Tuesday, December 27, 2016
ប្រវត្តិបទខ្យងក្តក់
កវី ស្វាយ សំអឿភាគច្រើនស្នាដៃរបស់លោកច្រើនរៀបរាប់ពាក់ព័ន្ធនឹងធម្មជាតិ បែបស្រុក ស្រែចម្ការ តួយ៉ាងដូចជាបទខ្យងក្តក់ជាដើម ។ ធាតុពិតនៃបទចម្រៀងនេះ រៀបរាប់តែពីទឹកព្រែក សត្វខ្យង កង្កែប ត្រី ជុច និងរុក្ខជាតិ ដូចជាគុម្ពឫស្សី ទំពាំង ពីស្រាំងទិច...៘ ដែលសុទ្ធសឹងតែសម្បត្តិធម្មជាតិនៃទឹកដីជនបទ របស់មាតុភូមិ យើង កាយកាន់តែឃ្លាត ចិត្តកាន់តែនឹករលឹក ហើយរឹតតែឱ្យចិត្តស្រឡាញ់ស្រុកទេស គ្មានថ្ងៃបំភ្លេចបាន ។ ជាងនេះទៅទៀត បទនេះក៏ជាអនុស្សាវរីយ៍ខ្លោចផ្សាមួយរបស់ លោក ស៊ីន ស៊ីសាមុត ផងដែរ នាក្រោយថ្ងៃ ១៧មេសា១៩៧៥ ។ គឺនៅម្តុំវត្តចំប៉ា ឃុំព្រែកឯង កន្លែងដែលលោកទៅស្នាក់នៅផ្ទះមួយពេលគេជម្លៀសទៅនោះ រៀងរាល់ ល្ងាច គឺជាពេលដែលអារម្មណ៍របស់លោកសែនតប់ប្រមល់មែនទែននោះ លោកតែង តែគេចខ្លួ តែម្នាក់ឯង ចូលទៅក្នុងរថយន្តរបស់គាត់ ហើយចាក់កាស្សែតបទខ្យងក្តក់ នេះជារៀងរាល់ពេល រហូតដល់ពេលគាត់ត្រូវអង្គការ អាវខ្មៅចាប់បញ្ជូនយកទៅដាក់ នៅមន្ទីរឃុំឃាំងឯកោះធំ ហើយក្រោយមកជីវិតលោកបានបាត់រលត់ពីលើលោកនេះ ទៅ រហូតមកដល់សព្វថ្ងៃ មិនខុសពីម្ចាស់បទកវី ស្វាយ សំអឿប៉ុន្មានឡើយ ។ (តាមឯកសាររបស់សមាគមស៊ីន ស៊ីសាមុត)
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ
Monday, December 26, 2016
ការស្វែងយល់ទូទៅពី ជម្ងឺរលាកស្រោមខួរ
ដូចម្តេចទៅដែលហៅថាជម្ងឺរលាកស្រោមខួរ(Meningitis)?
ជម្ងឺរលាកស្រោមខួរ គឺជាការរលាកនូវស្រទាប់ដ៏ពិសេស គេនិយមហៅថា”ស្រោមខួរ” ដែលគ្របដណ្តប់ ខួរក្បាលនិងប្រព័ន្ធសសៃប្រសាទ។ ជម្ងឺរលាកស្រោមខួរជាទូទៅ បណ្តាលមកពីការករោគ ដោយពពួកViruses និងBacteria។ រីឯការរលាកស្រោមខួរក៏ ចែកចេញជាបីដែរគឺBacterial Meningitis, Viral Meningitis និង Fungal Meningitis។
ការរលាកស្រោមខួរប្រភេទBacterial Meningitis អាចមានលក្ខណៈធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់បាន។ ការរលាកស្រោមខួរប្រភេទ Viral Meningitis ទំនងជាមានលក្ខណៈ ធ្ងន់ធ្ងរតិចជាងBacterial Meningitis ហើយពលរដ្ឋភាគច្រើនបំផុតតែងតែ ប្រឈមនឹងជម្ងឺនេះស្ទើរតែគ្រប់ៗគ្នាទាំងអស់។ ការរលាកស្រោមខួរប្រភេទFungal Meningitis វាជាទំរង់ដែលកម្រកើតមាននិងជាទូទៅគេច្រើន ឃើញវាកើតមានចំពោះមនុស្សដែលមាន ប្រព័ន្ធភាពស៊ាំរាងកាយ មានការចុះខ្សោយ។ ជម្ងឺរលាកស្រោមខួរអាចបណ្តាលមកពី ហេតុផលផ្សេងៗផងដែរដូចជាជម្ងឺមហារីកឬការ ប្រើប្រាស់ឱសថជាដើម តែមិនមែនមានលក្ខណៈឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀតទេ។
តើកត្តាអ្វីខ្លះបណ្តាលឲ្យកើតជាជម្ងឺរលាកស្រោមខួរ?
ជម្ងឺរលាកស្រោមខួរភាគច្រើនតែងតែ បណ្តាលមកពីការករោគដោយពពួកBacteria ឬបណ្តាលមកពីការករោគដោយពពួកViruses ផ្សេងៗទៀត ដែលបានចាប់ផ្តើមនៅសរីរាង្គ ផ្សេងៗទៀតក្នុងរាងកាយ ដូចជាក្នុងត្រចៀក ឆ្អឹងខ្នង ឬផ្លូវដង្ហើមប៉ែកខាងលើ។ ហេតុផលបន្តិចបន្តួច ដែលបង្កឲ្យកើតមាន ជម្ងឺរលាកស្រោមខួរនេះ គឺរួមមានដូចជាការក រោគដោយមេរោគផ្សិត វិបត្តិនៃការបាត់បង់នូវប្រព័ន្ធភាពស៊ាំ ដោយស្វ័យប្រវត្តិនិង ការប្រើប្រាស់ឱសថជាដើម។
ជម្ងឺរលាកស្រោមខួរប្រភេទ Bacterial Meningitis
ជម្ងឺរលាកស្រោមខួរដែលបណ្តាល មកពីមេរោគប្រភេទBacteria គឺជាជម្ងឺមានលក្ខណៈ យ៉ាងធ្ងន់ធ្ងរបំផុត ដែលតម្រូវឲ្យមានការ ទទួលនូវសេវាថែទាំ និងគាំពារផ្នែកវេជ្ជសាស្ត្រ ជាបន្ទាន់និងដិតដល់ជាទីបំផុត។ ប្រសិនបើមិនបានទទួលនូវការ ព្យាបាលតាមបែបវេជ្ជសាស្ត្រឲ្យ បានទាន់ពេលវេលាទេ វាអាចបណ្តាលឲ្យអ្នកជម្ងឺស្លាប់ បានក្នុងរយៈតែ ប៉ុន្មានម៉ោងតែប៉ុណ្តោះ ឬអាចនាំទៅរកការខូចខាត រ៉ាំរ៉ៃចំពោះអវយវៈណាមួយជា ប្រចាំដូចជាខួរក្បាល ឬអវយវៈផ្សេងៗទៀតនៃរាងកាយ។
ជម្ងឺរលាកស្រោមខួរបង្កឡើង ដោយមេរោគBacteriaមួយប្រភេទ ក្នុងចំណោមBacteriaផ្សេងៗ។ ពពួកBacteriaដែលបង្កឲ្យមានកើត ជម្ងឺរលាកស្រោមខួរ មានដូចជា Neisseria menintidis ឬ Meningococcus គឺច្រើនកើតមានចំពោះ ក្មេងៗនិងមនុស្សវ័យកណ្តាល ចំណែកឯពពួក Bacteria ផ្សេងៗទៀត ដូចជាSteptococcuspneumoniae ឬ “Pneumococcus” គឺជាហេតុផលមួយផ្សេង ទៀតដែលច្រើនតែកើតមានចំពោះកុមារ និងមនុស្សចាស់ផងដែរ។ ពពួក Haemophilus influenzae type b (Hib) ធ្លាប់ជាហេតុផល ដែលបង្កជា ជម្ងឺរលាកស្រោមខួរចំពោះទារក និងកុមារវ័យក្មេង រហូតដល់តម្រូវ ឲ្យមានការចាក់វ៉ាក់សាំងបង្ការដូចជា Hib Vaccine គឺត្រូវបានផ្តល់ប្រឹក្សា សំរាប់ប្រើប្រាស់ដើម្បីជួយកុមារ។ ពពួកមេរោគ Bacteria ដូចជា Neisseria meningitides និង Streptocccus pneumoniaតាមការស្រាវជ្រាវថាបាន បង្កឲ្យមានការប្រឈមនឹងជម្ងឺរលាកស្រោមខួរ ដែលបណ្តាលមកពីមេរោគ ទាំងនេះច្រើនជាងគេបំផុតក្នុងសហរដ្ឋអាមេរិច។ គេបានរកឃើញនូវថ្នាំ Vaccinesដើម្បីចាក់បង្ការ ក្នុងការទប់ស្កាត់ពពួក Bacteriaទាំងពីរប្រភេទគឺ Neisseria meningitides និង Streptococcus pneumoniae។
ពពួក Bacteris អាចធ្វើឲ្យមានការរីករាលដាល ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការក្អកនិងកណ្តាស់។ ប្រសិនបើអ្នកនៅជុំវិញ នរណាម្នាក់ដែលមានកើតជម្ងឺរលាកស្រោមខួរ ដោយសារមេរោគBacteriaនេះ ចូរធ្វើការទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បី សុំសេវាផ្តល់ប្រឹក្សាស្តីអំពី តំណាក់កាលដែលអ្នកត្រូវដោះស្រាយនូវជម្ងឺនេះ ដូច្នេះអ្នកមិនអាចកើតជម្ងឺនេះបានទេ។
នៅក្នុងស្ថានភាពជាច្រើន ជម្ងឺរលាកស្រោមខួរ ដោយសារមេរោគBacteriaមានការរីករាលដាល នៅពេលវាចូលទៅក្នុងចរន្តឈាមដែលចេញ ពីឆ្អឹងខ្នងទៅកាន់ខួរក្បាលតែម្តង។
ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitis
ជម្ងឺរលាកស្រោមខួរប្រភេទ Viral Meningitis ច្រើនតែកើតមានចំពោះ មនុស្សទូទៅមាន លក្ខណៈច្រើនជាង Bacterial Meningitis ប៉ុន្តែមិនកើតមានគ្រប់ពេលវេលាទេ គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះ។ វាអាចបង្កដោយមេរោគជាច្រើន រួមមានមានមេរោគសាហាវៗ ដែលបង្កឲ្យក្លាយទៅជាមានជម្ងឺរាគរូសជាដើម។
មនុស្សទូទៅដែលកើតមាន ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitisនេះ ទំនងជាមានតិចតួចណាស់ ដែលមិនបណ្តាលឲ្យមានខូចខាត ដល់ខួរក្បាល រ៉ាំរ៉ៃបន្ទាប់ពីជម្ងឺនេះត្រូវបានព្យាបាល ឲ្យជាសះស្បើយ។ លើសពីនេះទៀត ជម្ងឺរលាកស្រោមខួរប្រភេទViral Meningitis នេះអាចមានឱកាសជា សះស្បើយដោយពុំមានការរើឡើងវិញឡើយ។
ជម្ងឺរលាកស្រោមខួរប្រភេទFungal Meningitis
ជម្ងឺរលាកស្រោមខួរប្រភេទ Fungal Meningitis តាមការស្រាវជ្រាវ មិនសូវជាកើតច្រើន ដូចជាប្រភេទទំរង់ករោគ ទាំងពីរដែលបានបរិយាយ ខាងលើរួចមកហើយនោះទេ។ ជម្ងឺរលាកស្រោមខួរប្រភេទFungal Meningitis ដែលច្រើនតែបង្ករោគ បណ្តាលមកពីមេរោគផ្សិត គឺកម្រកើតមាន ចំពោះមនុស្សដែលមានសុខភាពរឹងមាំណាស់។ តែទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយដែលមាន ប្រព័ន្ធភាពស៊ាំខ្សោយ ទំនងជាងាយរង នូវប្រភេទនៃជម្ងឺFungal Meningitisនេះណាស់៕
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ
ជំងឺលើសឈាម
សម្ពាធឈាមគឺជារង្វាស់នៃកម្លាំងដែលបុកប៉ះនឹងសរសៃឈាមអាកទែរនៅ ពេលដែលបេះដូងច្របាច់ឈាមចេញមក។ខាងក្រោមនេះគឺជាតួលេខសម្ពាធឈាមដែលអ្នកត្រូវយល់ដឹងៈ1. សម្ពាធឈាមធ្មតា គឺក្រោម១២០លើ៨០2. សម្ពាធឈាមត្រៀមកើត
ជំងឺលើសឈាមគឺ១២០ទៅ១៣៩សំរាប់ សម្ពាធឈាមស៊ីសស្តូលិកហើយ ៨០ទៅ៨៩សម្រាប់សម្ពាធឈាម
ដ្យ៉ាស្តូលិក3. អ្នកមានជំងឺលើសឈាម បើសម្ពាធឈាមខ្ពស់ ជាង១៤០លើ៩០
ដើម្បីធ្វើអោយការ ព្យាបាល មានប្រសិទ្ឋភាពនោះគេចំណាត់ថ្នាក់ជំងឺ លើសឈាមជាពីរដំណាក់កាលទៀតគឺ:1. ជំងឺលើសឈាម ដំណាក់កាលទីមួយកាលបើ សម្ពាធឈាមស៊ីស
ស្តូលិកនៅចន្លោះពី១៤០ទៅ១៥៩ចំណែក សម្ពាធឈាម ដ្យ៉ាស្តូលិក មានពី៩០ទៅ៩៩2. ជំងឺលើសឈាមដំណាក់កាលទីពីរ កាលបើសម្ពាធឈាមស៊ីសស្តូលិក ខ្ពស់ជាង១៦០
ហើយដ្យ៉ាស្តូលិក ខ្ពស់ជាង១០កត្ដាដែលអាចធ្វើអោយសម្ពាធឈាមកើនឡើងរួមមានៈ1. ការបរិភោគ អាហារប្រៃពេក2. ការសេប
សុរាច្រើនពេក3. ការទទួល ទានជាតិប៉ូតាស្យ៉ូម ពីអាហារមិន
បានគ្រប់គ្រាន់4. ការមិននហាត់ប្រាណ ឬការធ្វើសកម្មភាព
រាងកាយមិនបានគ្រប់គ្រាន់5. ប្រើប្រាស់ថ្នាំដែល អាចធ្វើអោយសម្ពាធឈាម កើនឡើង6. មានស្ដ្រេស (ភាពតានតឹងអារម្មណ៍)យូរ7. ជក់បារីមូលហេតុនៃ ជំងឺលើសឈាម ជំងឺលើសឈាមភាគ
ច្រើនគេមិនដឹងអំពីមូលហេតុទេ។ជំងឺលើសឈាមដែល គេមិនស្គាល់មូលហេតុ គេហៅថា ជំងឺលើសឈាម
បឋម ឬសារវ័ន្ត (primary or essential
hypertension)។អ្នកលើសឈាមពី ៨៥ ទៅ ៩០% គឺជាអ្នកលើស
ឈាមបឋម។ចំពោះអ្នកទាំងអស់នោះការលើសឈាមប្រហែលជាបណ្ដាលមកពីមាន ការរួមផ្សំគ្នានៃ
ការប្រែប្រួល នៅក្នុង បេះដូង និងនៅក្នុងប្រព័ន្ធឈាមរត់ ។
ជាក់ស្ដែងដូចជាបរិមាណឈាមដែលបាញ់ចេញក្នុងមួយនាទី(ដែលគេហៅថា cardiac output) អាចកើនឡើង
ហើយមានការរារាំងចរន្តឈាម រត់ដោយសារសរសៃ ឈាមរួមតូច ។ មាឌឈាម ក៏អាចកើនឡើង ផងដែរ ។
គេមិនបានដឹងច្បាស់អំពីមូលហេតុដែលធ្វើឱ្យមានការផ្លាស់ប្ដូរទាំងអស់នេះ ឡើងនោះទេ ប៉ុន្ដែវាអាចមាន ការកើតតពូជគ្នា
ចំពោះការរួមតូចនៃអាកតេរីយ៉ូល ដែល ជួយធ្វើការត្រួតត្រាលើការ លើសឈាមបាន ។2. សម្ពាធឈាមខ្ពស់ ដែលគេស្គាល់មូលហេតុ ច្បាស់ គេហៅថាជំងឺលើស
ឈាមថ្នាក់ទីពីរ (secondary
hypertension) ។ មានអ្នកលើស
ឈាមពី១០ទៅ ១៥%ដែលមាន ជំងឺលើសឈាមថ្នាក់ទីពីរនេះ ។ ដំណើរការមិន ប្រក្រតី របស់តម្រង
នោមអាចធ្វើឱ្យ មានការលើសឈាម បាន ព្រោះតម្រងនោម មានតួនាទីសំខាន់ណាស់ នៅក្នុង
ការត្រួតពិនិត្យ សម្ពាធឈាម ។ ឧទាហរណ៍ ដូចជាការខូចតម្រង នោមអាចធ្វើឱ្យសមត្ថភាព
ទាញយក ជាតិអំបិល និងទឹកពីក្នុងរូបរាងកាយថយចុះ ម្ល៉ោះហើយមាឌ ឈាមត្រូវកើន ឡើង
ហើយធ្វើឱ្យ សម្ពាធឈាម កើនឡើងផងដែរ ។ មានអ្នកលើស ឈាមពី៥ទៅ១០%ដែលមានមូល ហេតុមកពីដំណើរ
ការ មិនប្រក្រតី របស់តម្រងនោម ។ ដំណើរការមិន ប្រក្រតីនោះរួមមាន
ទាំងការរួមតូចសរសៃឈាម តម្រងនោម ( renal artery stenosis ) រលាកតម្រងនោម និងរបួសតម្រងនោម ផងដែរ ។3. ការលើសឈាម
ថ្នាក់ទីពីរចំនួន១ទៅ២% បណ្ដាលមកពីមូលហេតុមួយ ផ្សេងទៀត ដូចជាដំណើរការបញ្ចេញ
អ័រម៉ូនមិនប្រ ក្រតី ឬដោយមក ពីប្រើប្រាស់ឱសថ មួយចំនួន ដូចជាគ្រាប់ថ្នាំពន្យារ
កំណើតជាដើម ។4. ដំណើរការបញ្ចេញ អ័រម៉ូនមិនប្រក្រតីដែល
ធ្វើឱ្យមានការលើសឈាម រួមមានប្រជុំរោគសញ្ញាគូស្ស៊ីងCushing’s syndrome (ភាពខុស ប្រក្រតីដោយ មានកម្រិតគ័រទីសុលខ្ពស់), hyperthyroidism (ក្រពេញទីរ៉ូអ៊ីត សកម្មខ្លាំងពេក), hyperaldosteronism
(ការផលិត ច្រើនខ្លាំងពេកនៃអ័រម៉ូនអាល់ដូស្ដេរ៉ូន
ភាគច្រើនដោយមក ពីមានដុះ សាច់នៅក្នុងក្រពេញ អាដ្រេណាល់ណាមួយ) ។
ហើយក៏មានផងដែរប៉ុន្ដែ មិនសូវច្រើនទេ នូវ pheochromocytoma (ការដុះសាច់នៅ ក្នុងក្រពេញអាដ្រេណាល់មួយ
និងដែលផលិតអ័រម៉ូន epinephrine និង norepinephrine) ។ជំងឺក្រិនសរសៃឈាមអាកទែរ ធ្វើឱ្យមានការប៉ះពាល់ដល់
ការត្រួតពិនិត្យ សម្ពាធឈាមក្នុងរាងកាយ ហើយធ្វើឱ្យ ហានិភ័យនៃការ លើស ឈាមកើនឡើង ។
ជំងឺនេះធ្វើឱ្យសរសៃឈាមក្រហមក្លាយទៅជាក្រិន មិនអាចរីកធំបានដើម្បីជួយ
ធ្វើឱ្យសម្ពាធឈាម ប្រែមកដូចធម្មតាវិញបាន ។5. ភាពធាត់ជ្រុល
របៀបរស់នៅមិនសូវ ធ្វើចលនា ស្ដ្រេស (ភាពតានតឹងអារម្មណ៍) ការជក់បារី និងការសេព
សុរាច្រើន ពេក ឬការហូបចុកប្រៃពេក ក៏មានតួនាទីមួយនៅក្នុង
ការធ្វើឱ្យកើតមានការលើសឈាមផងដែរ ចំពោះអ្នកណា ដែល មានពូជលើសឈាម ។ ស្ដ្រេស
តែងតែធ្វើឱ្យសម្ពាធឈាម កើនឡើងមួយរយៈ ក៏ប៉ុន្ដែវានឹងថយចុះមកធម្មតាវិញ
កាលណាបាត់ស្ដ្រេសទៅវិញ។ ចំពោះមនុស្សមួយចំនួន ការកើន សម្ពាធឈាម របៀបនេះអាចនឹង
ធ្វើឱ្យទៅជាមាន ការលើសឈាម រហូតបាន ទោះជាគ្មានស្ដ្រេសក៏ដោយ ។ជំងឺលើសឈាមមាន រោគសញ្ញាអ្វីខ្លះ?ចំពោះមនុស្សភាគច្រើនការលើសឈាមមិនមានធ្វើឱ្យមានរោគសញ្ញាអ្វីទេ
ថ្វីបើថាមានការជួនគ្នានៃរោគសញ្ញាមួយចំនួនដែលគេគិតដោយមិនត្រឹមត្រូវទេថាទាក់ទងគ្នាជាមួយនឹងជំងឺលើសឈាមដូចជាឈឺក្បាលហូរឈាមតាមច្រមុះ ខ្យល់ចាប់ មុខឡើងក្រហម និងអស់កម្លាំង ជាដើម ។
អ្នកមានជំងឺលើសឈាម អាចមានបណ្ដារោគសញ្ញាទាំងអស់នេះ ក៏ ប៉ុន្ដែអ្នកដែលមាន
សម្ពាធឈាមធម្មតាក៏មានដូចគ្នាដែរ
។ជំងឺលើសឈាមធ្ងន់ធ្ងរនិងយូរយារដែលមិនមានការព្យាបាល(ជាពិសេសគឺmalignanthy
pertension)អាចធ្វើឱ្យលេចចេញនូវរោគសញ្ញាមួយ
ចំនួន ព្រោះវាអាចធ្វើឱ្យខូចខួរ ក្បាល ភ្នែក បេះដូង និងតម្រងនោម ។ រោគសញ្ញារួមមានការឈឺក្បាលអស់កម្លាំងក្អួតចង្អោរដង្ហើមដង្ហក់រសាប់ រសល់និងស្រវាំងភ្នែក។ម្ដងម្កាលការលើសឈាមធ្ងន់ធ្ងរអាចធ្វើឱ្យខួរក្បាលរីកធំឡើងហើយធ្វើឱ្យទៅជាមានការក្អួតចង្អោរឈឺក្បាលខ្លាំងដេករលីវៗវង្វេងវង្វាន់,ប្រកាច់ងងុយដេកនិងសន្លប់បាន។ករណីបែបនេះដែលគេហៅថា hypertensive encephalopathyទាមទារ ឱ្យមានការព្យាបាល ជាបន្ទាន់ ។បើសិនជាជំងឺលើស ឈាមបណ្ដាលមកពី pheochromocytoma (មានដុះសាច់នៅ
ក្នុងក្រពេញ អាដ្រេណាល់) រោគ សញ្ញាអាចរួមមាន ឈឺក្បាលខ្លាំង
ព្រួយបារម្ភការដឹងខ្លួនថាបេះដូងដើរញាប់និងមិនទៀងទាត់ បែកញើសច្រើនញ័រដៃជើងស្លេកស្លាំង។រោគសញ្ញាទាំងអស់នេះលេចចេញមកពីការបញ្ចេញអ័រម៉ូនអេពីនេហ្វ្រ៉ីន
និងណូរេពីនេហ្វ្រីនក្នុង កម្រិតច្រើន ។កាលណាសម្ពាធ ឈាមក្នុងអាកទែរមានលើសពី១៤០/៩០
បេះដូងរីក ហើយជញ្ជាំងបេះដូងឡើងក្រាស់ ព្រោះ បេះដូងត្រូវប្រឹង
កន្ដ្រាក់ច្របាច់ឈាមចេញ ។ ជញ្ជាំងដែលឡើងក្រាស់ទៅជាស្ពឹក មិនដូចនៅក្នុងករណីធម្មតាទេ
។ ជាលទ្ធផលគឺបន្ទប់បេះដូង មិនអាចរីកដូចធម្មតាបានទេ ហើយមានការលំបាកក្នុង
ការធ្វើឱ្យមានឈាមពេញ ម្ល៉ោះហើយរឹត តែធ្វើឱ្យបេះដូងប្រឹងធ្វើការឡើងថែមទៀត ។
កាផ្លាស់ប្ដូរនេះអាចធ្វើឱ្យចង្វាក់ កន្ដ្រាក់របស់បេះដូងខុសធម្មតា រួចធ្វើឱ្យ
មានការខ្សោយបេះដូង។
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ
រោគសញ្ញានិងផលវិបាកនៃជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹង (osteoporosis) កើតឡើងនៅពេលដែលកំហាប់ និង កម្លាំងរបស់ឆ្អឹងចុះអន់ខ្សោយ ដែលជាហេតុធ្វើអោយឆ្អឹងលែងរឹងមាំ ឬ ពុកផុយ ។ ជំងឺនេះធ្វើអោយឆ្អឹងឡើងស្ពោតខុស ធម្មតា ។ ភាពខុសធម្មតានេះធ្វើអោយឆ្អឹងមាន សភាពខ្សោយ និង ងាយស្រួលបាក់នៅពេលទទួលរងការប៉ះទង្គិចណាមួយ ។ ជំងឺឆ្អឹងស្តើង (osteopenia) គឺជាលក្ខណៈរបស់ឆ្អឹងដែលមានកំហាប់តិចជាងធម្មតា ប៉ុន្តែ វាមិនឈានដល់កំរិតមួយដូចនៅក្នុងជំងឺពុកឆ្អឹងនោះទេ ។
ឆ្អឹងធម្មតា ផ្សំឡើងដោយជាតិប្រូតេអ៊ីន កូឡាសែន និង កាល់ស្យូមដែលជាកត្តាធ្វើអោយ ឆ្អឹងរឹងមាំ ។ ឆ្អឹងដែលពុកផុយងាយស្រួលនឹងបាក់បែក ទោះបីជាទទួលរងការប៉ះទង្គិចបន្តិច បន្តួចក៏ដោយ (ឆ្អឹងធម្មតាមិនបណ្តាលអោយបាក់នោះទេ) ។ ការបាក់អាចស្ថិតក្នុងទម្រង់ជា បំណែកៗ (ដូចជាការបាក់ត្រគាក) ឬ ការបាក់រលំ (ដូចជាការបាក់សង្កត់ទៅលើឆ្អឹងខ្នង) ។ ឆ្អឹងខ្នង ត្រគាក ឆ្អឹងជំនី និង កដៃជាកន្លែងដែលងាយស្រួលបាក់ដោយសារជំងឺពុកឆ្អឹង ។
ឆ្អឹងធម្មតា ផ្សំឡើងដោយជាតិប្រូតេអ៊ីន កូឡាសែន និង កាល់ស្យូមដែលជាកត្តាធ្វើអោយ ឆ្អឹងរឹងមាំ ។ ឆ្អឹងដែលពុកផុយងាយស្រួលនឹងបាក់បែក ទោះបីជាទទួលរងការប៉ះទង្គិចបន្តិច បន្តួចក៏ដោយ (ឆ្អឹងធម្មតាមិនបណ្តាលអោយបាក់នោះទេ) ។ ការបាក់អាចស្ថិតក្នុងទម្រង់ជា បំណែកៗ (ដូចជាការបាក់ត្រគាក) ឬ ការបាក់រលំ (ដូចជាការបាក់សង្កត់ទៅលើឆ្អឹងខ្នង) ។ ឆ្អឹងខ្នង ត្រគាក ឆ្អឹងជំនី និង កដៃជាកន្លែងដែលងាយស្រួលបាក់ដោយសារជំងឺពុកឆ្អឹង ។
រោគសញ្ញា និងសញ្ញានៃជំងឺពុកឆ្អឹងក្នុងករណីជាច្រើនជំងឺពុកឆ្អឹងមិនមានលេចចេញជា រោគសញ្ញាអ្វីគួរអោយកត់សំគាល់ទេ ដរាបណាឆ្អឹងនោះមិនទាន់បាក់ ។ បន្ថែមពីលើនេះ ការបាក់ឆ្អឹងដោយសារជំងឺនេះអាចនឹង មិនត្រូវបានគេដឹងជាច្រើនឆ្នាំនៅពេលដែល វាគ្មានរោគសញ្ញាអ្វីទាំងអស់ ។ ដូច្នេះហើយទើបបានជាមនុស្សភាគច្រើនមិនបាន ដឹងថាខ្លួនឯងមានជំងឺពុកឆ្អឹង រហូតដល់ពួកគេចាប់ផ្តើមឈឺ ចាប់ដោយសារការបាក់ឆ្អឹង ។ រោគសញ្ញាដែលទាក់ទងទៅនឹងការបាក់ឆ្អឹងដោយសារជំងឺ ពុកឆ្អឹង ជាធម្មតាគឺ ការឈឺចាប់ (តំបន់ដែលឈឺ គឺនៅកន្លែងបាក់) ។
យ៉ាងណាមិញរោគសញ្ញានៃជំងឺពុកឆ្អឹងចំពោះបុរសប្រហាក់ប្រហែលគ្នាទៅនឹងស្ត្រីដែរ ។
ការបាក់ឆ្អឹងកងខ្នង (vertebra) អាចបណ្តាលអោយឈឺចាប់ដូចការកាច់បត់អ្វីមួយ និង អាចរាល ដាលពីខ្នងទៅផ្នែកសងខាងនៃដងខ្លួន ។ កន្លងទៅអស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើមាន ការបាក់ឆ្អឹងខ្នងម្តងទៀតកើតឡើងនោះវានឹងអាចបណ្តាលអោយអ្នកជំងឺ មានការឈឺខ្នងផ្នែក ខាងក្រោមរ៉ាំរ៉ៃ (chronic lower back pain)ព្រមទាំង ធ្លាក់កំពស់ ឬ ឡើងកោងខ្នងដោយសារ តែការបាក់ស្រុតឆ្អឹងខ្នងនោះ ។
ការបាក់ស្រុតនេះអាចបណ្តាលអោយអ្នកជំងឺឡើងគមខ្នង ឬ កោងខ្នងដែលច្រើនលេច ឡើងនៅខ្នងផ្នែកខាងលើ (គេនិយមហៅថា "ជំងឺស្ត្រីគមខ្នង ឬ Dowager Hump" ដោយសារតែគេសង្កេតឃើញច្រើនកើតលើមនុស្សស្រីមានវ័យចំណាស់ បន្តិច) ។
ការបាក់ឆ្អឹងត្រគាកភាគច្រើនបណ្តាលមកពីការធ្លាក់មកពីកន្លែងខ្ពស់ណាមួយ ។ ប៉ុន្តែ ជាមួយ នឹងជំងឺពុកឆ្អឹង គ្រាន់តែគ្រោះថ្នាក់បន្តិចបន្តួចក៏អាចធ្វើអោយមានការបាក់ឆ្អឹងត្រគាកបាន ផងដែរ ។ បន្ទាប់ពីការវះកាត់ព្យាបាល ការបាក់ឆ្អឹងត្រគាកទាមទារពេលវេលាយូរដើម្បីជាធូរ ស្រាលវិញ ពីព្រោះតែការដុះ និង ការជាស្បើយរបស់ឆ្អឹងមានភាពយឹតយ៉ាវ ឬ មិនសូវល្អ ។
គុណវិបត្តិ ឬ ផលវិបាករបស់ជំងឺពុកឆ្អឹង
ការបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹងអាចបណ្តាលអោយ ៖
• ការឈឺចាប់ធ្ងន់ធ្ងរ-យូរអង្វែង
• ឆាកជីវិតចាប់ផ្តើមមានបញ្ហា
• បាត់បង់ពេលវេលាធ្វើការងារ
• និង អាចឈានទៅដល់ពិការភាពថែមទៀតផង ។
អ្នកជំងឺដែលបាក់ឆ្អឹងត្រគាកប្រហែលជា ៣០ ភាគរយ ទាមទារការថែទាំនៅផ្ទះក្នុងរយៈពេល យូរអង្វែង ។ អ្នកជំងឺដែលមានវ័យចំណាស់អាចវិវត្តិទៅរកជំងឺរលាកសួត (pneumonia) និង មានកំណកឈាមនៅសរសៃឈាមជើង (leg veins) ដែលវាអាចធ្វើដំណើររត់ទៅកាន់សួត, ហើយនាំអោយមាន pulmonary embolism (កំណកឈាមស្ទះសរសៃឈាមសួត)។ បញ្ហាខាងលើនេះអាចកើតឡើងនៅពេលដែល អ្នកជំងឺសំរាកនៅនឹងគ្រែយូរខ្លាំងពេល បន្ទាប់ពីការបាក់ត្រគាក ។ ជំងឺពុកឆ្អឹងអាចបង្កើនការ ប្រឈមមុខទៅនឹងការស្លាប់ ។ ស្ត្រីប្រហែលជា ២០ ភាគរយ ដែលបាក់ឆ្អឹងត្រគាកនឹងអាច ស្លាប់នៅឆ្នាំបន្ទាប់ដោយផលវិបាកប្រយោលនៃការបាក់នោះ ។ បន្ថែមពីលើនេះទៅទៀត នៅពេលដែលមាននរណាម្នាក់ធ្លាប់បាក់ឆ្អឹងខ្នងដោយសារជំងឺពុកឆ្អឹង រូបគេម្នាក់នោះនឹង ប្រឈមមុខខ្ពស់ទៅនឹងការរងគ្រោះថ្នាក់ដោយសារការបាក់ឆ្អឹងដទៃផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត (ពីរបីឆ្នាំ) ។ ស្ត្រីអស់រដូវប្រហែលជា ២០ ភាគរយ ដែលបានបាក់ ឆ្អឹងខ្នងអាចនឹងបាក់ឆ្អឹងនោះម្តងទៀតនៅឆ្នាំបន្ទាប់ ។
អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន | ថ្ងៃទី07 ខែ កុម្ភះ ឆ្នាំ2012
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ
បរិភោគអាហារដើម្បីសុខភាពឆ្អឹង
កាល់ស្យូម និងផូស្វាតជាសារធាតុរ៉ែដែលសំខាន់ក្នុងការផ្តល់អោយឆ្អឹងមានការ លូតលាស់ល្អ ។ ឆ្អឹងរបស់អ្នកប្រើប្រាស់សារធាតុទាំងនេះក្នុងការបង្កើតឆ្អឹងរបស់ អ្នកនៅពេលដែលអ្នកកំពុងរីកលូតលាស់។ ប្រសិនបើអ្នកមិនទទួលបាន គ្រប់គ្រាន់នៃកាល់ស្យូមពីចំនីអាហាររបស់អ្នក ឬប្រសិនបើខ្លួនរបស់អ្នកមិនបានស្រូបគ្រប់គ្រាន់នូវកាល់ស្យូមដែល បានពីចំណីរអាហារនោះទេ,ជាលិកាឆ្អឹងរបស់អ្នកអាចនឹងប៉ះពាល់។
ដង់ស៊ីតេឆ្អឹងសំដៅទៅរកថាតើមានកាល់ស្យូម និងប្រភេទនៃសារធាតុរ៉ែផ្សេងទៀតប៉ុន្មានដែលមានវត្តមាននៅក្នុង ឆ្អឹងរបស់អ្នក ។ វាមានកំរិតខ្ពស់បំផុតនៅចន្លោះអាយុពី 25ទៅ 35ឆ្នាំ, ហើយវានឹងថយចុះទៅវិញនៅពេលអ្នកចាស់ជាងនេះ។ ទាំងនេះអោយលទ្ធផលទៅជាឆ្អឹងស្រួយ, ឆ្អឹងផុយដែលនាំអោយងាយស្រួលនឹងបាក់ ទោះបីជាគ្មានគ្រោះថ្នាក់អ្វីក៏ដោយ។ ទោះអ្នកមានវ័យណាក៏ដោយ, ខ្លួនរបស់អ្នកនៅតែត្រូវការកាល់ស្យូមដើម្បីរក្សាកំហាប់នៃឆ្អឹងរបស់អ្នក និងដើម្បីអោយមានភាពរឹងមាំ។
ចូរអ្នកទទួលកាល់ស្យូមយ៉ាងតិច 1200មីលីក្រាមក្នុងមួយថ្ងៃ និង 80ទៅ1000 ខ្នាតអន្តរជាតិនៃវីតាមីន d។ វីតាមីន dជួយឆ្អឹងរបស់អ្នកអោយស្រូបកាល់ស្យូម ។ គ្រូពេទ្យអាចណែនាំអោយអ្នកបន្ថែមនូវកាល់ស្យូម និងវីតាមីន dដែលអ្នកត្រូវការ។ចូរបរិភោគអាហារដែលផ្តល់កាល់ស្យូម, វីតាមីន d និងប្រូតេអ៊ីនគ្រប់គ្រាន់។ ទោះបីជាចំណីរអាហារទាំងនេះមិនបញ្ឈប់ការថយចុះនៃឆ្អឹងទាំងស្រុង ក្តី, វានឹងធានាថា មានការផ្គត់ផ្គង់គ្រប់គ្រាន់នៃសារធាតុមួយចំនួនដែលចាំបាច់សម្រាប់ ឆ្អឹង។ចំនីអាហារដែលមានជាតិកាល់ស្យូមខ្ពស់រួមមាន ប្រហុកឈីស, ការ៉េម,បន្លែបៃតង ដូចជាស្ពីណាចជាដើម, ទឹកដោះគោដែលមានជាតិខ្លាញ់ទាប, ត្រីសាលម៉ុង, ត្រីសាឌីន, តៅហ៊ូ,និងទឹកដោះគោជូរ ៕
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ
Sunday, December 25, 2016
ប្រវត្តិបទអនុស្សាវរីយ៍បាត់ដំបង
វត្តដំរីស,ខេត្តបាត់ដំបង
បទភ្លេង និងទំនុកច្រៀង៖ លោក ស៊ីន ស៊ីសាមុត
សម្រួលតន្រ្តី៖ លោក មែរ ប៊ុន
ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត
ប្រវត្តិបទនេះគឺរៀបរាប់អំពីអនុស្សាវរីយ៍ពីក្មេងរបស់លោក ។ ការពិតលោក ស៊ីន ស៊ីសាមុត គឺជាអ្នកស្រុកស្ទឹងត្រែងឯណោះទេ តែលោកបានតាមមករស់នៅជាមួយឪពុករបស់លោកនៅបាត់ដំបង តាំងពីក្មេងម្ល៉េះ ទើបអនុស្សាវរីយ៍ជាច្រើនរបស់លោក បានចងក្រងនៅទីនេះ ហើយស្នេហារបៀបក្មេងរបស់លោកក៏កើតឡើងនៅបាត់ដំបងផងដែរ ដូចលោករៀបរាប់ថា «អនុស្សាវរីយ៍ វត្តដំរីស យើងបានគូសថ្មចំណាំ ថាអូននិងបងដល់ពេញវ័យធំ សុំពុកម៉ែផ្សំផ្គុំជាគូគ្រង» ជាដើម ហើយឃ្លានេះហើយ ដែលគេយល់ចំណងជើងបទនេះខុសថា «អនុស្សាវរីយ៍វត្តដំរីស» ទៅវិញ។
ទំនុកច្រៀងតាំងតែពីតូចខ្ញុំធ្លាប់បានស្គាល់ ខ្ញុំធ្លាប់បានយល់ក្រុងបាត់ដំបង រស់នៅសុខសាន្តគ្មានក្តីសៅហ្មង ឱបាត់ដំបង ឥឡូវសែនឆ្ងាយ។ខ្ញុំតែងស្រម៉ៃ យប់ថ្ងៃជានិច្ច មិនភ្លេចអនុស្សាវរីយ៍ទាំងឡយ កន្លែងធ្លាប់លេងប្រលែងពីរកាយ ជាងដប់ឆ្នាំប្លាយ អូនពេញក្រមុំ។អនុស្សាវរីយ៍វត្តដំរីស យើងបានគូសថ្មចំណាំ ថាអូននិងបងដល់ពេញវ័យធំ សុំពុកម៉ែផ្សំផ្គុំជាគូគ្រង។ឥឡូវពៅអើយ បងចាំតែឈ្មោះ ឯរូបសម្រស់ព្រលឹងមាសបង តើស្រស់យ៉ាងណាដែរទៅនួនល្អង ឱ!បាត់ដំបង គូគ្រងខ្ញុំនៅឯណា?
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ