លោក ស៊ីន ស៊ីសាមុត មានជីវិតជាអមតៈ ដោយសារបទចម្រៀង របស់លោករស់នៅ ជានិច្ចជាមួយ ប្រជារាស្ត្រខ្មែរគ្រប់រូប ទាំងនៅក្នុងស្រុក ទាំងនៅក្រៅប្រទេស ។ ទោះជាយ៉ាងណាក្តី បទចម្រៀងអាចពិរោះទៅបាន លុះត្រាតែពឹងលើអ្នកនិពន្ធពូកែ អ្នកតែងបទភ្លេងស៊ីអត្ថន័យនៃបទ អ្នកសម្រួលបទភ្លេងប៉ិនប្រសប់ តន្ត្រីករមានស្នាដៃពូកែស្មើៗគ្នា និងចុងក្រោយគឺអ្នកចម្រៀងមានសំនៀង ពីរោះរណ្តំថែមទៀតផង ។ ដូច្នេះបទពីរោះៗរបស់លោក ស៊ីន ស៊ីសាមុត ក៏មានមួយចំនួនផ្អែកលើកត្តា ខាងលើដែលជំនាន់មុនគេបានឱ្យដឹងថា មានជើងខ្លាំងល្បីៗ បានតែងបទចម្រៀង បទភ្លេងសម្រាប់លោក ស៊ីន ស៊ីសាមុតច្រៀង ដូចជាលោក វ៉ោយ ហូរ, លោក ហាស សាឡន, លោកមែរ ប៊ុន, លោក ពៅ ស៊ីផូ, លោក ម៉ា ឡៅពី, លោក យ៉ង់ ឈាង ហៅសំនៀងប្ញទ្ធី ៘និង៘
តាមរយៈសាក្សីជាច្រើនដូចជា អ្នកស្រី ស៊ីន ចាន់ហម ដែលត្រូវជាងបងស្រីបង្កើតរបស់លោក ស៊ីន ស៊ីសាមុត, អ្នកស្រី សៀង វ៉ាន់ធី, លោក ហេង ហូវ៉េង អ្នកនិពន្ធបទភ្លេងជាមិត្តភក្តិលោកស៊ិន ស៊ីសាមុត, លោកហ៊ុល សុផុន វិចិត្រករ ជាអ្នកធ្លាប់ប្រកបមុខរបរគូរក្របសៀវភៅចម្រៀងលោកស៊ិន ស៊ីសាមុត ពីសង្គមចាស់, លោកគ្រួច ប៊ុន លី អ្នកបោះពុម្ពសៀវភៅចម្រៀង និងបទភ្លេងរបស់លោកស៊ិន ស៊ីសាមុតពីសង្គមចាស់ ព្រមទាំងញាតិមិត្ត និង អ្នកសិល្បៈជំនាន់ក្រោយខ្លះទៀត ដែលមានទំនាក់ទំនងតិច ឬ ច្រើនជាមួយលោកកាលពីអតីតកាល និងជាពិសេសលោក ស៊ីន ច័ន្ទឆាយា ដែលជាកូនប្រុសបង្កើតរបស់លោក យើងបានដឹងពីប្រវត្តិលោកស៊ីន ស៊ីសាមុត ដូចខាងក្រោម។
វ័យកុមាររបស់លោក ស៊ីន ស៊ីសាមុត
លោក ស៊ិន ស៊ីសាមុត កើតនៅឆ្នាំ១៩៣៥ (ឆ្នាំរកា) ស្រុកកំណើតនៅទីរួមខេត្តស្ទឹង ត្រែង ។ ឪពុកលោកឈ្មោះស៊ិន លាង ម្តាយនាងឈ្មោះ ស៊ីប ប៊ុនលឿ មានសញ្ជាតិដើមជាលាវកាត់ចិន ដែលអ្នកផងគេហៅថា ខ្មែរស្ទឹងត្រែង ។ លោកមានបងប្អូនបង្កើតបីនាក់ ស្រីពីរ ប្រុសមួយ គឺរូបលោកជាកូនប្រុសពៅ ។ ពេលលោកមានអាយុ៦-៧ឆ្នាំ ឪពុករបស់លោកមានមុខរបរធ្វើជាទាហានជំនាន់បារាំង ហើយមុនពេលទទួលអនិច្ចកម្ម ឪពុកលោកមានតំណែងជាប្រធានពន្ធនាគារខេត្តបាត់ដំបង, លោកបានទទួល មរណភាពដោយរោគាពាធ ។ ក្រោយមកម្តាយលោកមានស្វាមីក្រោយមានកូនស្រីពីរនាក់ទៀត ដូច្នេះលោកមានបងប្អូនបង្កើតសរុបចំនួន៥នាក់ ។
កុមារា ស៊ិន ស៊ីសាមុត បានចូលសិក្សានៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងតាំងពីអាយុ៥ឆ្នាំមកម្ល៉េះ ។ គេបានចាប់ផ្តើមបង្ហាញពីនិស្ស័យភ្លេងតាំងពីអាយុ៦-៧ឆ្នាំ គឺគេចូលចិត្តកូតទ្រ ដេញហ្គីតា និងចាប៉ី ។
និស្ស័យមនុស្សពីកំណើត
កុមារា ស៊ិន ស៊ីសាមុត ជាក្មេងស្លូតបូត មនោសញ្ចោតនាច្រើន ឆាប់អាណិតគេ ។ គេចូលចិត្តមនុស្សទន់ភ្លន់ សម្តីផ្អែមល្ហែម ស្រឡាញ់បងប្អូនក្នុងផ្ទះ តែចូលចិត្តស្ងប់សា្ងត់ ។ គេចូលចិត្តទីវត្តអារាម ចូលចិត្តជួបប្រាស្រ័យទាក់ទងនឹងព្រះសង្ឃ រៀនអក្សរបាលីជាមួយព្រះសង្ឃ និងស្វែងយល់ធម៌អាថ៌តាំងពីក្មេង ។
ក្រៅពីនិស្ស័យចូលចិត្តភ្លេង គេចូលចិត្តអានសៀវភៅ ពិសេសចូលចិត្តល្បែងបង្ហោះខ្លែងណាស់ ។ ចំពោះកីឡាផ្សេងៗ គេចូលចិត្តលេងបាល់ទាត់ ។ ចំពោះការបរិភោគចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូបដែលគេចូលចិត្តញ៉ាំជាប្រចាំ ។

គេជាកុមារស្រឡាញ់ការរៀនសូត្រ ចំណូលចិត្តក្រៅពីរៀនគឺភ្លេង តែពេលនោះ លោកពុំទាន់ បានបង្ហាញពីនិស្ស័យច្រៀងនៅឡើយ ។ រាល់ពេលដែលសាលាប្រារឰពិធីបុណ្យទានផ្សេងៗ គឺរូបលោកត្រូវបាន លោកគ្រូ អ្នកគ្រូ នឹកដល់ ហៅឱ្យមកប្រគំតន្ត្រីរៀងរាល់ពេល ។ អាស្រ័យដោយនិស្ស័យនេះ កុមារា ស៊ិន ស៊ីសាមុត ជាសិស្សដែលគ្រូស្រឡាញ់ចូលចិត្ត ហើយមិត្តភក្តិទាំងឡាយ ក៏ស្រឡាញ់ជិតស្និទ្ធណាស់ដែរ ។
ដោយលទ្ធផលប្រឡងជាប់រៀងរាល់ឆ្នាំ នៅអាយុ១៥-១៦ឆ្នាំ លោកបានប្រឡងបញ្ចប់ថ្នាក់ឧត្តមដ្ឋាន ដែលជំនាន់នោះគេហៅថា ជាប់ស៊ែរទីហ្វីកា(Certificat d’etude primaire Complementaire) ។ សម័យនោះក្រោយជាប់ស៊ែរទីហ្វីកាហើយ សិស្សអាចរកការងារធ្វើ ឬរៀនយកជំនាញឯកទេសបានហើយ ។ លោក ស៊ិន ស៊ីសាមុត បានជ្រើស រើសយកមុខវិជ្ជាពេទ្យជាមុខរបរ ។ លោកត្រូវមកសិក្សានៅ ទីក្រុងភ្នំពេញនៅឆ្នាំ១៩៥០-៥១ ។
យុវវ័យរបស់លោក ស៊ីន ស៊ីសាមុត
ឆ្នាំ១៩៥០-៥១ លោកបានមកបន្តការសិក្សាផ្នែកវិជ្ជាពេទ្យ (គិលានុបដ្ឋាករដ្ឋ)នៅភ្នំពេញ ដោយស្នាក់អាស្រ័យរៀនសូត្រនៅផ្ទះអ៊ំរបស់លោក ។ មូលហេតុនៃការជ្រើស រើសនេះ គឺអាស្រ័យដោយខ្លួនលោកផ្ទាល់ដែលប៉ងប្រាថ្នា ពុំមានសម្ពាធណាមួយពីឪពុកម្តាយ ក្រុមគ្រួសារឡើយ តែមុខវិជ្ជានេះបានធ្វើឱ្យម្តាយនិង ឪពុកក្រោយរបស់លោកមានការពេញចិត្តយ៉ាងខ្លាំង ។ ម្តាយនិងឪពុកក្រោយរបស់លោកមិនចូលចិត្តឱ្យលោកក្លាយជាអ្នកចម្រៀងឡើយ ព្រោះពេលដែលសំនៀងរបស់លោកត្រូវបានវិទ្យុចាក់ផ្សាយ លោកត្រូវទទួលរងប្រតិកម្មយ៉ាងខ្លាំងពីពួកគាត់ ។
គឺក្នុងពេលចូលសិក្សាវិជ្ចាពេទ្យនេះឯងហើយ ដែលលោក ស៊ិន ស៊ីសាមុត ចាប់ផ្តើមរៀនច្រៀង និង រៀននិពន្ធបទភ្លេងចម្រៀងដោយខ្លួនឯង ។ ដោយមានឧបនិស្ស័យពីធម្មជាតិ រួមជាមួយនឹងការខិតខំព្យាយាម ជាប្រចាំ រួមទាំងការសេពគប់មិត្ត ដែលមានជំនាញខាងភ្លេងទៀតនោះ ក្នុងរយៈពេលមិនដល់មួយឆ្នាំ លោក ស៊ិន ស៊ីសាមុត មាន ឈ្មោះល្បីក្នុងចំណោមសិស្សរួមថ្នាក់ រួមសាលាជាមួយលោកថា កវីវ័យក្មេង ថែមទាំងជាអ្នកភ្លេង អ្នកចម្រៀងយ៉ាងវិសេសទៀតផង ។
ក្នុងមួយថៃ្ងៗក្នុងវ័យសិក្សារបស់លោក លោកគ្មានពេលដើរហ៊ឺហារសប្បាយខុសបែបបទណាមួយឡើយ ម្យ៉ាងដោយលោករស់នៅជាមួយឪពុកម្តាយធំ ម្យ៉ាងទៀតចំនួនប្រាក់តិចតួច ដែលឪពុកម្តាយផ្ញើមក វាអនុញ្ញាតឱ្យលោកបានត្រឹមតែទិញឧបករណ៍សៀវភៅសិក្សា ដូច្នេះលោកយកពេលវេលាដែលនៅសល់ទាំង ប៉ុន្មានមកស្រាវជ្រាវ អំពីការតែងបទ និងរៀនច្រៀងដោយស្ងប់សា្ងត់ ។

អាស្រ័យដោយមានសំឡេងពេជ្រពីធម្មជាតិ ទោះបីលោកកំពុងសិក្សាមុខវិជ្ជាពេទ្យក៏ដោយ ក៏លោកត្រូវបានគេអញ្ជើញជាញឹកញាប់ឱ្យទៅច្រៀងក្នុងពិធីសំខាន់ៗជា ច្រើន ។
នៅពេលដែលប្រទេសខ្មែរទទួលបានឯករាជ្យពីបារាំងឆ្នាំ១៩៥៣ លោកក៏បានការសិក្សាខាងពេទ្យនោះចប់ដែរ តែដោយសារភាពលេចធ្លោររបស់លោកផ្នែកសិល្បៈតន្ត្រីនិងចម្រៀង លោកត្រូវបានការអញ្ជើញឱ្យចូលទៅធ្វើការក្នុងអង្គភាពវិទ្យុជាតិ ក្នុងនាទីជាអ្នកចម្រៀងទៅវិញ ។ តែយ៉ាងណាក៏លោកមិនចោលជំនាញរបស់លោកដែរ ។

អាពាហិពិពាហ៍របស់លោក ស៊ិន ស៊ីសាមុត
លោក ស៊ិន ស៊ីសាមុតជាមនុស្សមានមនោសញ្ចោតនាច្រើន តែរយៈពេលនោះដោយសារការខិតខំសិក្សាជំនាញ និងខិតខំរៀនវិជ្ជាសិល្បៈបន្ថែមលោកគ្មានពេល វេលាសម្រាប់ទំនាក់ ទំនងខាងផ្លូវស្នេហាជាមួយនារីណាឡើយ។ ក្រោយពីបញ្ចប់ការសិក្សាផ្នែកវិជ្ជាពេទ្យ លោក ស៊ិន ស៊ីសាមុតបានរៀបអាពាហ៍ពិពាហ៍ជាមួយនាង ខាវ ថងញ៉ុត ដែលជាប្អូនជីដូនមួយ របស់លោក តាមការណែនាំពីចាស់ៗ និងឪពុកម្តាយលោក ។ លោកក៏មិនជំទាស់នឹងការរៀបចំនេះ ហើយអាពាហ៍ពិពាហ៍នេះ នាំឱ្យអ្នកកវីនិងលោកស្រី ខាង ថងញ៉ុត បានបុត្រ៤នាក់ ដែលមកដល់បច្ចុប្បន្ននៅសល់បីនាក់ ប្រុសពីរ ស្រីមួយ ។ ឯកូនប្រុសម្នាក់បានស្លាប់ក្នុងជំនាន់ប៉ុល ពត ។
ជីវិតគ្រួសាររបស់លោករស់នៅយ៉ាងមានសុភមង្គល តែក្រោយមកពេលដែលលោកល្បីខ្លាំង ជីវិតគ្រួសាររបស់លោកក៏ទទួលការបោកបក់នៃព្យុះព្យោមា ដោយសារការ ចែករំលែកសេចក្តីស្នេហាតាមសភាពជាក់ស្តែងរបស់លោក ។ ចំណុចនេះលោកស៊ិន ច័ន្ទឆាយា ជាកូនបាននិយាយថា ជាតិជាស្ត្រីក្នុងលោកគ្មានស្ត្រីណាដែលចិត្តធន់ ហើយពូកែអត់ធ្មត់ជាងម្តាយលោកទេ ។ ម្តាយលោកបានកាន់សីល(សុំសីលរមា្ងប់ចិត្ត) តាំងពីអាយុ៣០ឆ្នាំរហូតមក ។ ធម្មតាសិល្បករ កាន់តែល្បីកាន់តែវិសេស គេក៏កាន់តែចោមរោម ពិសេសចំពោះមនុស្សដែលសម្បូរមនោសញ្ចោតនា គឺពិបាកនឹងចៀសឱ្យរួចពីការទាក់ទាញទាំងអស់នោះខ្លាំងណាស់ ។
ទេពកោសល្យសិល្បៈចម្រៀង និងតន្ត្រីរបស់លោក ស៊ីន ស៊ីសាមុត
ទេពកោសល្យដ៏ប៉ិនប្រសប់ទាំងបី បានលេចឡើងនៅលើខ្លួនលោក ស៊ិន ស៊ីសាមុត តាមរយៈសំឡេងពេជ្ររបស់លោក ដែលវិទ្យុបានចាក់ផ្សាយនៅក្នុងអំឡុងឆ្នាំ១៩៥៣រហូតមក ។ ទេពកោសល្យទីមួយ គឺទេពកោសល្យតាក់តែងបទភ្លេងសម្រាប់ច្រៀង ។ តាមទម្លាប់របស់លោកដែលគេបានប្រទះឃើញ គឺលោកប្រើតែម៉ុងដូលីនមួយគត់ ដើម្បីកេះរាវរកបទភ្លេង ចំពោះបទណាមួយដែលលោកមានគំនិតថានឹងតែងវា ។ ក្រោយពីរាវរកអឺនសំនៀងតាមម៉ុងដូលីនឃើញហើយ ទើបលោកសរសេរទំនុកច្រៀង ។ ទំនុកច្រៀងដែលលោកនិពន្ធ ភាគច្រើនគឺបទមនោសញ្ចោតនា បង្ហាញពីទឹកចិត្ត បង្ហាញពីការស្រឡាញ់ ពីការឈឺចាប់ ពីការព្រាត់ប្រាស និងពីការនឹករលឹកចំពោះគូ ស្នេហ៍ ដែលមានពាក្យពេចន៍យ៉ាងសាមញ្ញ ងាយស្តាប់ ងាយយល់ ហើយទាក់ទងនឹងជីវភាពពិតៗរបស់មនុស្សគ្រប់រូបកំពុងឆ្លងកាត់ ។ ក្នុងការតែងបទពាក្យកាព្យចាប់ចុងចួន លោកត្រូវប្រើវចនានុក្រមជាច្រើនដែលមានជាបីភាសា គឺភាសាសំស្ក្រឹត ភាសា បាលី និងភាសាខ្មែរ-នេះបើតាមសម្តីលោកឆាយា ជាកូនបង្កើតរបស់លោកបានឃើញនៅលើតុសរសេរនៅការិយាល័យរបស់លោក ។ ក្នុងពេលតែងបទ លោកតែងស្លុងទៅក្នុងការនិពន្ធ ប្រសិនបើមានការទាក់ទើសត្រង់កន្លែងណា លោកតែងបើកសៀវភៅវចនានុក្រមនៅលើតុមើលតែមួយសន្ទុះប៉ុណ្ណោះ លោកអាចស្រាយចំណោទ ដែលកំពុងទាល់នោះបានភ្លាម ដូច្នេះក្នុងការតែងនិពន្ធ ពុំមែនជាការដែលលោកតែងតាមចិត្តលោកនឹកឃើញប៉ុណ្ណោះទេ លោកនៅស្រាវជ្រាវបន្ថែមអំពីអត្ថន័យខ្លឹមសារនៃពាក្យនីមួយៗថែមទៀត ។ ម្ល៉ោះហើយពាក្យកាព្យរបស់ លោកស្តាប់ទៅរត់ត្រចៀកយ៉ាងស្រួល ហើយមានអត្ថន័យយ៉ាងជ្រាលជ្រៅ គ្មានខ្វះមួយពាក្យណាទាល់តែ សោះ ធ្វើឱ្យន័យចម្រៀងរបស់លោកនីមួយៗមានជីវិតច្រើនសិបឆ្នាំក៏មិនធ្វើឱ្យអ្នកស្តាប់ធុញ ទ្រាន់បានឡើយ-នេះជាទេពកោសល្យទីពីរ។
ទេពកោលស្យទីបីរបស់លោក គឺសំនៀងដ៏ក្រអួន មានទឹកដម ហើយអាចបត់បែនកាច់កុងតាមតែ លោកចង់បាន មិនភ្លាត់មិនភ្លាវ ហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយៗប្លែកៗគ្នាទៀតផង ។ ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោក គឺណែន ពីរោះ ច្បាស់ គ្មានបន្លំ គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។ សូរស័ព្ទសំនៀង ដែលលោកបន្លឺពេញចំជាពាក្យខ្មែរ ត្រូវតាមអក្ខរាវិរុទ្ធ ហើយអឺនសំឡេងទៀតសោត ទោះជាដាក់ទាប ឬលើកខ្ពស់ ក៏លោករក្សាបាននូវកម្រិតសំឡេងដដែល ហាក់គ្មាន ប្រឹងបង្ខំបន្តិចណាឡើយ ។
ដោយសារសំឡេងទន់ត្រជាក់ ណែនក្រអួនរបស់លោក ស៊ីន ស៊ីសាមុត កាន់តែពីរោះ ឈ្មោះរបស់លោកបានកាន់តែលេចត្រដែតក្នុងចំណោមមហាជន ទើបក្រោយ មកក៏ទទួលព្រះរាជទានពីព្រះមហាក្សត្រិយានី ឱ្យចូលមកបម្រើការងារនៅក្នុងតន្ត្រីព្រះរាជទ្រព្យរហូតដល់ឆ្នាំ១៩៧០ ។ ហេតុដូច្នេះហើយ លោក ស៊ិន ស៊ីសាមុត មិនត្រឹមតែអាចច្រៀងតែបទសម័យបានពីរោះប៉ុណ្ណោះទេ សូម្បីតែបទបុរាណខ្មែរ មានមហោរី អាយ៉ៃ ចាប៉ី យីកេ បាសាក់ ក៏លោកច្រៀងបានយ៉ាងពីរោះគ្រលួចលើសគេដែរ ។
លោកគ្រួច ប៊ុនលី អតីតអ្នកបោះពុម្ពសៀវភៅភ្លេងនិងចម្រៀងបាននិយាយក្នុងអំឡុងទសវត្សរ៍ឆ្នាំ៩០ថា លោកស៊ិន ស៊ីសាមុត ជាមនុស្សនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹង ។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នា ប៉ុនណា ប៉ុន្មាន គឺប៉ុណ្ណោះ ហើយមិនឱ្យលើស មិនឱ្យយឺត ឱ្យច្រើនជាងក៏មិនយក ឱ្យតិចជាងក៏មិនព្រម ។
នៅក្នុងផ្ទះលោកមិនសូវនិយាយស្តីច្រើនទេ ក្នុងមួយថៃ្ងគេសង្កេតឃើញគាត់មិននិយាយលើសពី១០ម៉ាត់ឡើយ ។ ក្រៅពីការដើរចេញក្រៅផ្ទះ លោកតែងបិទទ្វារបន្ទប់សម្ងំធ្វើការ រហូតដល់មានញាតិញោមខ្លះប្រកាន់ថា លោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារ មកសួរនាំបាន ។

រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។ កាលដើមឡើយលោកតែងច្រៀងបទរបស់លោក ពៅ ស៊ីផូ , លោក ស្វាយ សំអឿ, លោក ម៉ា ឡៅពី ឯបទរបស់លោក មែរ ប៊ុន ដែលជាមិត្តជិតស្និទ្ធជាងគេបំផុតនោះ និងលោក ហាស់ សាឡន គឺលោកច្រៀងមួយៗ ទេ ។ លុះដល់អំឡុងឆ្នាំ១៩៧០ដល់១៩៧៥ លោកច្រៀងបទរបស់លោក វ៉ោយ ហូរ ច្រើនជាងគេបំផុត ។ តែទោះបីជាលោកច្រៀងបទរបស់លោកណាក៏ដោយ ក៏លោកកែសម្រួលទៅតាមគំនិតរបស់លោករួចសិនដែរ ។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹម គឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិត ឬពីការ ឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរ ហែដែរ ទើបបទរបស់លោកភាគច្រើន វាខ្លី មួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយ ឬពីដំណើរជីវិត របស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។
អំពីចំណង់ចំណូលចិត្តរបស់លោកស៊ីន ស៊ីសាមុត
លោក ស៊ិន ស៊ីសាមុត ជាមនុស្សមិនសូវនិយាយច្រើន ហើយមិនចូលចិត្តនិយាយលេងដែរ ទោះបីជា នៅជាមួយប្រពន្ធកូននៅក្នុងផ្ទះ ក៏ដូចជាមួយមិត្តភក្តិ ឬអ្នកទំនាក់ ទំនងទាំងពួង ។ បើសិនជាគាត់និយាយ គឺនិយាយពីសាច់ការតែម្តង ។ ជាសិល្បករអ្នកចម្រៀងដូចគ្នាលោកមានមិត្តច្រើន ដូចជានៅក្នុងក្រុមតន្ត្រី ព្រះរាជទ្រព្យ មិត្តជិត ស្និទ្ធរួមការងារតាំងពីដំបូងមានអ្នកស្រី ម៉ៅ សារ៉េត, អ្នកស្រី សៀង ឌី, លោកសុះ ម៉ាត់ ៘ ក្រោយមកទៀតក្នុងរង្វង់អ្នកនិពន្ធបទ លោកមានអ្នកជិតស្និទ្ធជាងគេ គឺលោក មែរ ប៊ុន តែមនុស្ស ដែលលោកទុកចិត្តជាងគេ ហើយតាមជិតនឹងលោកដូចជាស្រ មោលអន្ទោលតាមប្រាណ គឺលោក ស៊ីវ សុន ។ លោកស៊ីវ សុន ពុំមែនជាសិល្បករទេ តែលោកប្រៀបដូចជាលេខាផ្ទាល់សាមុត ដូច្នេះការងារទំនាក់ទំនងធំ-តូច គឺលោកចេញមុខដោះស្រាយនិងសម្រួលទាំងអស់ ។
លោកស៊ិន ស៊ីសាមុត ចូលចិត្តលេងល្បែងជល់មាន់ ចូលចិត្តមើលមាន់ជល់ រហូតដល់លោកចិញ្ចឹម មាន់ជល់ទុកក្នុងផ្ទះ ដើម្បីពេលទំនេរលោកយកទៅសាកល្បងកម្សាន្តចិត្ត មិត្តជិតស្និទ្ធលើល្បែងកម្សាន្តនេះ គឺ លោក ម៉ា ឡៅពី ។ បើកីឡាវិញលោកតែងលើកអាល់ទែររាល់ព្រឹកពេលលោកក្រោកពីសម្រាន្ត ។
ក្រៅពីជំនក់ចិត្តក្នុងការអានសៀវភៅក្នុងការិយាល័យ លោកក៏ចូលចិត្តទស្សនាខ្សែ ភាពយន្តបារាំង នៅរោងកុនលុច្ស ឬព្រហ្មបាយ័ន ចូលចិត្តការសប្បាយជួបជុំមិត្តភក្តិញ៉ាំបបរពេលយប់ពេលលោកចេញពី ច្រៀងនៅរង្គសាលនានា ។ តាមព័ត៌មានពីអ្នកជិតស្និទ្ធបានឱ្យដឹងថា លោកមានកុងត្រាជាមួយម្ចាស់ រង្គសាលបីនៅភ្នំពេញ ដែលក្នុងមួយយប់លោកបង្ហាញខ្លួន តែពីរទៅបីបទក៏បានដែរ ក្នុងតម្លៃកុងត្រារង្គសាល មួយតម្លៃមួយយប់១.៥០០រៀល(កាលជំនាន់នោះគុយទាវនៅក្នុងហាងមួយចានតែ៥រៀល) ភាគច្រើនលោក ច្រៀងនៅបារក្បាលថ្នល់ បារនៅត្រង់នាគបាញ់ទឹក និងបារនៅត្រង់ក្រសួងមហាផ្ទៃបច្ចុប្បន្ន។

ក្នុងការហូបចុកម្ហូបអាហារវិញ លោកមិនជាអ្នករិះម្ហូបទេ តែជាទូទៅលោកចូលចិត្តម្ហូបឡាវ ។ ចំពោះម្ហូបខ្មែរលោកចូលចិត្តតែប្រហុក ផ្អក តែលោកមិនញ៉ាំផ្ទាល់ទេ ។ ដោយឡែក ម្ទេស ស្រា បារី ទឹកក្រូច គឺលោកមិនពិសា ដាច់ខាតទោះក្នុងករណីណាក៏ដោយ ។
អ្នកស្រី សៀង វ៉ានធី បានប្រាប់ថាលោក ស៊ិន ស៊ីសាមុត មានចិត្តទូលំទូលាយចំពោះអ្នកចម្រៀងស្រករក្រោយណាស់ លោកតែងដាស់តឿនក្រើនរំលឹក អំពីការ ថែរក្សាការពារសំឡេងរបស់ពួកគេ ដោយចិត្តរាប់អាននិងស្មោះស្ម័គ្រ ដែលធ្វើឱ្យអ្នកនៅជិតខាង មានចិត្តស្រឡាញ់និងចូល ចិត្តលោកគ្រប់ៗគ្នា ។

ជីវភាពរស់នៅរបស់លោកស៊ីន ស៊ីសាមុត
ជារួមអាចនិយាយបានថា លោកមានជីវភាពមធ្យម ដោយសារតែទេពកោសល្យនិងការងារចម្រៀង និងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរក ដោយសេចក្តីព្យាយាម និងសន្សំសំចៃ រហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូង ។ ដំបូង លោកប្រើរថយន្តម៉ាកវ៉ុលវ៉ាហ្គែនពណ៌ផ្ទៃមេឃ ក្រោយមកលោកដូរជិះម៊ែរសឺដេស ២២០D ពណ៌ខៀវវិញ ។ លោករស់នៅយ៉ាងសាមញ្ញ និងឧស្សាហ៍ក្នុងមុខរបររបស់លោកដោយផ្ចិតផ្ចង់ ។ ក្រៅពីធ្វើការជូនអង្គភាពរដ្ឋ លោករកចំណូលបានយ៉ាងក្រាស់ក្រែលពីក្រុមហ៊ុនថតថាសច័ន្ទឆាយា ក្រោយមកក្រុមហ៊ុនហេងហេង និង និពន្ធតែងបទសម្រាប់ឱ្យម្ចាស់ផលិតកម្មទាំងឡាយ ដែលត្រូវការបទសម្រាប់បញ្ចូលក្នុងខ្សែភាពយន្តទៀតផង។
គេអាចនិយាយថា ក្នុងចំណោមអ្នកចម្រៀងខ្មែរ លោកស៊ិន ស៊ីសាមុត រកចំណូលបានច្រើនជាងគេ ផលិតនិង កសាងស្នាដៃបានច្រើនជាងគេ ហើយជីវភាពរបស់លោកបានត្រឹមមួយគ្រប់ សម្រាប់ការស្នាក់នៅ ហូបចុក ធ្វើដំណើរនិងចិញ្ចឹមគ្រួសារតែ ប៉ុណ្ណោះ មិនបានសេសសល់ហូរហៀរដូចអ្នកប្រកបមុខរបរផ្សេងៗទៀតឡើយ ។ ដោយសារតែលោកយល់បែបនេះហើយមើលទៅ ទើបបានជាគាត់ហាមឃាត់កូនទាំងអស់របស់លោកមិនឱ្យ ដើរតាមផ្លូវរបស់លោកជាដាច់ខាត ។
លោកស៊ិន ច័ន្ទឆាយា បាននិយាយក្នុងអំឡុងទសវត្សរ៍ទី៩០ថា ឪពុករបស់លោកមិនឱ្យលោករៀនច្រៀងជាដាច់ខាត ដោយគាត់លើកហេតុផលថា នៅស្រុកខ្មែរសិល្បករមិនសូវមានតម្លៃទេ…ការរកចំណូល ក៏មិនបានខ្ពស់។ ហេតុនេះហើយទើប បានជាគាត់មិនដែលបង្ហាត់បង្ហាញកូនពីមុខជំនាញនេះសូម្បីតែបន្តិច ទោះបីដឹងថាកូនក៏មាននិស្ស័យនេះខ្លះក៏ ដោយ ។
ស្នាដៃរបស់លោកស៊ីន ស៊ីសាមុត
បើលោកនិយាយពីបទចម្រៀងរបស់លោក គឺនៅមិនទាន់មានអ្នកណាធ្វើស្ថិតិបានពិតប្រាកដថា លោកច្រៀងពីមុនមកបានប៉ុន្មានបទច្បាស់នៅឡើយទេ គេគ្រាន់តែដឹងថា លោកច្រៀងបានច្រើនណាស់។
ដោយឡែកលោក គ្រួច ប៊ុនលី អ្នកប្រកមមុខរបរបោះពុម្ពសៀវភៅបទភ្លេងនិងចម្រៀងបាននិយាយថា កាលពីឆ្នាំ១៩៧២-១៩៧៣ លោកបានចេញសៀវភៅចម្រៀងមួយឈ្មោះកម្រងអនុស្សាវរីយ៍ចម្រៀង៥០០បទ ដែលជាបទចម្រៀងរបស់លោកស៊ិន ស៊ីសាមុត សុទ្ធសាធ ។ នេះគ្រាន់តែជាចំណែកបទដែលលោក ស៊ិន ស៊ីសាមុត លក់ឱ្យក្រុមហ៊ុនលោក និងគិតត្រឹមឆ្នាំ១៩៧២ប៉ុណ្ណោះ។ លោកគ្រួច ប៊ុនលី បានឱ្យដឹងទៀតថា នៅមុនព្រឹត្តិការណ៍១៩៧៥មកដល់ លោកស៊ិន ស៊ីសាមុត ធ្វើបាន១០០បទទៀត ដែលពុំទាន់បានផ្សព្វផ្សាយ ដោយទើបតែថតរួច។

អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត
ព័ត៌មានពីអ្នកជិតស្និទ្ធនឹងលោកបានឱ្យដឹងថា បទចម្រៀងរបស់លោកមួយចំនួន មានទាក់ទិននឹង រឿងរ៉ាវជីវិតរបស់លោកផ្ទាល់ ដែលលោកបានចងក្រងសម្រាប់រូប លោក ហើយបទមួយចំនួន ក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។
យើងអាចស្រាវជ្រាវបានបទខ្លះដូចជាបទ “ឧត្តមដួងចិត្ត” លោកឆាយាជាកូនបានអះអាងថា ជាបទអនុស្សាវរីយ៍ យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែលលោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោក បានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្តដែលពោរពេញដោយវិប្បដិសារីរបស់លោក ។

បទ “អូនជាទេវីដួងចិត្ត” ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោក ចំពោះនារីម្នាក់ដែល មានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត ។
បទ “មិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ” ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែកទៅដោយសារខ្វះភក្តីភាពនឹងលោក ។
បទ “ស្លឹកឈើ” ជាបទរបស់លោកឧត្តមសេនីយ៍ សាក់ ស៊ុតសាខន តែជាបទដែលលោក ស៊ិន ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទ “សំរោងចុងកាល់” របស់លោក ហាស់ សាឡន ដែរ ។
បទ “ចាំជួបរាល់ថៃ្ងលិច” ជាបទដែលតែងដោយលោក វ៉ោយ ហូរ កំពុងតែតាមស្រឡាញ់នាងតារា ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
បទ “ចម្រៀងឥតព្រាងទុក” គឺជាអនុស្សាវរីយ៍របស់លោក ពៅ ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា “ចម្រៀងឥតព្រាងទុក” ដែលសម្តែងដោយលោក ជា យុទ្ធថន , អ្នកស្រី វីជ្ជរ៉ាដានី , អ្នកស្រី រស់ សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
បទ “ពេលរាត្រី” ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន ស៊ីសាមុត បាន ច្រៀងរួមជាមួយអ្នកចម្រៀង កែវ សេដ្ឋា ។
ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទ “ស្តាប់ស្នូរទឹកភ្លៀង”, បទ“លាហើយប៉ារីស”, បទ“អង់តូនីញ៉ែតា”, បទ“ម៉ារីណា”, បទ“ម៉ាន់ដេ”, បទ“វីយ៉ូឡែត្តា”, បទ“រាត្រីនៅហុងកុង” ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមាន អនុស្សារវីយ៍នាំមកជាមួយជានិច្ច ។

លោក ស៊ិន ស៊ីសាមុត ស្លាប់នៅឯណា ?
បន្ទាប់ពីរដ្ឋប្រហារថៃ្ងទី១៨មីនានៅឆ្នាំ១៩៧០ លោក ស៊ិន ស៊ីសាមុត ត្រូវបានរំសាយពីវង់តន្ត្រី ព្រះរាជទ្រព្យ ទៅចូលរួមបម្រើក្នុងក្រុមតន្ត្រីយោធានៃការិយាល័យទី៥ នៃអគ្គសេនាធិការកងទ័ពជាតិសាធារណរដ្ឋខ្មែរ ។ ចូលបម្រើការងារនៅការិយា ល័យទី៥ ប្រហែលបានមួយឆ្នាំប៉ុណ្ណោះ លោកបានចេញពីក្រុមតន្ត្រី នេះ ទៅចូលក្រុមតន្ត្រីយោធាដដែល(R.E.K)ដោយមានឋានន្តរស័ក្តិជាអនុសេនីយ៍ទោ ។នៅពេលជិតបញ្ចប់នៃរបបសាធារណរដ្ឋខ្មែរ លោក ស៊ិន ស៊ីសាមុត បានឡើងឋានន្តរស័ក្តិជាអនុសេនីយ៍ឯក ។
ឆ្នាំ១៩៧៥ លោកស៊ិន ស៊ីសាមុត ក៏ដូចជាប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ ត្រូវពួកខ្មែរក្រហមជម្លៀស ចេញពីក្រុងភ្នំពេញ លោកបានធ្វើដំណើរទៅជាមួយភរិយាទី២របស់លោក ដែលជាអ្នករាំរបាំល្ខោនហ្លួងទៅតាមផ្លូវជាតិលេខ១ ឯភរិយាដើមរបស់លោកនិងកូនៗ ធ្វើដំណើរតាមផ្លូវតាខ្មៅសំដៅទៅស្អាងព្រែកតូច ។
តាមសម្តីអ្នកស្រី សៀង វ៉ាន់ធី បានឱ្យដឹងថា ពួកគេបានទៅជួបជុំគ្នាត្រឹមវត្តចម្ប៉ាតាមផ្លូវជាតិលេខ១ មានលោក ហាស សាឡន, លោក ប៉ិច សាលឿន, នាងវិជ្ជរ៉ាដានី ជាតារាភាពយន្ត ។ បងប្អូនរបស់លោកបានបបួលលោកឱ្យបន្តដំណើរទៅតំបន់២២ដែរ តែលោកមិនព្រម ដោយសារពេលនោះភរិយាលោកគ្រប់ខែឆ្លងទន្លេកូនទី២របស់លោក ។
លា្ងចមួយលោកបានបបួលលោក ហាស សាឡន ឱ្យវិលចូលភ្នំពេញបម្រើការងារតាមសេចក្តីអំពាវ នាវរបស់រដ្ឋអំណាចខ្មែរក្រហម។ ពេលនោះ លោក ហាស សាឡន មិនឯកភាពចំពោះការបបួលនេះទេ តែជំនោរចិត្តរបស់លោក ស៊ិន ស៊ីសាមុត ពេលនោះ លោកដូចជាសម្រេចចិត្តថា វិលចូលភ្នំពេញវិញដោយយោងលើសុខភាព និងស្ថាន ភាពត្រូវឆ្លងទន្លេរបស់ភរិយា លោក ដែលមិនអាចបន្តដំណើរបន្តទៅទៀតបាន ។

ព័ត៌មានដែលយើងបានទទួលគឺមានសាក្សីដល់ត្រឹមនេះ ដូច្នេះមិនមានអ្នកណាម្នាក់អះអាងថា បានឃើញឬដឹងថា គេយកលោកទៅសម្លាប់នៅទីណាឱ្យពិតប្រាកដទេ តែពួកគេសន្និដ្ឋានថា លោកប្រហែលជាត្រូវ ពួកខ្មែរក្រហម សម្លាប់ នៅក្នុងចន្លោះផ្លូវពីវត្តចម្ប៉ាចូលមកភ្នំពេញវិញ។
អត្ថបទ: ស៊ីអ៊ីអិន (CEN.com.kh) ចុះផ្សាយថ្ងៃទី 13 មិថុនា 2010 មានចំណងជើងថា៖
«ស្តេចចម្រៀងខ្មែរស៊ីន ស៊ីសាមុតៈបុព្វហេតុមិនទាន់បញ្ចប់»