត ធ្វើ បែប ណាៗ ស្រេច ទៅលើ ជ័យ អស្ចារ្យ លុះ ធ្វើ ពិធី រួច ព្រះ ចៅ ប្រទាន ព្រះខ័ន សឹក ឲ្យ ពេញ អំណាច បើ ឈ្មោះ ណា មិន ស្តាប់ បង្គាប់ ត្រូវតែ សម្លាប់ បាន ពេល ដែល ចេញ ទៅ បាន ចំនួន ១៥ ថ្ងៃ ពាក់កណ្តាល ផ្លូវ មក ស្រុក ខ្មែរ ជ័យ អស្ចារ្យ ធ្វើ សារ ទៅ ក្រាបទូល ថា សូម ទ្រង់ មេត្តាប្រោស ទូលបង្គំ តាម ទាក់ដំរី នោះ កាន់តែ ឃើញ ដាន គៀក ហើយ តែ អស់ ស្បៀង សូមមេត្តា បញ្ជូន មក ឲ្យ ឆាប់ ដើម្បី ធ្វើការ ឲ្យបាន សម្រេច ដូច បំណង ។ 

ព្រះ ចៅ ទ្រង់ ព្រះរាជទាន តាម សេចក្តី សុំ ដោយ រហ័ស ដោយ បំណង ចង់បាន ដំរី នោះ ពេញ ព្រះ ហឫទ័យ នឹង ដំរី នោះ មិន គិត អំពី ការ បង់ខាត ដោយ ព្រះ រាជទ្រព្យ ឬ សង្ស័យ ដោយហេតុ ណាមួយ ឡើយ ។
ជ័យ អស្ចារ្យ លុះ បាន ទទួល ស្បៀង ពី ព្រះ ចៅ ទៅ ចំនួន ១៥ ថ្ងៃ ដល់ ស្រុក បាត់ដំបង ដែល ជា ដី ខ្មែរ មាន មនុស្ស អ្នកស្រុក ជិត ឆ្ងាយ មក ចុះចូល ថ្វាយ ខ្លួន ជា សេនា ពលរដ្ឋ ព្រមទាំង សេនា ចាស់ គឺ សេនា អំពី ព្រះបិតា ឈ្មោះ មឿង និង កូនប្រុស ៤ នាក់ បាន ចូល ថ្វាយខ្លួន ដែរ ក៏ មាន មនុស្ស ច្រើន ល្មម ត ទល់ នឹង ព្រះ ចៅ រាជា បាន ។ ( ឧទេន ) សរសេរ សំបុត្រ ទៅ អញ្ជើញ ម្តាយ ឲ្យមក ស្រុក ខ្មែរ រួច ចង នឹង កូប នាង ជំទាវ ប៉ាល ប៉ៃ ឲ្យទៅ ទទួល ម្តាយ មេ ដំរី ទៅដល់ ទី កន្លែង ម្តាយ ពេល ពាក់កណ្តាល អធ្រាត្រ មេ ដំរី វាយ អំ ពង់ ៣ ដង ម្តាយ ភ្ញាក់ នឹកស្មាន ថា កូន ខ្លួន មក ដុត ភ្លើង បំភ្លឺ មើល មិនឃើញ ហើយ ឃើញ តែ សំបុត្រ មើល ដឹង សេចក្តី សព្វគ្រប់ រៀប ដំណើរ ឡើង ជិះ មេ ដំរី មក ដោយ ប្រញាប់ បាន ជួប នឹង កូន នៅ ស្រុក បាត់ដំបង ជ័យ អស្ចារ្យ តាំង ប្រកាស ខ្លួន ឲ្យដឹង ច្បាស់ ថា លោក ជា ព្រះរាជបុត្រ របស់ ព្រះ ចន្ទរា ជា គង់ នៅ បន្ទាយ ល្វែក បាន មក គ្រងរាជ្យ ស្នង ព្រះបិតា ។ រឿង នេះ មិន បាន ស្ងាត់ ជ្រាប ដល់ ព្រះ ចៅ សៀម ទ្រង់ ព្រះ ពិរោធ ក្រោធ ខ្លាំង ពន់ពេក នឹក តូច ព្រះ ហឫទ័យ ក្រៃលែង ទ្រង់ ប្រជុំ ពួក សេនា ប្រាប់ថា ជ័យ អស្ចារ្យ ធ្វើ នយោបាយ បោក បញ្ឆោត យក ព្រះខ័ន សឹក ព្រមទាំង ទ្រព្យ មាន វិញ្ញាណ និង ទ្រព្យ ឥត វិញ្ញាណរ ត់ទៅ ស្រុក ខ្មែរ ហេតុ នេះ ត្រូវ លើកទ័ព ទៅតាម ដណ្តើម យក មក វិញ ឲ្យបាន ហើយ ចាប់ ជ័យ អស្ចារ្យ សម្លាប់ ឲ្យ ផុត ពូជ ព្រះ ចន្ទរា ជា នឹង ពួក រាជកា រទាំង ប៉ុន្មាន កុំ ឲ្យ សល់ ។
ជ័យ អស្ចារ្យ បាន ដំណឹង ដឹង ច្បាស់ ព្រះ ចៅ ឲ្យ លើក ទ័ពមក តាម ដូច្នេះ ទ្រង់ ប្រជុំ ពួក សេនាបតី មក ជំនុំ ថា ឥឡូវ សេនា យើង តិច នឹង គ្រឿង អាវុធយុទ្ធភណ្ឌ របស់ យើង ក៏ មាន តិច ពុំ បរិបូណ៌ តើ អ្នក រាល់គ្នា គិត រក ឧបាយ បែបណា ឲ្យមាន ជ័យ ពេលនេះ សេនា ទាំងអស់ មិន មាន អ្នក ណា ហ៊ាន ឆ្លើយ ទទួល ធានា អះអាង ។ មានតែ សេនា មឿង អាច ឆ្លើយ ទទួល ធានា អះអាង រង រាប់ ហ៊ាន ត ទល់នឹង ទ័ព សៀម ដោយ មាន ឧបាយ មួយ ប្លែក គឺ ហ៊ាន ប្លូរជីវិត ឲ្យស្លាប់ ទៅរ កអារ័ ក្ខគោ ល គឺ ទៅ កែនទ័ ព្ធ ខ្មោច ធ្វើ ជា ទ័ព ច្បាំង នឹង ទ័ព សៀម ។ បណ្តា សេនា ទាំងអស់ មាន តែ សេនា មឿង ប្តូរជីវិត យក ឈាម ក្រាល ផែនដី បង្គាប់ ឲ្យ ជីកដី ទំហំ ៤ ម៉ែត្រ ៤ ជ្រុង ជម្រៅ ៤ ម៉ែត្រ រួច ដាក់ គ្រឿងសាស្ត្រាវុធ ក្នុង រណ្តៅ នោះ ដើម្បី នឹង លោត ឲ្យស្លាប់ ក្នុង រណ្តៅ តែ នៅ ពេល មុន នឹង លោត សេនា មឿង មាន សេចក្តី បង្គាប់ ពួក ពលរដ្ឋ ទាំងអស់ មក ស្តាប់ ពាក្យ ឱវាទ តែង តួ ស្លៀកពាក់ ពេញ យស សូមឲ្យ អស់លោក ខំប្រឹង យកចិត្តទិកដាក់ ក្នុង រឿងច ម្បាំង ក្នុងពេលនេះ ឲ្យមាន ជ័យជំនះ ជួយ ប្រាង្គ ផែនដី ស្រុក ខ្មែរ ឲ្យ រួច ពី កណ្តាប់ដៃ នៃ បច្ចាមិត្ត ចំណែក ខ្ញុំ ធានា ឯ ទ័ព ខ្មោច សូមឲ្យ អស់លោក សង្ឃឹម ទុក ថា បើ ខ្ញុំ ស្លាប់ ទៅ បាន ៧ ថ្ងៃ ឮសូរ សន្ធឹក ហ៊ោ កញ្ច្រៀវ បី ដូច ជា សំលេង ផ្គរ លាន់ យើង មាន ជ័យ ហើយ ។ លុះ ផ្តាំ រួច ហើយ លោត ចុះ ក្នុង រណ្តៅ ។ ប្រពន្ធ ឃើញ ប្តី លោត ដូច្នេះ ក៏ លោត ទៅ ជាមួយ ប្តី ព្រមទាំង កូនប្រុស ៤ នាក់ ស្លាប់ ទៅ ជាមួយគ្នា ដល់ ថ្ងៃ ជា គម្រប់ ៧ លាន់ ឮ សូរ សន្ធឹក ដូចជា កាល ផ្តាំ មែន ។
ទ័ព សៀម ចូលមក ដល់ បាត់ដំបង ឆ្លង ចូល មក ដល់ អូ ខា សព្វ ថ្ងៃ គេ ហៅថា ស្វាយដូនកែវ ជួប គ្នា នឹង ទ័ព ជ័យ អស្ចារ្យ មាន ទ័ព ខ្មោច ចេញ ទៅ មុខ សំដែង រិទ្ធិ ធ្វើ ជា ខ្យល់ បំពុល ទ័ព សៀម វិលមុខ ចុកពោះ ចុះក្អួត ដួល ដោយ ខ្លួនឯង ទ័ព មនុស្ស ចូល ទៅ កាប់សម្លាប់ អស់ ពួកកងទ័ព សៀម រក ឧបាយ មិនឃើញ ថយ ទៅដល់ បាត់ដំបង នាំ សារ ទៅ ថ្វាយ ព្រះ ចៅ តាម សេចក្តី សព្វគ្រប់ ព្រះ ចៅ ទ្រង់ ជ្រាប ឲ្យ ថយ ទ័ព ត្រឡប់ ទៅ ស្រុក សៀម វិញ ។ 

ចំណែក ពួកកងទ័ព ជ័យ អស្ចារ្យ នាំគ្នា ត្រឡប់ មក កាន់ កន្លែង បន្ទាយ វិញ សព្វ ថ្ងៃ គេ ហៅ ថា បន្ទាយ ជ័យ ចាប់ ដើម តាំងពី ពេលនោះ មក ព្រះ ជ័យ អស្ចារ្យ បាន អភិសេក សោយរាជ្យ ថ្វាយ នាម ថា ព្រះ ជ័យ ចេស្តា ព្រះ ចៅ ក្រុង កម្ពុជា ធិបតី គង់ នៅ បន្ទាយ ជ័យ ចាប់ ដើម តាំងពី ថ្ងៃ ដែល សោយរាជ្យ ពួក សេនាបតី និង ព្រះ ជ័យ ចេស្តា នឹក ដល់ គុណូបការៈ សេនា មឿង ដែល មាន គុណ ជួយ យក ឈាម ក្រាល ផែនដី ឲ្យបាន ស្រុក ខ្មែរ រួច ជា អ្នក ជា តាំង ធ្វើបុណ្យ ឧទ្ទិស ផល បញ្ជូន ចំពោះ ដួង ព្រះ ព្រលឹង វិញ្ញាណ ខន្ធ របស់ សេនា មឿង ជា ឱ ឡា រឹក អឹក អធឹក អស្ចារ្យ ជាប់ ជា ទំនៀម ដ៏ រាប មក សព្វថ្ងៃនេះ ហៅថា អ្នកតា ឃ្លាំងមឿង ។ 


ប្រភពៈ ហ្វេសប៊ុក

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :