សៀមរាប:
អាថ៌កំបាំង
និង អបិយជំនឿជច្រើនបន្តបង្កប់ខ្លួននៅលើដង ភ្នំគូលែនដែលជា កន្លែងស័ក្ដិសិទ្ធិជាងគេ ក្នុងខេត្ត សៀមរាប ទឹកដីអង្គរបវរនៃយើង។ព្រះអង្គធំ លិង្គមួយពាន់ តំបន់ទឹកធ្លាក់
វាលស្ដេចគម្លង់ វាលព្រះសព ព្រះក្រាល សំពៅធា្លយ ប្រាសាទតូចៗ ស្រះដំរី
អណ្តូងពាន់ឆ្នាំ ល្អាងថ្មលម្អព្រៃ
ផ្ទាំងថ្មធំជាច្រើន ហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ ដែលអ្នកទេសចរបែបផ្សងព្រេងត្រូវចំណាយពេលវេលាច្រើនគួរសម ទើបអាចទទួលបទពិសោធ ពេញលេញនៃដំណើរកម្សាន្ត បែបធម្មជាតិ។
ប៉ុន្តែ តើលោកអ្នកធ្លាប់ឃើញ «ទឹកប្រាំពីរពណ៌ ឬ ទឹកផុស» ដែរឬទេ? ថ្វីបើស្ថិតនៅក្នុងកណ្តាលព្រៃយ៉ាង កណ្តោចកណ្តែង លើភ្នំកម្ពស់ ៤៩២ ម៉ែត្រ ជាមួយធម្មជាតិខៀវស្រងាត់ ទឹកប្រាំពីរពណ៌ ដែលអ្នកស្រុកគ្រប់គ្នាមានជំនឿយ៉ាងមុតមាំថាជាទីកន្លែងសក្ការៈ តែងតែបង្ហាញខ្លួន ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅស្រុកយ៉ាងទៀងទាត់ក្នុងខែសីហា ពេលដែលមានភ្លៀងធ្លាក់បរិបូណ៌លើភ្នំ។ នេះបើតាមសម្ដីលោក ខៀវ ខេង ជាអ្នករស់នៅលើភ្នំដ៏ស័កិ្ដសិទ្ធិផ្ទាល់តែម្តង។
អ្នកភូមិវ័យ ៤៥ ឆ្នាំ និយាយថា៖ «ពួកខ្ញុំចាត់ទុក ទឹកប្រាំពីរពណ៌ ឬ ទឹកផុស ជាទីកន្លែងសក្ការៈរបស់ពួកខ្ញុំ។ យើងតែងតែ មកអុជធូប ជារឿយៗ នៅពេលដែលយើងជួបបញ្ហា ឬបួងសួងសុំអ្វីមួយ»។ទឹកប្រាំពីរពណ៌ មិនមានបរិមាត្រធំនោះទេ វាមានជម្រៅត្រឹមតែ ២ ទៅ ២,៥០ ម៉ែត្រនិងមានទំហំប្រមាណជា ២ ម៉ែត្របួនជ្រុងប៉ុណ្ណោះ។
លោក ខេង បានថ្លែងទាំងញញឹមពព្រាយថា៖ «តាមពិតទៅ ទឹកប្រាំពីរពណ៌ ឬ ទឹកផុស នេះនឹងមានក្នុងខែសីហាខាងមុខនេះ។ ទឹកនេះពិតជាមានប្រាំពីរពណ៌មែន ពេលខ្លះយើងឃើញពណ៌ខៀវ បៃតង លឿង មាស ពណ៌ទឹកសមុទ្រជាដើម។ ទឹកនេះមានស្លែដុះជុំវិញ ថ្លាឆ្លុះដល់បាតដោយយើងអាចឃើញខ្សាច់ពណ៌សក្បុសនៅក្នុងបាតទឹកយ៉ាងច្បាស់ ហើយវារឹតតែស្អាត នៅពេលដែលទឹកនេះត្រូវពន្លឺព្រះអាទិត្យម្តងៗ ពណ៌របស់វាប្រដេញគ្នាដូចគ្រាប់ពេជ្រអ៊ីចឹង វាពិតជាស្អាតណាស់»។
នៅពេលធ្វើដំណើរទៅ ទឹកផុស លោកអ្នកនឹងបានគយគន់ទេសភាពពណ៌បៃតងនៃព្រៃព្រឹក្សា សំឡេងទឹកហូរ សំឡេងសត្វយំដែលជាតន្ត្រីដ៏លន្លង់លន្លោចកំដរបរិយាកាស។ វាមានចម្ងាយប្រមាណជា ៥០០ ម៉ែត្រពីចំណតឡានភ្នំគូលែន ហើយលោកអ្នកត្រូវធ្វើដំណើរថ្មើរជើងស្របតាមបណ្តោយស្ទឹងលិង្គមួយពាន់ ។
ចង់ដឹងរឿងរ៉ាវលម្អិតយ៉ាងណា សូមចុចទស្សនាវីដេអូតាមLINKខាងក្រោមនេះ៖
https://www.youtube.com/watch?v=AKUtaCS6AAk?sub_confirmation=1
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ