ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Friday, December 2, 2016

ចូរអនុវត្តជាប្រចាំទៅលើទម្លាប់សម្រេចចិត្តទាំង៤ខាងក្រោម ប្រសិនបើអ្នកចង់ក្លាយជាបុគ្គលជោគជ័យ

·   0


ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងមានការអន់ខ្សោយក្នុងការធ្វើសេចក្តីសម្រេចចិត្តម្ដងៗ,សូមកុំការមានការបារម្ភ។ ចូរតាមដានគន្លឹះដែលបុគ្គលជោគជ័យភាគច្រើនអនុវត្តជារៀងរាល់ថ្ងៃដូចខាងក្រោមនេះ៖
១) រៀនសូត្រពីមនុស្សនៅជុំវិញខ្លួនយើង
អ្នកគួរតែសិក្សាពីមនុស្សជុំវិញខ្លួន ដោយមិនគួរប្រកាន់ថាក្មេងឬចាស់ ឋានៈទាបឬខ្ពស់ជាងអ្នកឡើយ ព្រោះវានឹងមិននាំឲ្យអ្នកខាតអ្វីនោះទេ។មនុស្សនៅជុំវិញខ្លួនយើងនេះពួកគេធ្លាប់ជួបប្រទះនូវបទពិសោធន៍ជាច្រើន ដែលទាំងនោះសុទ្ធតែជាមេរៀនដែលបង្រៀនយើងអោយចេះគេដោះស្រាយបញ្ហាប្រឈមបាន។ 
២) ការអានរាល់ថ្ងៃ
បើអ្នកអាន អ្នកអាចដឹងសឹងតែគ្រប់ផ្នែកនៅក្នុងពិភពលោក មិនមែននៅត្រឹមតែក្នុងសង្គមនោះឡើយ។តែប្រសិនបើអ្នកអានច្រើន ជាពិសេសទាក់ទងជាមួយនឹងបទពិសោធន៍របស់បុគ្គលនានាទូទាំងពិភពលោក មិនថាជាបទពិសោធន៍ជោគជ័យឬបរាជ័យនោះទេ អ្នកនឹងទទួលបានតែផលចំណេញ គឺចំណេញផ្នែកចំណេះដឹង។
៣) ធ្វើការស្វែងយល់ពីខ្លួនឯង
វាមិនមែនជារឿងងាយស្រួលនោះទេ តែវាក៏មិនមែនទៅមិនរួចនោះដែរ។ អ្នកដែលខ្សោយខាងផ្នែកសម្រេចចិត្តនេះ ភាគច្រើនគឺការដែលនៅមិនទាន់យល់ពីខ្លួនឯងច្បាស់គ្រប់គ្រាន់។ ហេតុនេះ ចំណាយពេលសិក្សាពីខ្លួនឯងបន្ថែមទៅ ដែលវាគ្រាន់បើជាងការយកពេលទំនេរទៅធ្វើអ្វីឥតប្រយោជន៍។
៤) ធ្វើការសម្រេចចិត្តតែម្ដង
តើធ្លាប់ទេ ពេលខ្លះនៅពេលដែលអ្នកឈឺក្បាលពេក លុះចុងក្រោយគឺមិនបានសម្រេចចិត្តធ្វើអ្វីទាំងអស់។ ហេតុនេះ ពេលខ្លះ អ្នកមិនត្រូវចំណាយពេលវេលាសម្រេចចិត្តយូរពេកនោះទេ ជាពិសេសទៅលើរឿងកំប៉ិកកំប៉ុកដែលធ្វើឲ្យអ្នកខាតបង់ពេលវេលាច្រើនណាស់ ដូចនេះសម្រេចចិត្តហើយអនុវត្តវាភ្លាមតែម្ដងទៅ៕
បកប្រែពីឯកសារបរទេស
-    
     ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :