ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Wednesday, December 14, 2016

ប្រវត្តិព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

·   0


ក្នុងអតីតកាល ការប្រារព្្ធពិធីបុណ្យច្រតព្រះនង្គ័លគឺ ពុំបានកំណត់យកថ្ងៃណាមួយ ពិតប្រាកដទេ។ តែសម័យក្រោយមកទើបកំណត់យកថ្ងៃ ៤ រោចខែពិសាខជាថៃ្ងប្រារព្វ ពិធីច្រត់ព្រះនង្គ័ល។ ពិធីច្រត់ព្រះនង្គ័ល ជាពិធី មួយដែលមាននៅក្នុងព្រះពុទ្ធសាសនា និងមានបង្ហាញក្នុងដំណើររឿង(រាមកេរ្តិ៍) រឿង (មហាភាតយុទ្ធ) (គម្ពីព្រះ សុត្តនបិដក) និងក្នុង (គម្ពីបឋមសម្ពោធ) ក៏មាននិយាយរឿងច្រត់ព្រះនង្គ័លនេះដែរ។ដោយសារប្រទេស កម្ពុជាជាប្រទេសកសិកម្ម ពិសេសពឹងផែ្អកលើដំណាំស្រូវ និងមានព្រះមហាក្សត្រគង់ជាម្លប់សម្រាប់ ប្រជារាស្រ្តទូទៅព្រះអង្គយាងចេញច្រត់ព្រះនង្គ័ល តំណាងឱ្យម្ចាស់ស្រែទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័លនេះប្រទេសកម្ពុជាប្រារព្វពិធីនេះតំាងតែពីសម័យនគភ្នំ(យធបុរៈ)មកមេ្លះ។ ចំពោះការការផ្សងប្រផ្នូលនេះគេយករបស់ទាំង៧មុខដាក់លើថាសប្រាក់រូមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា ដើម្បីឲ្យគោឧសភរាជស៊ី ហើយក្នុងចំណោមរបស់ទាំង៧មុខខាងលើ សុទ្ធតែមានទំនាយទាំងអស់លើកលែងតែស្មៅស្រស់ និង ស្រាចេញតែប៉ុណ្ណោះ ព្រោះបើផ្សងចំលើស្មៅស្រស់ នាំឱ្យមានប្រផ្នូល ថានឹងមានជំងីអាសន្នរោគឆ្លងរាលដាលដល់សត្វពាហនៈ រឺឯចំពោះស្រាវិញគឺមានប្រផ្នូលនាំឱ្យកើតមានវិបល្លាសក្នុងសង្គមដូចជាមានចោរលួច ចោរប្លន់។ ប្រសិនបើគោឧសភរាជសីុរបស់មួយណានោះក្រុមអាចារ្យបាគូ នឹងធ្វើការបកស្រាយទៅតាមការជាក់ស្តែងលើវត្ថុទាំងនោះ ដែលគោស៊ីអស់តិច ឬច្រើន ។ ចំពោះព្រះស្រែវិញជាទីកនែ្លងតំណាងឱ្យទីវាលស្រែដ៍ធំល្វឹងល្វើយ។ នាសម័យបុរាណព្រះស្រែរបស់ ព្រះមហាក្សត្រត្រូវបាន ភ្ជួររាស់ធ្វើស្រែដោយពិតៗ។ តាំងពីសម័យបុរាណព្រះស្រែត្រូវបានផ្លាស់ប្តូរជាច្រើនកនែ្លង ។
នៅសម័យឧត្តុងព្រះស្រែហ្លួងស្ថិតនៅទិសនិរតីនៃព្រះរាជវាំងនៅជិតវត្តឈូកស សព្វថៃ្ងនេះគេហៅថាភូមិព្រះស្រែ។
រជ្ជការព្រះបាទសមេ្តចព្រះនរោត្តម ព្រះស្រែហ្លួង ស្និតនៅឃុំលេខ៤គឺនៅឆៀងទិសនារតី នៃព្រះបរម រាជវាំង។ក្រោយមកបានលើកទៅធ្វើនៅឃុំលេខ ៦នៅវាលវង់(វង់បរសេះ)ចាស់ខាងលិចវត្តប្រយូវង្ស ត្រង់ក្បែរថ្នល់ទៅព្រែតត្នោតពីខាងលិច។
រជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិទ្រង់បានយកទីតាំងទីវាលព្រះមេរុខាងជើងព្រះបរមរាជរាំង ធ្វើព្រះរាជពិធីដោយព្រះស្រែក្នុងរជ្ជកាលព្រះនរោត្តមត្រូវកាត់ថ្វើជាថ្នល់ ភូមិ និងផ្ទះអស់ខ្លះហើយ។
ឆ្នាំ១៩៤៥ការប្រារព្វពិធីច្រត់ព្រះនង្គ័លបានផ្លាស់ព្រះស្រែទៅសួនខាងលិចវត្ត ភ្នំ ។ ម្យ៉ាងវិញទៀត ក្នុងការប្រារព្វពិធីនេះជួនការព្រះមហាក្សត្រទ្រង់ចេញព្រះនង្គ័លដោយអង្គឯងពេលខ្លះទៀតព្រះអង្គចាត់ អ្នកជំនួសវិញដែលជាតំណាងព្រះមហាក្សត្រនិងត្រូវបានផ្តល់ងារឱ្យថា»ជាស្តេចមាឃនិងភរិយាជាមេហួ»ដោយមានគ្រឿងតុបតែងសម្លៀកបំពាក់ដូចព្រះមហាក្សត្រដែរ។

ប្រភពៈ ហ្វេសប៊ុក

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :